អាហារ
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
Tror Sopheap
September 10 2025
4 views

បើធាត់ខ្លាំង មិនសម្រកគីឡូទេ នាំឱ្យមានបញ្ហាសម្ពាធក្នុងសរសៃឈាម ហើយបញ្ហានេះក៏ប៉ះដល់សរសៃឈាមបេះដូង។ ហើយជំងឺនេះអាចនាំឱ្យមានផលវិបាកគ្រោះថ្នាក់ជាច្រើនដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមថែមទៀត។ បញ្ហាធាត់ជាដើមហេតុនាំឱ្យអ្នកបាត់បង់ជីវិតលឿនបំផុត។ មានតែមួយប្រភេទផឹកពេលព្រឹកជួយកម្ចាត់ជាតិខ្លាញ់គឺតែបៃតងនេះ។

 បើអ្នកចង់កម្ចាត់ជាតិខ្លាញ់ក្នុងខ្លួន អ្នកគួរផឹកតែបៃតងដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ជាពិសេស catechins និង EGCG ជួយការពារសរសៃឈាម កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ (LDL) និងការពារជំងឺក្រិនសរសៃឈាម។ ការផឹកតែបៃតងក្នុងកម្រិតមធ្យមអាចជួយកាត់បន្ថយសម្ពាធឈាម ហើយធ្វើឱ្យឈាមរត់បានប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងកាន់តែប្រសើរឡើង។

យោងតាមការឱ្យដឹងរបស់គេហទំព័រ Healthifyme បានឱ្យដឹងថា តែបៃតង ត្រូវបានគែចាត់ទុកថាជាតែល្អបំផុតមួយសម្រាប់អ្នកមានបំណងសម្រកគីឡូ។ សម្រាប់អ្នកសម្រកគីឡូ ឱ្យតែនិយាយគ្នាពីក្បួនស្រក គឺគេមិនដែលភ្លេច តែបៃតងឡើយ ខណៈវាអាចដុតរំលាយខ្លាញ់ត្រង់ក្បាលពោះបានដោយធម្មជាតិ និងត្រូវបានគេចាត់ទុកជាតែសម្រកគីឡូដែលមានប្រសិទ្ធភាពបំផុត។ កាន់តែពិសេសជាងនេះ តែបៃតងសម្បូរទៅដោយសារធាតុcatechins ដែលបង្កើនការដុតបំផ្លាញជាតិខ្លាញ់ និងជំរុញការរំលាយអាហារ។ ធម្មជាតិនៃការដុតកាឡូរីនៃតែបៃតង គឺប្រៀបដូចជាយុទ្ធសីលទិព្វមួយក្នុងការសម្រកគីឡូដល់អ្នកមានបញ្ហាលើសទម្ងន់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2830

អត្ថបទថ្មីៗ
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
#ព័ត៌មានSeptember 10 2025
បងស្រីឌន់ ស្រីយ៉ា ពេលខ្ញុំធ្វើការនៅសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាងសុធា  ជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរច្រើន
#គំនិតរកស៊ីSeptember 10 2025
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
#អាហារSeptember 10 2025
ស្រកគីឡូរមិនបាច់ទៅហាត់ប្រាណ! ញុំាអាហារ ៥ នេះគីឡូក៏ស្រក រាងក៏ស្អាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia