សម្រស់
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
Tror Sopheap
September 10 2025
255 views

អ្នកខ្លះគិតច្រើននាំឱ្យស្រេ្តស និងឈឺក្បាលបណ្តាលឱ្យជ្រុះក៏មានដែរ។ ហៅថា ជំងឺគិតច្រើន។ អ្នកខ្លះទៀតមានបញ្ហាហ្សែនពីគ្រួសារក៏នាំឱ្យបញ្ហាជ្រុះសក់ដែរ។ សម្រាប់អ្នកមានបញ្ហាចុងក្រោយគេ មកពីពួកគេហូបអាហារខ្វះរសជាតិក៏មានបញ្ហាជ្រុះសក់ដែរ។ អាហារ ៥មុខនេះសម្បូរជាតិវីតាមីនពង្រឹងសរសៃសក់ឡើងវិញ៖

១. ការទទួលទានថ្លើមជួយបង្កើនជាតិវីតាមីនB7 ក្នុងខ្លួនរបស់អ្នកដើម្បីពង្រឹងសរសៃសក់បានល្អ។ ការញ៉ាំថ្លើមសាច់គោឆ្អិន ៣អោន មានប្រហែល ៣១mcg មានជាតិវីតាមីនល្អណាស់។ និយាយពីថ្លើមរួមមានថ្លើមគោ ថ្លើមជ្រូក និងថ្លើមសត្វផ្សេងទៀតក៏មានផ្ទុកជាតិដែកផងដែរ ដែលចាំបាច់សម្រាប់សុខភាពសរសៃសក់។

២. ញ៉ាំសណ្តែកដី ញ៉ាំគ្រាប់អាល់ម៉ុន និងគ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយវីតាមីន B7 ដើម្បីថែរក្សាឬសសរសៃសក់បានល្អបំផុត។ ហើយគ្រាប់ធញ្ញជាតិទាំងនេះមានជាតិប្រូតេអ៊ីន មានជាតិវីតាមីនE និងខ្លាញ់ល្អដើម្បីប៉ូវសុខភាពសរសៃសក់។ ហើយនៅក្នុងគ្រាប់ធញ្ញជាតិហ្នឹងដើម្បីចិញ្ចឹមសក់ឱ្យទន់ និងការពារសុខភាពស្បែកក្បាល កុំឱ្យសក់ជ្រុះច្រើនពេក។

៣. សាច់គ្មានខ្លាញ់ ដូចជាសាច់គោ សាច់មាន់ សាច់ជ្រូក និងសាច់ក្រហមដែលសម្បូរទៅដោយជាតិវីតាមីន។ ព្រោះសក់របស់អ្នកត្រូវការជាតិវីតាមីនហ្នឹងណាស់។ ហើយអាហារទាំងនេះក៏សម្បូរទៅដោយប្រូតេអ៊ីនដែលផ្សំឡើងពីអាស៊ីតអាមីណូ ដែលចូលរួមក្នុងការសំយោគ keratin ដែលចាំបាច់សម្រាប់ការលូតលាស់របស់សក់។

៤. អាហារសមុទ្រដូចជាត្រីសាឌីន និងត្រីសាម៉ុងជាជម្រើសដ៏ល្អសម្រាប់សុខភាពសក់។ ព្រោះត្រីនេះមានជាតិខ្លាញ់ទាបសម្រាប់វីតាមីន B7។ មានបន្ថែមដូចជាអយស្ទ័រ បង្គា និងក្តាមក៏ផ្តល់ស័ង្កសីជាសារធាតុរ៉ែដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់សក់ បង្កើតឡើងវិញនូវជាលិកាសក់ដែលខូច និងការពារការជ្រុះសក់។

៥. ស៊ុតមួយមានវីតាមីន B7 ប្រហែល ១០mcg វា​ក៏​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីនបាន​ដើរតួ​នាទី​ក្នុង​ការ​បង្កើត​ឫស​សក់។ សម្រាប់អាហារនេះមានសុខភាពល្អ និងមានរសជាតិឆ្ងាញ់ជ្រើសរើសស៊ុតស្ងោរ ឬចៀនក៏បានដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2830

អត្ថបទថ្មីៗ
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
#ព័ត៌មានSeptember 10 2025
បងស្រីឌន់ ស្រីយ៉ា ពេលខ្ញុំធ្វើការនៅសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាងសុធា  ជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរច្រើន
#គំនិតរកស៊ីSeptember 10 2025
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
#អាហារSeptember 10 2025
ស្រកគីឡូរមិនបាច់ទៅហាត់ប្រាណ! ញុំាអាហារ ៥ នេះគីឡូក៏ស្រក រាងក៏ស្អាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia