ជំងឺ
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ
Tror Sopheap
September 11 2025
3.5 K views

កូនជារឿងសំខាន់សម្រាប់ដៃគូ។ ព្រោះកូនជាផ្នែកមួយនៃក្តីសុខក្នុងគ្រួសារ។ តាមលោកវេជ្ជបណ្ឌិត  លោកវេជ្ជបណ្ឌិត Tu Thanh Tri Dung ប្រធាននាយកដ្ឋាន Andrology នៃមន្ទីរពេទ្យ Tam Anh General Hospital បានលើកឡើងថា បុរសអាចមានកូនបានលុះត្រាមានមេជីវិតឈ្មោលដែលមានសុខភាពល្អ មានបរិមាណមេជីវិតឈ្មោលគ្រប់គ្រាន់ក្នុងទឹកកាម។ ប៉ុន្តែមានបុរសខ្លះ គ្មានកូនព្រោះមេជីវិតឈ្មោលមានបញ្ហាគឺបណ្តាលមកពីកត្តារបៀបរស់នៅដូចជាផឹកគ្រឿងស្រវឹងលើសកម្រិតជាប្រចាំថ្ងៃលើកដាច់ៗ និងជក់បារីជាដើម។ ហើយបុរសមានជំងឺ varicocele មកពីការឆ្លងមេរោគពេលរួមភេទជាមួយដៃមានរោគផ្សេងៗ និងបញ្ហាបញ្ចេញទឹកកាមផងដែរ។

តាមលោកវេជ្ជបណ្ឌិត Tu Thanh Tri Dung បានបញ្ជាក់ថា ភាពគ្មានកូនរបស់បុរសកាន់តែច្រើនឡើងៗ ដែលបណ្តាលឱ្យបុរសភាគច្រើនកាន់តែបាត់បង់ទំនុកចិត្ត និងប៉ះពាល់ដល់សុភមង្គលគ្រួសារ។ ក្នុងចំណោមមូលហេតុជាច្រើននៃភាពគ្មានកូនចំពោះគូស្នេហ៍ មាន ៣០%ក្នុងករណីគ្មានកូនគឺដោយសារបុរស។ ភាពគ្មានកូនរបស់បុរស វាបណ្តាលមកពីហ្សែន និងទម្លាប់ជាប្រចាំថ្ងៃដូចជាសម្បូរភាពតឹងតែងអារម្មណ៍ ធាត់ និងហូបអាហារប្រៃផ្អែមពេក។

បុរស​គួរ​ត្រូវ​ធ្វើ​ការ​ពិនិត្យសុខភាពមុន​រៀបការ និង​ពិនិត្យ​សុខភាព​ផ្លូវ​ភេទ​អាច​មានរោគ​សញ្ញា​ដូច​ជា៖

១. ភាពមិនប្រក្រតីនៃមុខងារផ្លូវភេទរួមមានពិបាកក្នុងការបញ្ចេញទឹកកាម ការថយចុះចំណង់ផ្លូវភេទ និងលិង្គលែងខឹង (ងាប់លិង្គ)។

២. ហើម ឈឺចាប់ មិនស្រួលក្នុងលិង្គ ឬដុំពងស្វាស។

៣. ការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ។

៤. អសមត្ថភាពក្នុងការរួមភេទឆាប់ចេញទឹកកាមលឿនពេក ហើយមានការធុំក្លិន។

ការពិនិត្យសុខភាពធ្វើឱ្យគ្រូពេទ្យបានវិភាគទឹកកាម ដើម្បីវាយតម្លៃពីបរិមាណមេជីវិត ភាពមិនប្រក្រតីនៃរូបរាង និងចលនារបស់មេជីវិតឈ្មោល និងសមាសធាតុនៅក្នុងទឹកកាមជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2831

អត្ថបទថ្មីៗ
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ
#សម្រស់September 11 2025
មនុស្សស្រីប្រើពេល ១០នាទីធ្វើរឿង ៥នេះ មើលថែខ្លួនឯងសម្រស់កាន់តែស្អាត
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia