សម្រស់
ចង់បានស្បែកស្អាតបើមិនដឹងពីក្បួនទាំងនេះ ដូចយកលុយទៅបោះចោល
Pov Saru
September 15 2025
167 views

ស្បែកមនុស្សយើងគឺជាអង្គធាតុសំខាន់មួយដែលមានតួនាទីមិនត្រឹមតែការពាររាងកាយពីបរិស្ថានខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមុខងារជាច្រើនដូចជា បង្កើតឡើងវិញនៃកោសិកា ទប់ស្កាត់មេរោគ និងការរក្សាសំណើម។ តាមការពន្យល់របស់ វេជ្ជបណ្ឌិត Mili Sinha គ្រូពេទ្យផ្នែកសោភ័ណភាពនៅ La Clinique (Hyderabad) ស្បែករបស់យើងមានចង្វាក់សរីរវិទ្យាដែលគេហៅថា Circadian Rhythm។ ចង្វាក់នេះបង្កើតកាលវិភាគធម្មជាតិសម្រាប់ស្បែកក្នុងមួយថ្ងៃ ដូចជា ពេលណាត្រូវការការការពារ ពេលណាត្រូវការការចិញ្ចឹម ហើយពេលណាត្រូវការការជួសជុល។

បើអ្នកអាចកំណត់ទម្លាប់ថែរក្សាស្បែកឱ្យស្របទៅតាមចង្វាក់នេះ នោះការថែរក្សានឹងមានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយធ្វើឱ្យស្បែកមានសុខភាពល្អ ទន់ និងភ្លឺថ្លា។ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗដែលវេជ្ជបណ្ឌិតបានណែនាំ៖

១. ការការពារពេលព្រឹក៖ ពេលព្រឹក ស្បែកត្រូវប្រឈមនឹងកត្តាអាក្រក់ជាច្រើនដូចជា ពន្លឺព្រះអាទិត្យ, ពន្លឺពីកុំព្យូទ័រ និងទូរស័ព្ទ, ការបំពុល និងធាតុបង្កអុកស៊ីតកម្ម។ ដូច្នេះហើយទើបពេលព្រឹកជាពេលដែលអ្នកត្រូវតែយកចិត្តទុកដាក់ ការពារ និងបង្កើតរបាំងសម្រាប់ស្បែក។ វិធីការពារ៖ ចាប់ផ្តើមជាមួយ ការលាងមុខស្រាលៗដើម្បីលាងសម្អាតធូលី និងខ្លាញ់ដែលមានមកពីយប់ រួចហើយចាប់ផ្ដើមលាបសេរ៉ូមដែលមានសារធាតុ niacinamide និង collagen ដើម្បីផ្តល់សំណើម និងធ្វើឱ្យស្បែកទន់រលោង។ អ្វីដែលសំខាន់បំផុតកុំភ្លេចឱ្យសោះផលិតផលដែលប្រឆាំងអុកស៊ីតកម្មដើម្បីការពារការបំផ្លាញកោសិកា នោះគឺឡេការពារកម្តៅថ្ងៃ (sunscreen) ដើម្បីការពារស្បែកពីកាំរស្មី UV ដែលជាមូលហេតុធ្វើឱ្យស្បែកចាស់លឿន។

២. ការការពារពេលរសៀល៖ នៅពេលរសៀលស្បែកនឹងចាប់ផ្ដើមបាត់បង់សំណើម វាដោយសារតែយើងធ្វើការច្រើន ដូចជាការអង្គុយមុខកុំព្យូទ័រយូរ ឬស្ថិតនៅក្រោមកម្តៅថ្ងៃដែលអាចធ្វើឱ្យស្បែកស្ងួត និងខ្សោយ។ វិធីការពារ៖ អាចប្រើជាទឹកអប់មុខ (face mist) ដែលមានសារធាតុផ្តល់ជាតិទឹកដូចជា គីវី និងកោសិកាស្ត្របឺរី វាជួយធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញ។ បើអ្នកមានការងារនៅក្រៅច្រើន ត្រូវលាបឡេការពារកម្តៅថ្ងៃឡើងវិញ រៀងរាល់ ២ ទៅ ៣ម៉ោងម្ដង។ ត្រូវរក្សាសំណើមដល់ស្បែកឱ្យជាប់ជានិច្ចដើម្បីធានាថាស្បែកមិនងាយរងគ្រោះពីការបំពុលផ្សេងៗ។

៣. ការការពារពេលល្ងាច៖ នៅពេលល្ងាចជាពេលដែលស្បែករបស់យើងត្រូវការការស្ដាឡើងវិញបន្ទាប់ពីហត់នឿយពេញមួយថ្ងៃ ដូច្នេះហើយពេលល្ងាចគួរតែផ្ដោតទៅលើ ការចិញ្ចឹម និងការជួសជុល។ អ្វីដែលត្រូវធ្វើគឺផ្ដល់ជាតិសំណើមខ្ពស់ដែលមានសាធាតុដូចជា Hyaluronic acid ដើម្បីរក្សាជាតិទឹក និងជួយជួសជុលកោសិកាដែលខូចឡើងវិញ។Polypeptides មានតួនាទីជួយស្តារកោសិកា និងជួសជុលស្បែកឡើងវិញ ការរៀបចំស្បែកបែបនេះនឹងធ្វើឱ្យវាត្រៀមខ្លួនទទួលបានអត្ថប្រយោជន៍ពេញលេញនៅពេលគេង។

៤. ការការពារពេលយប់៖ ពេលយប់គឺជាពេលដែលស្បែកសកម្មជាងគេក្នុងការជួសជុល និងបង្កើតកោសិកាថ្មី។ ការប្រើផលិតផលឱ្យត្រូវនឹងប្រភេទស្បែកនឹងអាចជួយឱ្យស្បែកមានសុខភាពល្អ។ ប្រើ ក្រែមបំប៉នពេលយប់ (night cream) ដែលសំបូរទៅដោយសារធាតុចិញ្ចឹម។ ស្វែងរកសមាសធាតុដូចជា retinol, ផ្លែប៊ឺរ បន្លែ និង Hyaluronic acid ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ។ ធ្វើបែបនេះ ស្បែករបស់អ្នកនឹងមានឱកាសស្ដារខ្លួនឯងបានល្អជាងមុន ហើយនៅពេលព្រឹកនឹងភ្លឺថ្លា ស្រស់ស្រាយ។

ការថែរក្សាស្បែកមិនមែនគ្រាន់តែជាការលាបឡេ ឬប្រើផលិតផលថ្លៃៗទេ ប៉ុន្តែជាការយល់ដឹងអំពីតម្រូវការរបស់ស្បែក ទើបជារឿងសំខាន់ ឱ្យតែយើងអាចកំណត់ទម្លាប់ថែរក្សារបស់យើងឱ្យបានត្រឹមត្រូវ ដូចជាដឹងថាតើពេលណាស្បែករបស់យើងត្រូវការការពារ ពេលណាត្រូវការផ្ដល់សារធាតុចិញ្ចឹម ហើយពេលណាវាត្រូវការការជួសជុល នោះស្បែករបស់យើងនិងមិនងាយខូច ស្បែកភ្លឺស្រស់ថ្លា និងមានសុខភាពល្អ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 16

អត្ថបទថ្មីៗ
#សម្រស់September 15 2025
ចង់បានស្បែកស្អាតបើមិនដឹងពីក្បួនទាំងនេះ ដូចយកលុយទៅបោះចោល
#ជំងឺSeptember 15 2025
អ្នកមាន ៧ទម្លាប់នេះដូចជាមានថ្នាំទិព្វការពារមហារីកតម្រងនោម គ្មានថ្ងៃខូចទេ
#អត្ថបទ PRSeptember 15 2025
យល់ដឹងពីការអស់ឈាមរដូវរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈាមរដូវ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?
#គំនិតរកស៊ីSeptember 14 2025
អស្ចារ្យ! កាហ្វេខ្មែរ ១នេះ ផឹកពេលព្រឹកការពារដាច់សរសៃឈា//មខួរក្បាល និងជំងឺភ្លេចភ្លាំង
#ជំងឺSeptember 14 2025
គួរដឹង! បញ្ហា ៤នេះនាំឱ្យបុរសនារីរស់នៅប្រចាំថ្ងៃមានបញ្ហាការបន្តពូជ នឹកស្មានមិនដល់
#អាហារSeptember 14 2025
កាត់បន្ថយខ្លះទៅ! ផឹកទឹកដោះគោ និងកាហ្វេបែបនេះ បុរសស្រ្តីច្បាស់ជាគ្មានកូនទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia