គំនិតរកស៊ី
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
Tror Sopheap
September 10 2025
24 views

ផលិតផលខ្មែរពិតជាអស្ចារ្យណាស់បាននាំចេញទៅក្រៅប្រទេស។ លោ ក ស៊ឹម ឈុនលុយ ជាម្ចាស់សហគ្រាស សាន់នី ហ្វីស បង្កើតនៅឆ្នាំ ២០២០ ហើយវាបានកើតជារូបរាងមានលិតផលនៅឆ្នាំ២០២៥នេះដោយមានផលិតផលដូចជាត្រីងៀត ត្រីឆ្អើរ ត្រីបង្កក និងផលិតផលផ្អាប់ពីត្រីដែលមានគុណភាពខ្ពស់។ ហើយសិប្បកម្មនេះ បានបំពេញតម្រូវការទាំងបរិមាណ ស្តង់ដារសុវត្ថិភាពចំណីម្ហូបអាហារ និងគុណភាពយ៉ាងតឹងរឹងសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិជាពិសេសប្រទេសអូស្ត្រាលីតែម្តង។

ហើយលោក ឈុនលុយ បានលើកឡើងថា កាលពីមុនផលិតផលទាំងអស់ខាងលើ ភាគច្រើននាំចេញទៅក្រៅប្រទេសហើយត្រូវតាមស្តងដាអរន្តជាតិផងដែរ។ ដោយសារតម្រូវការទីផ្សារកើនឡើងមានដូចជាមានប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងទីផ្សារដែលមានសក្តានុពលមានប្រទេសបារាំង។ ហើយសិប្បកម្មបាននឹងធ្វើការពង្រីកទីតាំងផលិតផល និងបរិក្ខារកែច្នៃថ្មីរបស់ខ្លួនរួមទាំការអនុវត្តវិញ្ញាបនបត្រ HACCP ដើម្បីផ្តោតលើទីផ្សារនាំចេញ។

សហគ្រាសមានផែនការបង្កើនការលក់ប្រចាំឆ្នាំរួមទាំងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិចន្លោះពី ៣៨-៤០តោនក្នុងមួយឆ្នាំ។ ដោយការទទួលបានវិញ្ញាបនបត្រ HACCP សិប្បកម្មរំពឹងថាអាចលក់ផលិតផលទាំងនេះដោយមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្ប ន្នប្រហែល ១០% បន្ថែមទៀត។ មកទល់បច្ចុប្បន្នសហគ្រាសបាននាំចេញផលិតផលជលផលប្រភេទសម្ងួត បង្កកនិងផ្អាប់ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីបានចំនួន ២ដងយ៉ាងជោគជ័យដែលមានបរិមាណប្រហែល ៩តោនហើយ៕

០៥

Img 7034

Photo 2025 09 10 09 19 57

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2830

អត្ថបទថ្មីៗ
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
#ព័ត៌មានSeptember 10 2025
បងស្រីឌន់ ស្រីយ៉ា ពេលខ្ញុំធ្វើការនៅសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាងសុធា  ជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរច្រើន
#គំនិតរកស៊ីSeptember 10 2025
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
#អាហារSeptember 10 2025
ស្រកគីឡូរមិនបាច់ទៅហាត់ប្រាណ! ញុំាអាហារ ៥ នេះគីឡូក៏ស្រក រាងក៏ស្អាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia