តាមលោកស្រី Apollonia Ponti ជាអ្នកជំនាញផ្នែកក្តីស្រឡាញ់បុរសនារី បានធ្វើការសិក្សាមួយកាលពីពេលថ្មីៗនេះ ទៅលើស្ត្រីចំនួន៥០នាក់ ចាប់ពីអាយុពី ២០ឆ្នាំទៅ ៥០ឆ្នាំ។ គាត់ដាក់សំនួរទៅមនុស្ស៥០នាក់ថា តើអ្វីទៅជាភាពសិចស៊ីបំផុតដែលអ្នកស្ត្រីចាប់អារម្មណ៍ពីបុរស? មនុស្សស្រីចង់បានអ្វីពីបុរសមានលក្ខណៈដូចជាខាងក្រោមនេះ៖
១. មានស្នាមញញឹម៖ មនុស្សស្រីពុំសូវចិត្តបុរសលេងសើចច្រើននោះទេ ប៉ុន្តែចូលចិត្តបុរសណាមានស្នាមញញឹម។ បើអ្នកចូលចិត្តលេងសើច ពេលនៅក្បែរជាមួយនារីជាទីស្រឡាញ់ កុំលេងសើច អ្នកគួរញញឹមតិចៗ ហើយសម្លឹងផ្ទៃមុខនាង ធ្វើឱ្យនាងទទួលអារម្មណ៍កក់ក្តៅពីចរិតលក្ខណៈរបស់អ្នក។ អ្នកគួរប្រើភាសាចាក់បេះដូងនារីដែលនិយាយប្រកបដោយស្នាមញញឹមថា អូនថ្ងៃនេះស្អាត ឬសក់អូនថ្ងៃស្អាត...។ ភាសាស្នាមញញឹម ជាភាសាស៊ីអារម្មណ៍របស់នារី ហើយអារម្មណ៍នារីៗ ងាយរំភើបពេលឮពាក្យបែបនេះ។ ចំណុចខ្សោយនារី ស្ថិតនៅត្រង់ត្រចៀកនេះឯង។
២. កូនក្មេង៖ បុរសស្រឡាញ់កូនក្មេង ក៏ជាចំណុចទាក់ទាញបេះដូងនារីដែរ។ ព្រោះនាងស្រឡាញ់បុរសណាចូលចិត្តកូនក្មេងខ្លាំងណាស់ ទោះបីនាងមិនចង់មានកូនក៏ដោយ។ ទង្វើរនេះជាសារបញ្ចូលទៅកាន់អារម្មណ៍នារីថា វាជាក្តីស្រឡាញ់។ នាងគិតអាចនឹកស្រមៃបានវែងឆ្ងាយ ពេលអ្នកមានកូនជាមួយគ្នា អ្នកនឹងចេះជួយគ្នាទៅវិញទៅដើម្បីមកមើលកូន។ ការមើលកូននេះ ម្តាយមានការហត់នឿយខ្លាំងណាស់។ បុរសៗ គួរស្រឡាញ់ក្មេង និងសត្វចិញ្ចឹម។
៣. ម្ចាស់ការលើវាសនា៖ នារីស្រឡាញ់បុរសណាដែលមានម្ចាស់ការលើខ្លួនឯង និងមានគោលដៅជីវិតច្បាស់។ នារីជឿថា បើបុរសមិនអាចធ្វើជាម្ចាស់លើខ្លួនឯងផង នាងក៏មិនអាចទុកចិត្តលើបុរសនោះដែរ។ បុរសៗ កុំឱ្យកូនស្រីគេអស្ឈឹម ខំធ្វើការងារ ដើម្បីគោលដៅ និងដើម្បីបង្កើនចំណូល តែមិត្រូវរវល់ភ្លេចបេះដូងនិងផ្តល់ក្តីស្រឡាញ់ឱ្យនាងទេ។
៤. បេះដូងស្មោះតែ១៖ កុំគ្រាន់តែដាក់កាយដាក់អារម្មណ៍លេងសើចជាមួយនាង ចូរដាក់ជីវិតរួមរស់ជាមួយនាង ក្តីស្រឡាញ់បែបនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ភាពថ្លៃថ្នូរនិងគួរឱ្យគោរពថែមទៀត។ មានស្នេហ៍តែមួយគឺគ្រប់គ្រាន់ហើយ សំខាន់បំផុតអ្នកត្រូវប្រើវិធីច្រើនណាស់ដើម្បីចិញ្ចឹមកូនក្តីស្រឡាញ់ជាមួយគ្នារហូត(បុរសនិងនារី)៕អត្ថបទដោយ៖ ទ្រ សុភាព