ជំងឺ
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
Tror Sopheap
September 12 2025
226 views

បុរសអសមត្ថភាពផ្លូវភេទជាបញ្ហាធំក្នុងជីវិត។ បើគ្មានការលាងសម្អាត និងមើលថែទេ ធ្វើឱ្យប្រដាប់បន្តពូជកាន់តែមានបញ្ហាលើសដើម។ តាមមន្ទីរពេទ្យ មន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាសជាជំងឺដែលសរសៃវ៉ែនរបស់ពងស្វាសរបស់បុរសឡើងរីកទំហំខុសធម្មតា គេសង្កេតឃើញច្រើនកើតលើបុរសកំពុងពេញវ័យនិងបន្តវិវត្តពីដំណាក់កាលទី១ដល់ទី៤ដែលអាចសង្កេតឃើញប៉ោងធំលើស្បែកពងស្វាសតែម្តង ជាទូទៅបុរស១០០នាក់អាចកើតមាន៤នាក់។

២. តើមូលហេតុអ្វីបានជាអ្នកជំងឺកើតជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាស?
_ជំងឺនេះឧស្សាហ៍កើតមានលើផ្នែកខាងឆ្វេងនៃសរីរាង្គពងស្វាស ដោយមូលហេតុការរីកសរសៃវ៉ែនដោយលំហូរនៃឈាមត្រូវហូរត្រឡប់ទៅបេះដូងវិញមានសភាពត្រង់ ចាក់ចូលសរសៃវ៉ែនធំនៃតម្រងនោមខាងឆ្វេង ដូចនេះវាងាយនឹងរងសម្ពាធធាក់ត្រឡប់មកវិញពីសរសៃធំ។

_មូលហេតុផ្សេងទៀតមានដូចជា ការខុសប្រក្រតីវ៉ាល់របស់សរសៃវែនធ្វើអោយ ការច្របាច់ឈាមទៅលើវិញមិនបានល្អ។

_អាចដោយសារភាពមិនប្រក្រតីរបស់សាច់ដុំនៅពងស្វាស

_និងអាចដោយសារទល់លាមករ៉ាំរ៉ៃផងដែរ។

៣. រោគសញ្ញាដែលកើតមានអ្វីខ្លះ?

រោគ្គសញ្ញាដែល អាចកើតមានញឹកញាប់មានដូចជា:

_ឈឺចុកចាប់ជាទូទៅផ្នែកខាងឆ្វេងនៃពងស្វាស

_ពេលខ្លះអ្នកអាចស្ទាបប៉ះសរសៃឈាមដាស់លើស្បែកពងស្វាស

_បុរសខ្លះមកជួបគ្រូពេទ្យដោយសារ បញ្ហាវិបត្តិមានកូន ដោយហេតុថាការរីកសរសៃវ៉ែនពងស្វាសធ្វើអោយឈាមនាំអុកស៊ីសែនតាមអាទែទៅចិញ្ចឹមសរីរាង្គមិនបានល្អឈាមសំបូរកាបូនឌីអុកស៊ីតនៅសរសៃវ៉ែនច្រើន ដែលនាំឲ្យការផលិតមេជីវិតរបស់បុរសមិនបានល្អ ក្នុងរយៈពេលក៏អាចនាំឲ្យពងស្វាសរួមទំហំផងដែរ។

៤. តើការធ្វើរោគវិនិច្ឆ័យដោយវិធីណា?

_អ្នកជំងឺត្រូវបានរករោគវិនិច្ឆ័យដោយការពិនិត្យដោយផ្ទាល់ពីគ្រូពេទ្យឯកទេស

_ការធ្វើអេកូសាស្រ្តដើម្បី បញ្ជាក់រោគវិនិច្ឆ័យព្រមទាំងធ្វើការវាយតម្លៃអំពីដំណាក់ទាំង៤នៃរោគនេះ។

៥. តើការព្យាបាលជំងឺនេះដោយរបៀបណា?

   - ការព្យាបាលចំពោះដំណាក់កាលទី១និងទី២ពោលគឺអ្នកជំងឺមានការឈឺចាប់ម្ដងម្កាល មិនស្ទាបប៉ះ អេកូសាស្រ្តរកឃើញពេលឲ្យប្រឹង គឺតម្រូវព្យាយាមដោយថ្នាំនិងតាមដាន។

   - ដំណាក់កាលទី៣និងទី៤ ដោយមានការឈឺជាប្រចាំ និងស្ទាបប៉ះដោយផ្ទាល់ គឺត្រូវធ្វើការព្យាបាលដោយវះកាត់។

ដូច្នេះបងប្អូនបុរស ពិសេសទើបពេញវ័យ ហើយមានអាការ: ដូចរៀបរាប់សូមអញ្ជើញមកពិនិត្យអាការ:រោគនៅមន្ទីពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ តាមបច្ចេកទេសវេជ្ជសាស្រ្ត៕ ប្រភព៖ មន្ទីរពេទ្យ មន្ទីរពេទ្យកាល់ម៉ែត

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2834

អត្ថបទថ្មីៗ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត
#ជំងឺSeptember 12 2025
កុំប្រហេស! រដូវភ្លៀងធ្លាក់ប្រយ័ត្នគ្រុនឈាម បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia