អត្ថបទ PR
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា
Sreymom Cha
December 5 2025
329 views

ថវិកានេះនឹងគាំទ្រកម្មវិធីអាហារូបត្ថម្ភ ការអប់រំ និងសុខភាពសម្រាប់កុមារ និងសហគមន៍ដែលខ្វះខាត


ភ្នំពេញ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025 – Herbalife Family Foundation (HFF) ជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife បានប្រកាសថា បានផ្តល់ជំនួយចំនួនសរុប 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅទូទាំងប្រទេសកម្ពុជា។ អង្គការទាំងនេះស្ថិតក្នុងកម្មវិធី Casa Herbalife ដែលជាគម្រោងសំខាន់របស់ HFF ដើម្បីសហការជាមួយអង្គការមូលដ្ឋានក្នុងការផ្តល់អាហារូបត្ថម្ភ ការអប់រំ និងបរិយាកាសសុវត្ថិភាពសម្រាប់កុមារ និងគ្រួសារដែលត្រូវការជំនួយ។

Photo 2025 12 05 12 57 57


“យើងមានមោទនភាពក្នុងការសហការជាមួយអង្គការដ៏អស្ចារ្យដែលកំពុងបង្កើតការផ្លាស់ប្តូរដែលមានអត្ថន័យក្នុងសហគមន៍របស់ពួកគេ” លោក Thang Vu នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Herbalife កម្ពុជា បានមានប្រសាសន៍ដូច្នេះ និងបានបន្ថែមទៀតថា៖ “ជាមួយអ្នកចែកចាយ និងបុគ្គលិក Herbalife យើងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរតាមរយៈការជួយកុមារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងការគាំទ្រដែលពួកគេត្រូវការ ដើម្បីអភិវឌ្ឍន៍ជីវិត។”

Photo 2025 12 05 12 57 43


អង្គការទទួលបានជំនួយនៅក្នុងប្រទេសកម្ពុជារួមមាន៖


•    អង្គការ Pour un Sourire d’Enfant (PSE)៖ ជួយកុមារចេញពីភាពក្រីក្រ និងណែនាំពួកគេទៅរកការងារដែលមានកិត្តិយស និងជំនាញ។ គាំទ្រកុមារច្រើនជាង 6,500 នាក់រៀងរាល់ឆ្នាំ បញ្ចប់ការបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនជាង 6,000 នាក់ដែលមានការងារដែលមានគុណភាព។


•    មន្ទីរពេទ្យកុមារអង្គរ (AHC)៖ ផ្តល់សេវាថែទាំសុខភាពកុមារដោយមានមេត្តាករុណា និងគុណភាពខ្ពស់ ការអប់រំ និងសេវាការពារ។ បានផ្តល់សេវាថែទាំដល់កុមារច្រើនលាននាក់ បម្រើអ្នកជំងឺប្រចាំថ្ងៃចំនួន 350 – 400 នាក់។


•    អង្គការ Children’s Future International (CFI)៖ ការពារសិទ្ធិកុមារដែលងាយរងគ្រោះ ដើម្បីធានាសុវត្ថិភាព ការអប់រំ និងការផ្តល់អំណាច។ គាំទ្រសិស្សប្រហែល 1,000 នាក់តាមរយៈសេវាសង្គម និងការអប់រំ; បម្រើកុមារនិងគ្រួសារដែលមានហានិភ័យច្រើនជាង 300។

Photo 2025 12 05 12 57 35


ឆ្នាំនេះ HFF បានផ្តល់ជំនួយសរុបចំនួន 5 លានដុល្លារ ក្នុងកម្មវិធី Casa Herbalife ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 165 កន្លែង នៅក្នុង 60 ប្រទេស និងតំបន់។ ជំនួយទាំងនេះ អាចប្រព្រឹត្តទៅបានដោយសារការបរិច្ចាគរបស់អ្នកចែកចាយ Herbalife និងបុគ្គលិក Herbalife ដែលមានការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីដែលដឹកនាំដោយសហគមន៍ ដើម្បីពង្រឹងសហគមន៍ និងធ្វើឱ្យជីវិតប្រសើរឡើង។ ថវិកានេះរំពឹងថា នឹងអាចជួយកុមារច្រើនជាង 200,000 នាក់នៅទូទាំងពិភពលោក។


តាំងពីបានបង្កើតឡើងនៅឆ្នាំ 1994 HFF បានចំណាយលើសពី 60 លានដុល្លារ ដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក ដើម្បីធានាថា កុមារ និងគ្រួសារទទួលបានអាហារូបត្ថម្ភ ការអប់រំ និងធនធានដែលចាំបាច់សម្រាប់ការរីកចម្រើន។


អំពី Herbalife Family Foundation


Herbalife Family Foundation (HFF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ 501(c)(3) ដែលបានគាំទ្រដោយអ្នកចែកចាយឯករាជ្យ និងបុគ្គលិក Herbalife។ បែបបទនៃការបង្កើតដោយ Mark Hughes ស្ថាបនិកក្រុមហ៊ុន Herbalife គឺ ដើម្បីជួយសហគមន៍ដែលខ្វះខាត។ HFF គាំទ្រកម្មវិធីផ្លាស់ប្តូរជីវិតដែល ផ្តោតលើសុខុមាលភាពកុមារតាមរយៈអាហារូបត្ថម្ភ និងការអប់រំ។ តាំងពីឆ្នាំ 1994 មក HFF បានចំណាយលើសពី 60 លានដុល្លារដើម្បីគាំទ្រអង្គការមិនស្វែងរកប្រាក់ចំណេញនៅទូទាំងពិភពលោក និងចូលរួមក្នុងការជួយសង្គ្រោះពេលមានគ្រោះធម្មជាតិ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ herbalifefamilyfoundation.org និងតាមដានយើងនៅ Instagram និង Facebook @Herbalifefamilyfoundation។



អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 31

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
272 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
187 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
272 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
121 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
254 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
40 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia