អត្ថបទ PR
យល់ដឹងពីការអស់ឈាមរដូវរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈាមរដូវ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?
Daneth Mech
September 15 2025
182 views

ការអស់រដូវ គឺជាដំណាក់កាលធម្មជាតិរបស់ជីវិតមនុស្សស្រី ដែលជាធម្មតាចាប់ផ្តើមកើតឡើងនៅចន្លោះពីអាយុ ៤៥ ទៅ ៥៥ ឆ្នាំ។ ការ​អស់​រដូវ គឺ​ជា​ការ​បញ្ឈប់​ជា​រៀង​រហូត​នៃ​ការ​មកឈាម​រដូវ​រាល់​ខែ និង ​ជា​ការ​បញ្ចប់​ដំណើរការ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី។ អំឡុងពេលអស់ឈាមរដូវ អូវែស្ត្រីនឹងឈប់ផលិតពងញី ដែលបណ្តាលមកពីកម្រិតអ័រម៉ូន Estrogen និង Progesterone ធ្លាក់ចុះ។

2

ស្ត្រីឈានដល់ការអស់រដូវនឹងសម្គាល់ដោយបាត់ឈាមរដូវក្នុងរយៈពេល ១២ ខែ ហើយទន្ទឹមគ្នានេះ អាចប្រឈមនឹងរោគសញ្ញា ផលពិបាក និង បញ្ហាសុខភាពជាច្រើន ដែលប៉ះពាល់ទាំងផ្លូវកាយ និង ផ្លូវចិត្ត។ ការយល់ដឹងអំពីការអស់រដូវ អាចឱ្យស្ត្រីត្រៀមខ្លួនរួចរាល់ក្នុងការបង្ការ ការថែទាំសុខភាព ក៏ដូចជាផ្លាស់ប្តូរជីវិតរស់នៅក្រោយពេលអស់រដូវប្រកបដោយសុខុមាលភាព។

3

Ø  ដំណាក់កាលនៃការអស់រដូវ

១. មុនពេលអស់រដូវ (Perimenopause)

ជាដំណាក់កាលមិនទាន់អស់ឈាមរដូវទាំងស្រុង ដែលស្ត្រីនឹងមានរោគសញ្ញា រដូវមិនទៀង មានការក្តៅ​ភាយៗនៅលើមុខ និង ក ប្រែប្រួលអារម្មណ៍ ស្ងួតទ្វារមាស និង សម្រាន្តមិនលក់ស្រួល។​ រោគសញ្ញាអាចកើតឡើងក្នុងចន្លោះពី ២ ទៅ ៨ ឆ្នាំ។ ជាធម្មតា ដំណាក់កាលនេះកើតឡើងនៅចន្លោះពីអាយុ ៤០ ដល់ ៥០ ឆ្នាំ។

២. អំឡុងពេលអស់រដូវ (Menopause)

នៅពេលដែលស្រ្តីមិនមករដូវជាប់ៗគ្នាក្នុងរយៈពេល ១២ ខែ។​ ដំណាក់​កាលនេះ អ័រម៉ូន Estrogen និង Progesterone ធ្លាក់ដល់​កម្រិត​ទាប​បំផុត ហើយ អូវែ ឬ​ កន្សោម​ពង​របស់​ស្ត្រី ឈប់​ផលិត​មេ​ជីវិត​ញី ដែល​នេះ​មាន​ន័យ​ថា ស្ត្រី​មិន​អាច​មាន​កូន​តាម​ធម្មជាតិ​ត​ទៅ​ទៀត​បាន​ឡើយ។

៣. ក្រោយពេលអស់រដូវ (Postmenopause)

ក្រោយពេលអស់រដូវស្ត្រីអាចប្រឈមបញ្ហាសុខភាពដូចជា ជំងឺពុកឆ្អឹង និង ជំងឺបេះដូង ដោយសារកម្រិតចុះអ័រម៉ូន Estrogen ធ្លាក់ចុះទាបបំផុត គួបផ្សំទម្លាប់រស់នៅប្រចាំថ្ងៃ។

4

Ø  រោគសញ្ញាសម្គាល់

ឈានដល់អាយុអស់រដូវ ក្នុ​ងរយៈពេលច្រើនខែ ឬ ច្រើនឆ្នាំ ស្ត្រីអាចមានរោគសញ្ញាដូចជា ៖ រដូវមិនទៀងទាត់, ទ្វារមាសស្ងួត, ញាក់, ក្តៅភាយៗ, បែកញើសពេលយប់, បញ្ហានៃការគេង, អារម្មណ៍ផ្លាស់ប្តូរ, ស្ត្រេស, ឡើងទម្ងន់, ការរំលាយអាហារយឺត, បាត់បង់ភាពពេញលេញនៃសុដន់, សក់ស្តើង និង​ ស្បែកស្ងួត។ រីឯស្ត្រីខ្លះទៀតអាចមានរោគសញ្ញាដូចជា ៖ បេះដូងលោតញាប់, ឈឺក្បាល, ឈឺចុកចាប់សន្លាក់ និង​ សាច់ដុំ, បាត់បង់ចំណង់ផ្លូវភេទ និង តម្រូវការផ្លូវភេទ និង ភ្លេចភ្លាំងច្រើន ជាដើម។

5

Ø  បញ្ហាសុខភាពប្រឈម

ដោយសារការធ្លាក់ចុះនៃកម្រិតអ័រម៉ូន Estrogen ក្រោយពេលអស់រដូវទាំងស្រុង ស្ត្រីអាចប្រឈមជំងឺចម្បងពីរ ដែលគប្បីធ្វើការតាមដានជាមួយគ្រូពេទ្យជំនាញ ដើម្បីប្រាកដថា ជំងឺនេះមិនវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរ។

១. ជំងឺពុកឆ្អឹង

អ័រម៉ូន Estrogen​ ដើរតួយ៉ាងសំខាន់នៅក្នុងឆ្អឹង ធ្វើឱ្យឆ្អឹងរឹងមាំ មិនផុយស្រួយ មិនងាយបាក់។ ជាមធ្យមស្ត្រីនឹងបាត់បង់ម៉ាស់ឆ្អឹង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់អាយុ ៦០ ឆ្នាំ។ ដូច្នេះដើម្បីប្រាកដថាឆ្អឹងនៅតែរឹងមាំ គ្រូពេទ្យជំនាញនឹងធ្វើការតេស្តភាពរឹងមាំនៃឆ្អឹង ដោយប្រើបច្ចេកវិទ្យាម្យ៉ាងហៅថា Bone Densitometry ឬ ការថតវាស់កំហាប់ឆ្អឹង ដែលជាវិធីដ៏រហ័ស មានប្រសិទ្ធភាព និង សុវត្ថិភាពបំផុត ក្នុងការរកមើលកម្រិតកាល់ស្យូមនៅក្នុងឆ្អឹង។

6

២. ជំងឺសរសៃឈាមបេះដូង

វាកើតឡើងពីកត្តារួមបញ្ចូលគ្នា មានការធ្លាក់ចុះអ័រម៉ូន Estrogen ផង ការកើនឡើងសម្ពាធឈាមផង និង ទម្លាប់ជាប្រចាំនៃការជក់បារី ផឹកភេសជ្ជៈជាតិអាកុល ឬ បរិភោគអាហារមិនល្អចំពោះសុខភាពផងដែរ។ លើសពីនេះ ការអសកម្មរាងកាយ ក៏អាចធ្វើឱ្យឡើង​កូលេស្តេរ៉ូល ឬ លើសជាតិខ្លាញ់។

Ø  តើស្ត្រីអាចការពារមិនឱ្យមានការអស់រដូវបានឬទេ?

ចម្លើយគឺមិនអាចនោះទេ! ប៉ុន្តែស្រ្តីអាចមានវិធានការថែទាំ ដើម្បីទទួលបានសុខភាពល្អក្រោយអស់រដូវ។​ កាលណាស្រ្តីទទួលបានការថែទាំបង្ការទាន់ពេល ស្រ្តីអាចមានអាយុវែង អាចកាត់បន្ថយអត្រាស្លាប់ដោយជំងឺសរសៃឈាមបេះដូង កាត់បន្ថយជំងឺពុកឆ្អឹង រួមទាំងអាការរោគ ក្តៅមុខមាត់ បែកញើស ហើយធ្វើឱ្យគេងលក់ស្រួល និង មានទំនាក់ទំនងផ្លូវភេទបានល្អប្រសើរ។

7

នេះគឺជាគន្លឹះខ្លះៗដើម្បីបង្កើនគុណភាពជីវិតស្ត្រីក្នុងវ័យអស់រដូវ ៖

·       ដើម្បីបង្ការជំងឺសរសៃឈាមបេះដូង ជំងឺពុកឆ្អឹង និង ជំងឺមហារីកផ្សេងៗ ស្ត្រីត្រូវថែទាំសុខភាពនៅវ័យកណ្តាលឱ្យបានល្អ ពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញឱ្យទៀងទាត់ មិនចាំបាច់ទាល់តែមានរោគសញ្ញានោះទេ។

·       អនុវត្តទម្លាប់រស់នៅប្រចាំថ្ងៃឱ្យបានល្អ ដោយទទួលទានអាហារ ដែលមានតុល្យភាព អាហារដែលមានជាតិកាល់ស្យូម និង វីតាមីន D និង បន្លែផ្លែឈើផ្សេងទៀត, រក្សាទម្ងន់កុំឱ្យធាត់, ធ្វើលំហាត់ប្រាណ, ចូលគេងទៀងទាត់ និង ចៀសវាងអាហារជំរុញឱ្យមានការក្រហល់ក្រហាយ ដូចជា អាហារហឹរ អាហារផ្អែម ភេសជ្ជជាតិអាកុល និង កាហ្វេអ៊ីន ជាពិសេស ញុំានៅពេលយប់។

·       មិនថាមុនអស់រដូវ ឬ ចាប់ផ្តើមអស់រដូវភ្លាម ស្ត្រីត្រូវទៅជួបគ្រូពេទ្យជំនាញ ដើម្បីទទួលបានការតាមដាន និង ព្យាបាលតាមវិធីណាមួយ ដែលមានមុខងារជួយកែលម្អបញ្ហា ធ្វើឱ្យគុណភាពជីវិតក្នុងវ័យនេះមានភាពល្អប្រសើរ។

8

Ø  ករណីមិនប្រក្រតី ចាំបាច់ជួបគ្រូពេទ្យជំនាញភ្លាម!

ក្នុងវ័យអស់រដូវ ពេលខ្លះការធ្លាក់ឈាមមិនទៀងទាត់អាចបង្ហាញសញ្ញាដទៃនៃស្ថានភាពសុខភាព។ បើស្ត្រីសម្គាល់ឃើញសញ្ញាមិនប្រក្រតីដូចខាងក្រោម អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញ ៖ 

-       ធ្លាក់ឈាមរដូវច្រើនខុសពីធម្មតា

-       មករដូវច្រើនជាង ៧ ថ្ងៃ

-       អំឡុងមករដូវតិចជាង ២១ ថ្ងៃ

-       បាត់រដូវទាំងស្រុងមុនអាយុ ៤៥ ឆ្នាំ

-       ឈាមរដូវកកដុំៗ

-       ហូរឈាមបន្ទាប់ពីរួមភេទ។

 

9

ដូចបានរៀបរាប់នៅខាងដើម ការអស់ឈាមរដូវ ជាដំណាក់កាលធម្មជាតិរបស់មនុស្សស្រី ហើយក៏ជាដំណើរវិវឌ្ឍន៍ធម្មតាឈានទៅរកវ័យចំណាស់។ យ៉ាងណាមិញ រោគសញ្ញាផ្លូវកាយ និង អារម្មណ៍នៃការអស់រដូវ អាចជាបញ្ហាប្រឈម និង មិនងាយស្រួលឡើយសម្រាប់ស្ត្រី។ ស្ត្រីមិនត្រូវបណ្តោយ ឬ ដោះស្រាយវាតែឯងនោះទេ គប្បីប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីរកវិធីបង្ការ ឬ ព្យាបាលណាមួយជួយដល់គុណភាពជីវិតឱ្យល្អប្រសើរ។ បើមានចម្ងល់អ្វីមួយ ឬ ចង់ដឹងបន្ថែមអំពីសុខភាពរដូវ យើងសូមណែនាំប្រឹក្សាជាមួយអ្នកជំនាញ VIYA Cambodia ឬ អាចចូលទៅកាន់គេហទំព័រ VIYA Cambodia ដែលជាវេទិកាឌីជីថលសម្រាប់ស្ត្រី ដែលចង់បាន​ចំណេះដឹង និង សេវាសុខភាពប្រកបដោយគុណភាព ដោយតម្រូវតាមសុខភាពផ្លូវភេទ ព្រមទាំងគោរពឯកជនភាពរបស់ស្ត្រីផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម :

Hotline: 012 999 124/ 078 999 124/ 010 485 585

Facebook Page: https://www.facebook.com/viyacambodiapsi

Telegram: https://t.me/viyacambodia

TikTok: @viya.cambodia

Instagram: viyacambodia

Website: https://www.viyahealth.com.kh

 

 

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 21

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទសារៈសំខាន់ នៃនីទ្រីកអុកស៊ីតចំពោះសុខភាពបេះដូង
Sreymom Cha
May 24 2026
126 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
183 views

#អត្ថបទ PR

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
Phen Phanna
May 11 2026
215 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
289 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
194 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
281 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia