អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកចម្លើយទៅនឹងសំណួរដែលថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ?
Sreymom Cha
September 17 2025
184 views

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពីចម្លើយទៅនឹងសំណួរដែលសួរថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ?

Photo 2025 09 17 10 04 18
ការសម្រកទម្ងន់មិនមែនជារឿងងាយស្រួលទេ។ ដោយសារល្បឿនដ៏លឿននៃជីវិតសម័យទំនើប មនុស្សភាគច្រើនបានងាកទៅរករបបអាហារ Diet ឬកម្មវីធីសម្រកទម្ងន់ខ្លះដែលគួរឱ្យទុកចិត្ត។ អាហារក្រឡុក រួមជាមួយរបបអាហារ Diet និងលំហាត់ប្រាណ គឺជាជម្រើសល្អជាង និងជាដំណោះស្រាយមានប្រសិទ្ធភាពសម្រាប់ការសម្រក និងការគ្រប់គ្រងទម្ងន់។

Photo 2025 09 17 10 04 12
វិទ្យាសាស្ត្រនៅពីក្រោយផលិតផលអាហារក្រឡុក 

ធាតុពិតទៅ អាហារក្រឡុកនេះ វាមិនមែនជារបស់ដ៏គួរឱ្យធុញគ្មានរសជាតិសោះនោះទេ។ សព្វថ្ងៃនេះមានវិធីជាច្រើនមុខដើម្បីរៀបចំអាហារក្រឡុកឱ្យមានរសជាតិកាន់តែឆ្ងាញ់ និងអាចធ្វើឱ្យអ្នកឆ្អែតបានយូរ។ មានហេតុផលវិទ្យាសាស្ត្របីយ៉ាងដែលអាហារក្រឡុកល្អសម្រាប់ការគ្រប់គ្រងទម្ងន់៖ 

ប្រូតេអ៊ីន និងសន្ទស្សន៍គ្លុយកូស 

ប្រូតេអ៊ីន គឺជាសារធាតុអាហារូបត្ថម្ភដែលជួយបំពេញអ្នកបានយូរបំផុត មានន័យថាវាគ្រប់គ្រងភាពឃ្លានបានយូរជាងកាបូអ៊ីដ្រាត ឬខ្លាញ់។ ការទទួលទានបរិមាណប្រូតេអ៊ីនត្រឹមត្រូវជារៀងរាល់ថ្ងៃគឺជាគន្លឹះដើម្បីសម្រេចជោគជ័យ និងរក្សាទម្ងន់រាងកាយដោយមិនប៉ះពាល់សុខភាព។ 

Photo 2025 09 17 10 04 05
អាហារក្រឡុក មានសន្ទស្សន៍គ្លុយកូសទាប។ សន្ទស្សន៍គ្លុយកូស (GI) គឺជាវិធីវាស់វែងថាតើអាហារមួយពេលអាចបង្កឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងលឿនប៉ុណ្ណា និងច្រើនប៉ុណ្ណា។ នៅពេលអ្នកបរិភោគអាហារដែលមាន GI ខ្ពស់ ជាតិស្ករក្នុងឈាមនឹងកើនឡើងខ្លាំង ហើយបន្ទាប់មកក៏ធ្លាក់ចុះយ៉ាងខ្លាំង វិញដែរ ហើយនឹងធ្វើឱ្យអ្នកឆាប់មានអារម្មហេវហត់អស់កម្លាំង។

Photo 2025 09 17 10 03 59
ផ្ទុយគ្នាទៅវិញនេះ អាហារក្រឡុក ក៏ដូចជាអាហារផ្សេងទៀតដែលមានសន្ទស្សន៍គ្លុយកូសទាប វាបញ្ចេញជាតិស្ករទៅក្នុងឈាមយឺតៗ ដែលជាហេតុជួយគ្រប់គ្រងការឃ្លានបាននឹងនរ និងបានយូរ។ នៅពេលណាដែលអ្នកបរិភោគអាហារដែលមានសន្ទស្សន៍គ្លុយកូសទាប ដូចជាផ្លែឈើ បន្លែ ធញ្ញជាតិ និងអាហារក្រឡុកជំនួសអាហារ រាងកាយរបស់អ្នកធ្វើការរំលាយវាយឺតៗជាងកាបូអ៊ីដ្រាតធម្មតា និងស្ករដែលមាននៅក្នុងអាហារសម្រន់ទូទៅ។


សូមកត់សម្គាល់ផងដែឬថា សន្ទស្សន៍ GI ទាបមិនមែនសុទ្ធតែមានន័យថាអាហារមួយនោះក៏នឹងមានសារធាតុចិញ្ចឹមខ្ពស់នោះទេ។ ហើយចំណុចនេះគឺជារឿងសំខាន់ដែលយើងនឹងជជែកបន្តទៅទៀតនេះ។


ដង់ស៊ីតេសារធាតុចិញ្ចឹម

ដង់ស៊ីតេសារធាតុចិញ្ចឹមសំដៅលើសមាមាត្រនៃសារធាតុចិញ្ចឹម (ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់ និងវីតាមីន និងសារធាតុរ៉ែ) ធៀបទៅនឹងកាឡូរី។ អាហារដែលមានដង់ស៊ីតេសារធាតុចិញ្ចឹមទាប ផ្តល់កាឡូរីច្រើន ខ្លាញ់ និងស្ករ ហើយមានសារធាតុចិញ្ចឹមសំខាន់ៗតិចតួចប៉ុណ្ណោះ។ នំខូគី នំខេក មី និងភេសជ្ជៈផ្អែមស្ករគឺច្រើនតែស្ថិតនៅក្នុងប្រភេទនេះ។


អាហារក្រឡុក លើកកម្ពស់របបអាហារ Diet ដែលមានគុណភាពខ្ពស់ ហើយមានដង់ស៊ីតេសារធាតុចិញ្ចឹមខ្ពស់ និងមាន GI ទាប។ បូកបញ្ចូលនឹងការហាត់ប្រាណផងនោះ អាហារក្រឡុកនឹងជួយបង្កើនសាច់ដុំគ្មានខ្លាញ់ និងជួយដល់ការសម្រកទម្ងន់ឱ្យមានប្រសិទ្ធភាព។


ការផ្លាស់ប្តូរឥរិយាបថ
នាយកដ្ឋានវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Ulm ប្រទេសអាល្លឺម៉ង់ បានធ្វើការសិក្សារយៈពេលបួនឆ្នាំលើអ្នកជំងឺធាត់ (ដែលមិនបានប្រើប្រាស់ផលិតផល Herbalife)។ អ្នកស្រាវជ្រាវបានកំណត់ហេតុផលប្រាំមួយយ៉ាងដែលអាហារក្រឡុកមានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់។ ហេតុផលទាំងនេះរួមមាន៖
1-    ភាពងាយស្រួល
កង្វះពេលវេលាដើម្បីរៀបចំអាហារដែលមានសុខភាពល្អ គឺជាឧបសគ្គដ៏ធំបំផុតមួយក្នុងការសម្រកទម្ងន់។ អាហារក្រឡុកជួយសម្រួលបញ្ហានេះបាន។
2-    ការបង្កើនការអនុវត្ត
អាហារក្រឡុកជួយឱ្យអ្នកប្រកាន់ខ្ជាប់នឹងរបបអាហាររបស់អ្នក នឹងទប់ស្កាត់ចំណង់ទៅលើអាហារមិនល្អ។
3-    ទម្លាប់ទទួលទានអាហារទៀងទាត់
ភាពជាប់លាប់ រហូតក្លាយជាទម្លាប់គឺជាគន្លឹះនៅក្នុងដំណើរការនៃការសម្រកទម្ងន់ និងរក្សាទម្ងន់។ ការបរិភោគដោយមានពេលវេលាជាក់លាក់ ទៀតទាត់ និងរក្សាគម្លាតនៃអាហារនីមួយៗឱ្យមានរយៈពេលល្មមមិនវែងពេក នឹងមានភាពវិជ្ជមានទៅលើកម្រិតថាមពល និងអារម្មណ៍ឃ្លានរបស់អ្នក។
4-    បរិមាណត្រឹមត្រូវនៃកាឡូរី
អ្នកឯកទេសអាហារូបត្ថម្ភតែងតែណែនាំឱ្យទទួលទានចំនួនកាឡូរីជាក់លាក់ក្នុងមួយថ្ងៃៗ ដោយអាស្រ័យលើគោលដៅសុខភាពរបស់អ្នកចង់បាន។ អាហារក្រឡុកនៅពេលរៀបចំតាមការណែនាំត្រឹមត្រូវ គឺជាវិធីងាយស្រួល ក្នុងការតាមដានចំនួនកាឡូរីដែលអ្នកកំពុងទទួលទាន។
5-    គុណភាពនៃអាហារ
ការកាត់បន្ថយកាឡូរីអាចធ្វើឱ្យវាពិបាកក្នុងការទទួលបានសារធាតុចិញ្ចឹមដែលត្រូវការ។ អាហារក្រឡុកតែងតែត្រូវបានពង្រឹងជាមួយវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីន និងជាតិសរសៃ ដែលជួយអ្នកជៀសវាងកង្វះសារធាតុចិញ្ចឹម។
6-    ភាពវិជ្ជមានទៅលើការតាមដានខ្លួនឯង
ការកត់ត្រាការទទួលទានរបស់អ្នក ជួយឱ្យដឹងពីឥរិយាបថនៃការទទួលទានអាហាររបស់អ្នក។ អាហារក្រឡុកនឹងជួយឱ្យការតាមដាននេះរឹតតែមានភាពងាយស្រួល អាចធ្វើឱ្យអ្នកដឹងអំពីឥរិយាបថរបស់អ្នកកាន់តែប្រសើរ និងអាចដឹងពីលទ្ធផលកាន់តែងាយស្រួលផងដែរ។


ការពិនិត្យអាហារក្រឡុករបស់ Herbalife
មិនមែនអាហារក្រឡុកទាំងអស់ដូចគ្នានោះទេ។ គុណភាពគឺជាកត្តាសំខាន់ ជាពិសេសនៅពេលនិយាយអំពីផលិតផលដែលមានលក់នៅលើទីផ្សារ។


នៅឆ្នាំ ២០២០  អ្នកស្រាវជ្រាវឯករាជ្យបានធ្វើការអង្កេតប្រសិទ្ធភាព និងសុវត្ថិភាពនៃផលិតផល Herbalife® ដែលប្រើជាអាហារក្រឡុកប្រូតេអ៊ីនខ្ពស់សម្រាប់ការគ្រប់គ្រងទម្ងន់។ ការសិក្សានេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុន ប៉ុន្តែការគ្រប់គ្រងលើការប្រតិបត្តិការសិក្សា ឬការរៀបចំកំណត់ត្រា រួមទាំងការវិភាគទិន្នន័យ ការបកស្រាយទិន្នន័យ គឺស្ថិតនៅលើក្រុមអ្នកវិទ្យាសាស្ត្រទាំងស្រុង។


នៅក្នុងការវិភាគ គេបានពិនិត្យឡើងវិញនូវផលិតផលប្រូតេអ៊ីនខ្ពស់ (HP) របស់ក្រុមហ៊ុនដែលប្រើជារបបអាហារជំនួស (MR) ដោយប្រើវិធីសាស្ត្រ randomized controlled trials ដែលបានបោះពុម្ពរហូតដល់ខែកក្កដា ឆ្នាំ ២០១៩។ អ្នកស្រាវជ្រាវបានបញ្ចូលទិន្នន័យពីការសិក្សាចំនួនប្រាំបួន ដែលរួមមានអ្នកចូលរួម ៩៣៤ នាក់៖ ៤៦៣ នាក់នៅក្នុងរបបអាហារជំនួស និង ៤៧១ នាក់នៅក្នុងរបបរអាហារធម្មតា។


កាសិក្សាបានរកឃើញថាអ្នកចូលរួមដែលបានទទួលទានផលិតផល ប្រូតេអ៊ីនខ្ពស់ HP របស់ Herbalife® សង្កេតឃើញថាមានការថយចុះនូវទម្ងន់គួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលទទួលទានរបបអាហារធម្មតា។


សេចក្តីសន្និដ្ឋាន៖ អាហារក្រឡុកដែលមានប្រូតេអ៊ីនខ្ពស់មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់
ដើម្បីសម្រេចគោលដៅ និងរក្សាទម្ងន់ឱ្យមានសុខភាពល្អរយៈពេលវែង គឺត្រូវបូកបញ្ជូលគ្នាទាំងអស់ ទាំងរបបអាហារដែលមានតុល្យភាពនៃអាហរ និងរបៀបរស់នៅដែលមានសុខភាពល្អ និងសកម្ម។ ហើយការគាំទ្រផ្លូវចិត្តនិងស្មារតី ក៏ដើរតួយ៉ាងសំខាន់ផងដែរក្នុងការសម្រកទម្ងន់។

អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 26

អត្ថបទទាក់ទង

#អត្ថបទ PR

ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
Kaochou Ly
January 30 2026
33 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
Sreymom Cha
January 27 2026
229 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី ការស្ទង់មតិរបស់ក្រុមហ៊ុន Herbalife បានរកឃើញថា សហគ្រិន ៣ ក្នុងចំណោម ៤ នាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងទុកថានឹងមានការកើនឡើងនូវសេដ្ឋកិច្ចក្នុងឆ្នាំ 2026
Sreymom Cha
January 21 2026
96 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
Sreymom Cha
December 11 2025
173 views

#អត្ថបទ PR

មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា
Sreymom Cha
December 5 2025
322 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព
Sreymom Cha
November 25 2025
69 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia