សម្រស់
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
Tror Sopheap
September 10 2025
286 views

មានសំណួរជាច្រើនបានលើកឡើងថា ហេតុអ្វីមនុស្សម្នាក់មានសម្រស់ខុសគ្នា មានម្នាក់រាងចាស់ តែម្នាក់ទៀតរាងក្មេងជាង សម្រាប់អាយុដំណាល់គ្នា? ចម្លើយងាយណាស់គឺទម្លាប់នេះឯង។ គ្រាន់តែទម្លាប់ផឹកស្រាមួយក៏អាចកំណតវ័យគ្នាបានដែរ។ និយាយទៅ! ៥ទម្លាប់នេះថែសម្រស់អ្នកទៅណាក៏គេនិយាយថា ក្មេងជាងវ័យដែរ។

ទម្លាប់ទី១. ចេះរីករាយ សម្រស់កាន់តែស្រស់។ អ្នកនឹងឃើញមនុស្សមានទម្លាប់ខឹងច្រើន ស្អប់ច្រើន ច្រើនតែបង្ហាញសម្រស់ចាស់ជាងវ័យ។ ចូរអ្នករីករាយជាមួយជីវិតនេះ រីករាយជាមួយកិច្ចការតាមលទ្ធភាព និងជាមួយគ្រួសារ ទើបផ្លូវចិត្តអ្នកគ្មានសម្ពាធ គ្មានអារម្មណ៍រុំទុក្ខលំបាក ពេលចិត្តបែបនេះ ធ្វើឱ្យសម្រស់របស់អ្នកបង្ហាញលើផ្ទៃមុខស្រស់ស្អាតណាស់។ តាមព្រះពុទ្ធបានសម្តែងថា បុគ្គលមានចិត្តរីករាយជាមួយពេលសព្វថ្ងៃនេះ តែងមានស្បែកស្រស់ថ្លា និងមានក្តីសុខក្នុងជីវិត។

ទម្លាប់ទី២. ការពារស្បែកពីកម្តៅព្រះអាទិត្យជាវិធីសាស្រ្តថែទាំសុខភាពស្បែក។ ពេលស្បែកត្រូវកម្តៅក្រោមពន្លឺព្រះអាទិត្យជាប្រចាំវាបង្ករទៅជាស្នាមជ្រាវជ្រួញ អាចម៍រុយ និងបញ្ហាស្បែកមួយចំនួនទៀត ហើយវាក៏អាចបង្កើនហានិភ័យក្នុងការកើតជម្ងឺមហារីកស្បែកផងដែរ។ គ្រាន់តែអ្នកលាបឡេការពារកម្តៅពន្លឺព្រះអាទិត្យ និងពាក់អាវក្រាស់ៗ ស្បែកអ្នកកាន់តែសុខភាពល្អ។

ទម្លាប់ទី៣. ការលាបទឹកឃ្មុំលើផ្ទៃមុខជួយកម្ចាត់មុន និងកាត់បន្ថយការរោលរលាកលើផ្ទៃមុខរបស់អ្នកបានល្អបំផុត។ អ្នកត្រូវលាបទឹកឃ្មុំចំនួនសមល្មមទៅលើមុន រួចទុកចោលសម្រាប់រយៈពេល ១០នាទីចាំអ្នកទៅលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ ដើម្បីសម្រស់អ្នកកាន់តែក្មេងជាងវ័យ។

 ទម្លាប់ទី៤. ហូប​អាហារធម្មជាតិដូចជាបន្លែនិងផ្លែឈើភាគច្រើន ស្បែករបស់អ្នកកាន់ក្មេងជាងវ័យ។​ ព្រោះរបប​អាហារ​​មាន​តុល្យភាព វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​​សំខាន់​ៗ មានជាតិវីតាមីន​ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ជំរុញ​​ដល់​ការ​ផលិត​ជាតិ​ខូឡាជែនដើម្បី​ជួយ​​ស្បែក​កម្រចាស់ណាស់។ មានអាហារដូចជា​បន្លែ និង​ផ្លែឈើ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ និងផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​បានឈាម និងស្បែកអ្នកមានរសជាតិក្មេងជាងវ័យ។

ទម្លាប់ទី៥. គេងគ្រប់ សម្រស់ក្មេង។ តាមលោក Héctor García និងលោក Francesc Miralles ជាអ្នកនិពន្ធសៀវភៅ Ikigai: The Japanese secret to a long and happy life បានលើកឡើងពីការថែសម្រស់របស់អ្នកបង្ហាញម៉ូតថា អ្នកបង្ហាញម៉ូតអាជីពអាចរក្សាសម្រស់នៅតែស្រស់ស្អាត មកពីពួកគេគេងចន្លោះពី ៩ទៅ១០ម៉ោងក្នុងមួយយប់មុនពេលគេដើរបង្ហាញម៉ូត។ ការគេងបែបនេះផ្តល់ឱ្យស្បែករបស់គេតឹងគ្មានស្នាមជ្រួញ សម្រស់មានពន្លឺថ្លា ហើយមានស្មារតីល្អក្នុងការដើរផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2830

អត្ថបទថ្មីៗ
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
#ព័ត៌មានSeptember 10 2025
បងស្រីឌន់ ស្រីយ៉ា ពេលខ្ញុំធ្វើការនៅសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាងសុធា  ជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរច្រើន
#គំនិតរកស៊ីSeptember 10 2025
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
#អាហារSeptember 10 2025
ស្រកគីឡូរមិនបាច់ទៅហាត់ប្រាណ! ញុំាអាហារ ៥ នេះគីឡូក៏ស្រក រាងក៏ស្អាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia