ការរួមភេទមិនត្រឹមតែល្អដល់សុខភាពដៃគូនោះទេ។ ជាកត្តាសំខាន់ជួយឱ្យលោកអ្នកមានកូនផងដែរ។ ព្រោះកូនជាទ្រព្យកូនកម្លាំងចិត្តនិងក្តីស្រឡាញ់របស់ឪពុកម្តាយ។ មានបញ្ហាមួយដែលដៃគូតែងតែគិតថា តើរួមភេទពេលណាល្អដល់សុខភាពកូន? និយាយទៅ! មាន៣ពេលគឺពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច តើពេលមួយណាល្អក្នុងការរួមភេទយកកូន?
ការរួមភេទត្រូវការពេលវេលាល្អ ជួយបង្កើតមេជីវិតរបស់អ្នកកាន់តែល្អសុខភាពតាន់។ យោងតាមគេហទំព័រ premom បានចុះផ្សាយថា ការរួមភេទពេលណាក៏ល្អដែរ។ ប៉ុន្តែពេលវេលាដែលមានគុណភាពចង់ឱ្យកូនល្អ គឺការរួមភេទពេលព្រឹកគឺល្អបំផុត។ ព្រោះពេលព្រឹកអ្នកបានគេងពេញមួយយប់ហើយភ្ញាក់ឡើងមានអារម្មណ៍រីករាយ កម្លាំងខ្លាំង ហើយសូម្បីតែអាអូនតូចរបស់អ្នកក៏ឡើងរឹងជាងមុនពេលយប់ដែរ។ ការរួមភេទគ្មានស្រេ្តស មានតែអារម្មណ៍រីករាយមានក្តីស្រឡាញ់មេជីវិតរបស់អ្នកកាន់តែមានគុណភាព។ យើងហៅថា “មេជីវិតកក់ក្តៅ កូនល្អ”។
បើផ្អែកតាមវែបសាយអន្តរជាតិ webmd បានចុះផ្សាយថា អាហារមិនគួរបរិភោគ មុនពេលរួមភេទ វាជះឥទ្ធិពលដល់សុខភាពផ្លូវភេទរបស់អ្នកគឺអ្នកមិនគួរផឹកគ្រឿងស្រវឹងអំឡុងពេលយកកូននោះទេ។ ដោយសារតែជាតិអាល់កុលបានកាត់បន្ថយអ័រម៉ូនតេស្តូស្តេរ៉ូន និងធ្វើឱ្យប្រព័ន្ធសរសៃប្រសាទរបស់អ្នកវង្វេងវង្វាន់(ខួរក្បាលកូនក៏ប៉ះដែរ) ប៉ះពាល់ដល់ចរន្តឈាម និងអារម្មណ៍នៃសរសៃប្រសាទផ្សេងៗ ទៀត(សូម្បីកូនក្នុងផ្ទៃពោះម្តាយក៏រងផលប៉ះពាល់ដែរ)។ ចំពោះស្រ្តីផឹកស្រាច្រើនពេកក៏អាចធ្វើឱ្យខ្សោះជាតិទឹក អស់កម្លាំង ឈឺក្បាល និងស្ងួតទ្វារមាសជាដើម។
ដូច្នេះ! អ្នកគួរដាក់កាលវិភាគរួមភេទពេលព្រឹកយកកូន ដើម្បីកូនរបស់អ្នកមានសុខភាពល្អ មានខួរក្បាលល្អ និងរាងកាយមាំ។ រយៈពេលបីខែនេះ អ្នកគួរដាក់កាលវិភាគកុំផឹកស្រា អានសៀវភៅ ហាត់ប្រាណ និងហូបអាហារល្អៗ ធ្វើឱ្យអ្នកគេងស្ងប់ចិត្ត ពេលព្រឹកឡើងមានអារម្មណ៍រឹករាយ ធ្វើឱ្យគុណភាពមេជីវិតរបស់អ្នកកាន់តែមានសុខភាពល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព