ខ្ញីគឺជារុក្ខជាតិផ្កាដែលកើតចេញមើមឫសរបស់វាហើយដុះលូតចេញជាស្លឹកនិងផ្កា ខ្ញីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាគ្រឿងទេស បន្ថែមពីនេះខ្ញីក៏ជាឱសុថបុរាណដ៏ពេញនិយមផងដែរ។ ក្រៅពីធ្វើជាគ្រឿងទេស ខ្ញីគេអាចញុំាឆៅនៅពេលព្រឹកពេលពពោះ ផ្ដល់អត្ថប្រយោជន៍ជាច្រើន។ ការញុំាខ្ញីនៅពេលពោះទទេពេលព្រឹក វាដើរតួជាអាហារប៉ូវកំលាំងធម្មជាតិដ៏មានឥទ្ធិពលដល់រាងកាយ។ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងសារធាតុចិញ្ចឹមសំខាន់ៗ ការទំពារខ្ញីឆៅជារៀងរាល់ថ្ងៃអាចធ្វើឱ្យអ្នកមានអារម្មណ៍មានសុខភាពល្អពេញមួយថ្ងៃ។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ៥ នៃការញុំាខ្ញីឆៅនៅពេលព្រឹក៖
១. ប្រព័ន្ធរំលាយអាហារដំណើរការល្អ៖ ការទំពារខ្ញីឆៅមុនញុំាអាហារពេលព្រឹក បង្កឱ្យអង់ស៊ីមរំលាយអាហារ និងការផលិតទឹកមាត់ ដូច្នេះក្រពះរបស់អ្នកអាចត្រៀមខ្លួនជាស្រេចដើម្បីធ្វើការ។ វាមានសមត្ថភាពបំបាត់ការហើមពោះ ហើយវាជួយបង្កើនកម្រិតស្រូបយក Gingerol ដែលជាសមាសធាតុសកម្ម ក៏ជួយបង្កើនការរំលាយអាហារ ដែលអាចជួយក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។
២. ពង្រឹងភាពស៊ាំ៖ ចាប់ផ្តើមថ្ងៃថ្មីដោយការញុំាខ្ញីឆៅធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ដើរតួជាអ្នកបើកមុខដល់ប្រព័ន្ធការពាររបស់អ្នកដែរ។ អង់ទីអុកស៊ីដង់ក្នុងខ្ញីអាចរួមចំណែកដល់រាងកាយយកឈ្នះលើការឆ្លងមេរោគ ចំណែកសារធាតុប្រឆាំងអុកស៊ីតកម្មនឹងកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ។ លទ្ធភាពនៃការផ្តាសាយ ឈឺបំពង់ក និងអាឡែស៊ីតាមរដូវអាចថយចុះប្រសិនបើញុំាខ្ញីឆៅជាប្រចាំថ្ងៃ។
៣. ធ្វើឱ្យមានតុល្យភាពកម្រិតជាតិស្ករក្នុងឈាម៖ អ្នកស្រាវជ្រាវបាននិយាយថា ខ្ញីអាចជួយឱ្យមានភាពប្រែប្រួលអាំងស៊ុយលីន និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។ ការទទួលទានវាមុនគេនៅពេលព្រឹក ដើម្បីរក្សាកម្រិតថាមពលរបស់អ្នកឱ្យមានស្ថេរភាព និងបញ្ឈប់ការកើនឡើងជាតិស្ករ។ នេះគឺល្អជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 ។
៤. ជួយសម្រួលដល់ការរលាក និងឈឺសន្លាក់៖ ការទំពារខ្ញីឆៅអាចជួយបាន ប្រសិនបើអ្នកមានការឈឺចាប់សន្លាក់។ សមាសធាតុប្រឆាំងនឹងការរលាកធម្មជាតិរបស់វា ជាពិសេស Gingerols និង Shogaols ជួយកាត់បន្ថយការហើម និងធ្វើឱ្យវាងាយស្រួលក្នុងការផ្លាស់ទី។ វាក៏អាចបន្ថយហានិភ័យនៃជំងឺរលាករ៉ាំរ៉ៃក្នុងរយៈពេលវែងផងដែរ។
៥. គាំទ្រសុខភាពបេះដូង៖ ការទទួលទានខ្ញីឆៅអាចជួយរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អដោយការបញ្ចុះកូឡេស្តេរ៉ុល បញ្ឈប់ការកកឈាម និងធ្វើឱ្យឈាមរត់បានល្អ។ វាជួយឱ្យបេះដូងមានសុខភាពល្អដោយកាត់បន្ថយស្ត្រេសអុកស៊ីតកម្ម និងជំរុញឱ្យសរសៃឈាមមានសុខភាពល្អ ៕ កញ្ញា សារួ