អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព
Sreymom Cha
November 25 2025
74 views

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាពបានចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព តួនាទីនៃប្រូតេអ៊ីន របបអាហារ និងការហាត់ប្រាណ។ មនុស្សភាគច្រើនយល់ថា ដើម្បីកសាងសាច់ដុំ ពួកគេចាំបាច់ត្រូវតែញ៉ាំប្រូតេអ៊ីន។ ជាការពិត ប្រូតេអ៊ីនពិតជាសំខាន់ ប៉ុន្តែប្រូតេអ៊ីនតែឯងមិនគ្រប់គ្រាន់ទេ។ អ្នកក៏ត្រូវយកចិត្តទុកដាក់លើរបបអាហារ និងទម្លាប់ហាត់ប្រាណរបស់អ្នកផងដែរ។

Photo 2025 11 25 09 15 40


ហេតុអ្វីបានជាប្រូតេអ៊ីនតែមួយមិនគ្រប់គ្រាន់
ភាគច្រើនគេនិយមគិតថា ការកសាងសាច់ដុំគឺមកពីប្រូតេអ៊ីនទាំងអស់។ ជាការពិតដែលប្រូតេអ៊ីនគឺ សំខាន់សម្រាប់ការជួសជុល និងការលូតលាស់សាច់ដុំ តែអ្នកក៏ត្រូវការ កាឡូរីគ្រប់គ្រាន់ និង របបអាហារដែលមានតុល្យភាពផងដែរ។ ការកាត់បន្ថយកាឡូរីច្រើនពេកនឹងបង្ខំឱ្យរាងកាយរបស់អ្នកដុតប្រូតេអ៊ីនសម្រាប់ ថាមពល ជំនួសឱ្យការកសាងសាច់ដុំទៅវិញ។
1.    បំពេញថាមពលដោយកាបូអ៊ីដ្រាត
មនុស្សជាច្រើនជៀសវាងកាបូអ៊ីដ្រាត ប៉ុន្តែវាគឺជាគន្លឹះសម្រាប់ថាមពល។ បើគ្មានកាបូអ៊ីដ្រាតគ្រប់គ្រាន់ទេ រាងកាយរបស់អ្នកអាចនឹងដុតបំផ្លាញប្រូតេអ៊ីនសម្រាប់ថាមពលជំនួសវិញ។
ប្រភពកាបូអ៊ីដ្រាតល្អអាចរកបាននៅក្នុង៖
•    គ្រាប់ធញ្ញជាតិ 
•    សណ្តែក 
•    ផ្លែឈើ 
•    បន្លែ 
សូមទទួលទានកាបូអ៊ីដ្រាតដែលមានគុណភាព ដើម្បីផ្តល់ថាមពលដល់ការហាត់ប្រាណរបស់អ្នក និងការពារសាច់ដុំ ។
2.    ទទួលទានខ្លាញ់ល្អចំពោះសុខភាព
ខ្លាញ់ទ្រទ្រង់ថាមពល និងរចនាសម្ព័ន្ធកោសិការួមទាំងកោសិកាសាច់ដុំផងដែរ។ ពួកវាជួយផ្តល់ជាថាមពលដល់ការហាត់ប្រាណ និងជួយឱ្យរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹម។
ប្រភពល្អៗនៃខ្លាញ់ល្អ:
•    គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
•    ខ្លាញ់ត្រី
•    ប្រេងអូលីវ
•    ផ្លែបឺរ (Avocado)
បរិមាណខ្លាញ់ល្អចំពោះសុខភាពក្នុងកម្រិតមធ្យមមួយ គឺចាំបាច់សម្រាប់អ្នក។
3.    ពេលវេលា និងការទទួលទានប្រូតេអ៊ីន
ប្រូតេអ៊ីនគឺសំខាន់សម្រាប់ការលូតលាស់សាច់ដុំ ប៉ុន្តែពេលវេលាដែលអ្នកញ៉ាំ ក៏សំខាន់ដូចទៅនឹងបរិមាណដែលអ្នកញ៉ាំដែរ។ ការហាត់ប្រាណពង្រឹងកម្លាំង និងប្រូតេអ៊ីន សុទ្ធតែជំរុញការសំយោគប្រូតេអ៊ីនសាច់ដុំ (MPS) ដូច្នេះការមិនញ៉ាំសម្រុក ហើយបែងចែកការទទួលទានឱ្យបានស្មើៗគ្នានៅរាល់ពេលញ៉ាំអាហារម្តងៗ នឹងជួយរក្សា MPS ឱ្យសកម្មពេញមួយថ្ងៃ។ អាហារសម្រន់ពេលចូលគេងដែលមានប្រូតេអ៊ីនប្រហែល ២៥ ក្រាម ក៏អាចជួយបង្កើនការស្តារឡើងវិញក្នុងពេលយប់ផងដែរ។
សូមប្រើទាំងប្រូតេអ៊ីនដែលចេញពីរុក្ខជាតិ និងសត្វ សម្រាប់ស្ថេរភាពនៃការបញ្ចេញអាស៊ីតអាមីណូ។ ប្រូតេអ៊ីន Whey រំលាយបានលឿន ខណៈដែល Casein រំលាយយឺតជាងដែលផ្តល់នូវការទ្រទ្រង់ការជួសជុលសាច់ដុំ។ 

Photo 2025 11 25 09 15 33


គន្លឹះរបបអាហារ និងអាហារូបត្ថម្ភល្អបំផុតសម្រាប់ការកសាងសាច់ដុំ
1.    របៀបបែងចែកការទទួលទានប្រូតេអ៊ីន និងថាតើគួរទទួលទានញឹកញាប់ប៉ុណ្ណា
ជាដំបូងអ្នកត្រូវរៀបចំផែនការរបបអាហាររបស់អ្នកឱ្យនៅជុំវិញការហាត់ប្រាណរបស់អ្នក ញ៉ាំអាហារសំខាន់ៗបីពេលនឹងប្រកបដោយតុល្យភាព និង អាចបន្ថែមអាហារសម្រន់ដែលសម្បូរទៅដោយប្រូតេអ៊ីនពីរមុខ។ នៅក្នុងរបបទាំង៣ពេលនោះ សូមប្រាកដថាវាមានទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាត ដើម្បីផ្តល់ថាមពល និងជួយទ្រទ្រង់ការជួសជុលសាច់ដុំរបស់អ្នក។ ការបែងចែកការទទួលទានប្រូតេអ៊ីនឱ្យបានស្មើៗគ្នាបែបនេះ វានឹងជួយរក្សាការសំយោគប្រូតេអ៊ីនសាច់ដុំ (MPS) ឱ្យសកម្មពេញមួយថ្ងៃ។ សូមកុំសម្រុកញ៉ាំប្រូតេអ៊ីនតែមួយពេលៗ។
2.    តើគួរទទួលទានអ្វីមុនពេលហាត់ប្រាណ
សូមចាប់ផ្តើមការហាត់ប្រាណរបស់អ្នកដោយការរក្សាជាតិទឹក និង មានថាមពលគ្រប់គ្រាន់។ សូមផឹកទឹកប្រហែល ពីរកែវ ពីរទៅបីម៉ោងមុនពេលហាត់ប្រាណ ហើយមួយកែវទៀតចន្លោះពី ១៥ ទៅ ២០ នាទី មុនពេលហាត់ប្រាណ។
ប្រសិនបើអ្នកមានពេលវេលាច្រើនប្រហែល ពីរបីម៉ោងមុនពេលហ្វឹកហាត់ សូមញ៉ាំអាហារដែលមានតុល្យភាព ដូចជា ស៊ុត យ៉ាអួ នំបុ័ងគ្រាប់ធញ្ញជាតិ ឬផ្លែឈើជាមួយទឹកដោះគោ ឬ ទឹកសណ្តែកជាដើម។
ហើយប្រសិនបើអ្នកញ៉ាំអាហារនៅជិតពេលហាត់ប្រាណ សូមញ៉ាំអ្វីដែលងាយស្រួលរំលាយដូចជា ប្រូតេអ៊ីនក្រឡុក ព្រោះវាមានរួមបញ្ចូលទាំងប្រូតេអ៊ីន និងកាបូអ៊ីដ្រាតពីគ្រឿងផ្សំដូចជា ផ្លែឈើ និងបន្លែ។
3.    តើគួរញ៉ាំអ្វីក្រោយពេលហាត់ប្រាណ
បន្ទាប់ពីការហាត់ប្រាណ សាច់ដុំរបស់អ្នកត្រូវការកាបូអ៊ីដ្រាត និង ប្រូតេអ៊ីនដែលមានគុណភាព ១០–២០ ក្រាម ដើម្បីជួយជួសជុល និងស្តារឡើងវិញ។ 
ជម្រើសល្អៗរួមមាន៖
•    យ៉ាអួមួយកំប៉ុង
•    នំបុ័ងសាំងវិចសាច់ទួរគី ឬប៊ឺគ្រាប់ផ្លែឈើ
•    Smoothie ឬទឹកសណ្តែក
•    Cereal ជាមួយផ្លែឈើ
4.    អាហារសម្រន់ល្អនៅចន្លោះអាហារ
សូមជ្រើសរើសអាហារសម្រន់ដែលមាន តុល្យភាពរវាងប្រូតេអ៊ីន និងកាបូអ៊ីដ្រាត។ ជម្រើសដែលងាយស្រួលរួមមាន៖
•    ប្រូតេអ៊ីនបារ (Protein bars)
•    យ៉ាអួ ឬឈីស (cottage cheese) 
•    ស៊ុតស្ងោរជាមួយ
•    បន្លែឆៅ
5.    របៀបកសាងសាច់ដុំដោយមិនបង្កើនខ្លាញ់
ដើម្បីកសាងសាច់ដុំ សូមញ៉ាំបន្ថែមលើសធម្មតាបន្តិច ប៉ុន្តែកុំញ៉ាំច្រើនហួសហេតុ។ ការញ៉ាំច្រើនហួសហេតុ ទោះបីជាអាហារល្អចំពោះសុខភាពក៏ដោយ នឹងបន្ថែមជាតិខ្លាញ់ច្រើន។ សូមជ្រើសរើស ប្រូតេអ៊ីនគ្មានខ្លាញ់ ដូចជា ត្រី សាច់បក្សី តៅហ៊ូ និងសណ្តែក បូករួមទាំង កាបូអ៊ីដ្រាតដែលសម្បូរដោយសារធាតុចិញ្ចឹម ដូចជា ផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ ជំនួសឱ្យបង្អែម ឬម្សៅដែលគេចម្រាញ់។

Photo 2025 11 25 09 15 27

អំពីក្រុមហ៊ុន Herbalife
ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Photo 2025 11 25 09 15 17

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 32

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”
Sreymom Cha
May 17 2026
107 views

#អត្ថបទ PR

Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
Phen Phanna
May 11 2026
214 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
283 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
193 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
279 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
128 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia