គំនិតរកស៊ី
អស្ចារ្យ! កាហ្វេខ្មែរ ១នេះ ផឹកពេលព្រឹកការពារដាច់សរសៃឈា//មខួរក្បាល និងជំងឺភ្លេចភ្លាំង
Tror Sopheap
September 14 2025
5 views

អារម្មណ៍ពេលព្រឹកពិតជាសំខាន់ណាស់។ ព្រោះម្នាក់ៗ សុទ្ធតែមានកិច្ចការរវល់រៀងៗ ខ្លួន។ ជាពិសេសបើខួរក្បាលមិនសហការជាមួយឬមួយមានបញ្ហាដាច់សរសៃឈាមខួរក្បាលទេ កិច្ចការច្បាស់ជាបរាជ័យមិនខាន។ ដើម្បីការពារបញ្ហាខួរក្បាលបែបនេះ អ្នកគួរជ្រើសកាហ្វេដែលមានគុណភាពគឺកាហ្វេកាហ្វេឦសានបង្កើតឡើងដោយស្នាដៃកូនខ្មែរគឺកញ្ញាសុវណ្ណ ណាគ្រី ជានារីដ៏មានសមត្ថភាពម្នាក់។

ចំពោះកាហ្វេឦសានមានរសជាតិល្វីងដិត ឈ្ងុយឆ្ងាញ់ ល្អសម្រាប់អ្នកចូលចិត្តញាំកាហ្វេចាស់។​ ហើយការផឹក​កាហ្វេ​នេះពេលព្រឹកជួយ​បង្កើន​ការ​ផ្តោតអារម្មណ៍និង​ធ្វើឱ្យ​ការគ្រប់គ្រងសរសឈាមខួរក្បាលបានល្អ នាំឱ្យ​ខួរក្បាលគិតបានរហ័សជាងពេលមិនទាន់បានផឹកកាហ្វេ ព្រោះវាមានជាតិកាហ្វេអ៊ីននេះឯង។ រស់ជាតិកាហ្វេនេះជួយពង្រឹងមុខងារខួរក្បាលដោយជាតិកាហ្វេអ៊ីនដែលមានសារធាតុ serotonin និង acetylcholine ជួយរំញោច និងជួយរក្សាលំនឹងរបាំងឈាមខួរក្បាល។ វាជាស្រទាប់កោសិកាដែលគ្របដណ្ដប់លើសរសៃឈាមក្នុងខួរក្បាលដើម្បីគ្រប់គ្រងការបញ្ចូលម៉ូលេគុលពីឈាមទៅក្នុងខួរក្បាលបាន។ រួចខួរក្បាលបញ្ជាទៅអារម្មណ៍របស់អ្នកឱ្យមានភាពរីករាយកើតឡើងក្នុងខ្លួន។

ជាពិសេសនៅក្នុងកាហ្វេឦសានក៏មានសារធាតុ polyphenols អាចការពារការខូចខាតជាលិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងការពារការបញ្ហាស្ទះសរសៃឈាមខួរក្បាលផងដែរ។ យោងតាមគេហទំព័រ Verywell Health បានបញ្ជាក់ដែរថា ការផឹកកាហ្វេជាប្រចាំថ្ងៃនោះ មានឥទ្ធិពលជួយកាត់បន្ថយជំងឺភ្លេចភ្លាំង កាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងនាំខួរក្បាលរបស់អ្នករីករាយផងដែរ។

តាមកញ្ញា សុវណ្ណ ណាគ្រី ស្ថាបនិក​នៃ​ហាង​កាហ្វេ​ឦសានបានលើកឡើងថា ពី​មុន​ខ្មែរ​យើង​មួយ​ចំនួន​ហាក់​មិន​សូវ​ជា​គាំទ្រ​ម៉ាក​យីហោ​នៅ​ក្នុង​ស្រុក​ប៉ុន្មាន​នោះ​ទេ ពេលមានបញ្ហាធំរឿងថែនិងខ្មែរបែបនេះ ជាមូលងេតុជម្រុញទឹកចិត្តឱ្យគាត់ខំធ្វើកិច្ចការនេះដើម្បី​បង្កើត​ម៉ាក​យីហោ​ក្នុង​ស្រុកឱ្យល្បី​ក្នុង​គោល​បំណង​ពង្រឹង​ការ​គាំទ្រ​ឡើង​វិញ។ ដូចជា​ម៉ាក​យីហោ​កាហ្វេ​ឦសាន​ចាប់​ផ្ដើម​ពង្រឹង​គុណភាព​ផលិតផលកាហ្វេដល់សុខភាពល្អបំផុត។ ពេលនេះ​អតិថិជន​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់ច្រើនមកហើយ។ ហើយលោកអ្នកអាចទិញកាហ្វេ ឦសានកាហ្វេ - EYSAN Coffee Roasters Cambodia និងតាមលេខទូរស័ព្ទ៖ 015958555/ 077797967 ។ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2837

អត្ថបទថ្មីៗ
#គំនិតរកស៊ីSeptember 14 2025
អស្ចារ្យ! កាហ្វេខ្មែរ ១នេះ ផឹកពេលព្រឹកការពារដាច់សរសៃឈា//មខួរក្បាល និងជំងឺភ្លេចភ្លាំង
#ជំងឺSeptember 14 2025
គួរដឹង! បញ្ហា ៤នេះនាំឱ្យបុរសនារីរស់នៅប្រចាំថ្ងៃមានបញ្ហាការបន្តពូជ នឹកស្មានមិនដល់
#អាហារSeptember 14 2025
កាត់បន្ថយខ្លះទៅ! ផឹកទឹកដោះគោ និងកាហ្វេបែបនេះ បុរសស្រ្តីច្បាស់ជាគ្មានកូនទេ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia