អត្ថបទ PR
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី ការស្ទង់មតិរបស់ក្រុមហ៊ុន Herbalife បានរកឃើញថា សហគ្រិន ៣ ក្នុងចំណោម ៤ នាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងទុកថានឹងមានការកើនឡើងនូវសេដ្ឋកិច្ចក្នុងឆ្នាំ 2026
Sreymom Cha
January 21 2026
114 views

(ភ្នំពេញ)៖ Herbalife ដែលជាក្រុមហ៊ុន សហគមន៍ និងវេទិកាភ្ជាប់ទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោក ផ្នែកសុខភាព និងសុខុមាលភាព បានចេញផ្សាយលទ្ធផលពីការស្ទង់មតិស្តីពីការផ្តល់អំណាចផ្នែកសុខភាព និងសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC) ឆ្នាំ២០២៥ (Asia Pacific Health and Economic Empowerment Survey 2025)។ លទ្ធផលបានបង្ហាញពីសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងចំណោមសហគ្រិន ដោយក្នុងនោះសហគ្រិន ៣ នាក់ក្នុងចំណោម ៤ នាក់ (៧៤%) រំពឹងថាសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ បើប្រៀបធៀបទៅនឹងអ្នកដែលមិនមែនជាសហគ្រិនដែលមានត្រឹមតែពាក់កណ្តាល (៤៨%) ប៉ុណ្ណោះ ដែលមានទស្សនៈដូចគ្នានេះ។

Photo 2026 01 21 10 39 04


ការស្ទង់មតិនេះក៏បានបង្ហាញឱ្យឃើញពីកម្រិតនៃ 'ភាពម្ចាស់ការលើខ្លួនឯង' ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព ក្នុងចំណោមសហគ្រិន ដែលមានអត្រាខ្ពស់ជាងគួរឱ្យកត់សម្គាល់ បើធៀបនឹងអ្នកដែលមិនមែនជាសហគ្រិននៅក្នុងតំបន់។ 'ភាពម្ចាស់ការ' ត្រូវបានកំណត់ថាជាសមត្ថភាពក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ ដើម្បីពង្រឹងសុខុមាលភាពរាងកាយ ផ្លូវចិត្ត និងអារម្មណ៍ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសុខភាព) និងការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ (ដែលសំដៅទៅលើ ភាពម្ចាស់ការផ្នែកសេដ្ឋកិច្ច) ដែលកម្រិតទាំងនេះមានខ្ពស់ជាង ១៧ ភាគរយ ក្នុងចំណោមសហគ្រិនដែលបានចូលរួមក្នុងការស្ទង់មតិ។ នេះបញ្ជាក់ឱ្យឃើញថាសហគ្រិនទាំងនោះមានការគ្រប់គ្រងសុខភាព និងសុខុមាលភាពសេដ្ឋកិច្ចរបស់ពួកគេបានល្អ។

Photo 2026 01 21 10 38 57


លោក Thomas Harms នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Herbalife បានមានប្រសាសន៍ថា “ផ្ទុយទៅនឹងជំនឿដ៏ពេញនិយមដែលថាសហគ្រិនភាពគឺពោរពេញទៅដោយស្ត្រេស បើយោងទៅតាមការស្ទង់មតិនេះបង្ហាញថាសហគ្រិន មានភាពសុទិដ្ឋិនិយមផ្នែកសេដ្ឋកិច្ច មានទំនុកចិត្ត និងមានម្ចាស់ការទៅលើហិរញ្ញវត្ថុច្បាស់លាស់។ នៅក្នុងស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មនុស្សជាច្រើនកំពុងស្វែងរកមធ្យោបាយបង្កើតប្រភពចំណូលបន្ថែម។ ក្រុមហ៊ុន Herbalife ប្តេជ្ញាគាំទ្រពួកគេដោយជួយពង្រឹងសុខភាព និងសុខុមាលភាពរបស់ពួកគេ ព្រមទាំងផ្តល់ឱកាសសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកចែកចាយឯករាជ្យ”។ 

Photo 2026 01 21 10 38 51


ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងខែតុលា ដោយមានអ្នកចូលរួម ៨,៥០៥ នាក់ (ក្នុងនោះមានសហគ្រិន ២,២៤៥ នាក់) មកពី ១១ ប្រទេសក្នុងតំបន់រួមមាន៖ អូស្ត្រាលី ហុងកុង ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម។


សហគ្រិនបង្ហាញទំនុកចិត្តខ្ពស់លើសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន


នៅទូទាំងតំបន់ សហគ្រិនមានទំនោរមើលឃើញស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក្នុងផ្លូវវិជ្ជមាន។ ក្នុងនោះមានសហគ្រិន ៤៣% បានវាយតម្លៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់ពួកគេថាស្ថិតក្នុងកម្រិត "ល្អ" ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ២៥% ប៉ុណ្ណោះដែលយល់ឃើញបែបនេះ។ ចំពោះការរំពឹងទុកទៅថ្ងៃមុខវិញ សហគ្រិនរហូតដល់ ៧៤% រំពឹងថាស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេនឹងប្រសើរឡើងក្នុងរយៈពេល ១២ ខែខាងមុខ ក្នុងពេលដែលអ្នកមិនមែនជាសហគ្រិនមានចំនួនមិនដល់ពាក់កណ្តាល (៤៨%) ផង ដែលមានទំនុកចិត្តក្នុងកម្រិតដូចគ្នានេះ។
បុគ្គលដែលជាសហគ្រិនក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ក្នុងការសម្រេចឱ្យបាននូវគោលដៅរបស់ពួកគេ៖
•    គោលដៅរយៈពេលខ្លី (១២ ខែ)៖ ពាក់កណ្តាលនៃសហគ្រិន (៥០%) មានទំនុកចិត្តថានឹងសម្រេចបានគោលដៅសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះខ្ពស់ជាងអ្នកមិនមែនជាសហគ្រិនរហូតដល់ ២៣ ភាគរយ។
•    គោលដៅរយៈពេលវែង (៥ ឆ្នាំ)៖ ៥១% នៃសហគ្រិនមានទំនុកចិត្តថានឹងសម្រេចបានគោលដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដែលខ្ពស់ជាងអ្នកដែលមិនមែនជាសហគ្រិនចំនួន ២១ ភាគរយ។

Photo 2026 01 21 10 38 45


ភាពម្ចាស់ការលើខ្លួនឯង ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាពក្នុងចំណោមសហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក


ក្រៅពីភាពជឿជាក់ និងសុទិដ្ឋិនិយមចំពោះស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន និងទៅថ្ងៃអនាគត លទ្ធផលក៏បានបង្ហាញផងដែរថា សហគ្រិនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមាន "ភាពម្ចាស់ការលើខ្លួនឯង" ទាំងផ្នែកសេដ្ឋកិច្ច និងសុខភាព។ ៦ នាក់ ក្នុងចំណោម ១០ នាក់ ឬស្មើរនឹង ៥៩% នៃសហគ្រិនដែលចូលរួមការអង្កេតនេះបាននិយាយថា ពួកគេយល់ថាខ្លួនមានសមត្ថភាពជាម្ចាស់ការក្នុងការសម្រេចចិត្ត ដើម្បីកែលម្អស្ថិរភាពហិរញ្ញវត្ថុ និងសុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួន ដែលចំនួននេះគឺខ្ពស់ជាង ១៨ ភាគរយ បើធៀបទៅនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹម ៣៩%។ ភាពម្ចាស់ការលើផ្នែកសុខភាពក៏មានកម្រិតខ្ពស់ដូចគ្នាដែរក្នុងចំណោមសហគ្រិន ដោយមានរហូតដល់ ៦៥% ដែលយល់ថាខ្លួនមានសមត្ថភាពម្ចាស់ការលើខ្លួនឯង បើធៀបនឹងអ្នកមិនមែនជាសហគ្រិនដែលមានត្រឹមតែ ៤៨%។

Photo 2026 01 21 10 38 37


ភាពម្ចាស់ការលើខ្លួនឯងនេះហើយ ដែលអាចពន្យល់បានថា ហេតុអ្វីបានជាសហគ្រិនបង្ហាញទំនុកចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខភាពរបស់ពួកគេក្នុងរយៈពេល ១២ ខែខាងមុខ។ ច្រើនជាងពាក់កណ្តាល (៥៦%) នៃសហគ្រិន ជឿជាក់ថាពួកគេអាចសម្រេចបាននូវគោលដៅសុខភាពក្នុងរយៈពេល ១២ ខែខាងមុខ ខណៈដែលអ្នកមិនមែនជាសហគ្រិនមានត្រឹមតែ ៣៣% ប៉ុណ្ណោះដែលជឿជាក់បែបនេះ។


ទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ច


ការរកឃើញនេះបង្ហាញឱ្យឃើញកាន់តែច្បាស់ពីចំណងទាក់ទងគ្នាយ៉ាងជិតស្និទ្ធនៃភាពជាម្ចាស់ការទៅលើ សុខភាព និង សេដ្ឋកិច្ច។ អ្នកដែលមានសមត្ថភាពពេញលេញក្នុងការពង្រឹងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ច្រើនតែមានទំនុកចិត្តខ្ពស់ក្នុងការថែទាំសុខភាពរបស់ពួកគេដូចគ្នា។ នេះមានន័យថាភាពជឿជាក់លើការគ្រប់គ្រងលុយកាក់ និងភាពជឿជាក់លើការគ្រប់គ្រងសុខភាព គឺតែងតែដើរទន្ទឹមគ្នា។


ដោយសារមានការម្ចាស់ការទៅលើការសម្រេចចិត្ត ការកំណត់គោលដៅ ការបែងចែកពេលវេលា និងធនធាន ព្រមទាំងជម្រើសនៃការរស់នៅ សហគ្រិនជឿជាក់ថាខ្លួនមានសក្ដានុពលដើម្បីធ្វើឱ្យបំណងប្រាថ្នាក្លាយជាការពិត។ ភាពម្ចាស់ការលើខ្លួនឯងនេះហើយដែលជួយបង្កើនទំនុកចិត្ត និងនាំមកនូវលទ្ធផលល្អទាំងផ្នែកសុខភាព និងសេដ្ឋកិច្ច។ វាជាភស្តុតាងបញ្ជាក់ថា នៅពេលដែលយើងចេះគ្រប់គ្រងការសម្រេចចិត្តលើសុខភាព និងសេដ្ឋកិច្ចដោយខ្លួនឯង យើងនឹងអាចផ្លាស់ប្តូរទាំងអនាគត និងជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង។


អំពីក្រុមហ៊ុន Herbalife


ក្រុមហ៊ុន Herbalife (NYSE: HLF) គឺជាក្រុមហ៊ុនសុខភាព និងសុខុមាលភាពឈានមុខគេ និងជាសហគមន៍ដែលកំពុងផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ 1980។ ក្រុមហ៊ុនផ្តល់ជូននូវផលិតផលដែលគាំទ្រដោយវិទ្យាសាស្រ្តដល់អ្នកប្រើប្រាស់នៅក្នុងទីផ្សារជាង 90។ តាមរយៈសមាជិកឯករាជ្យដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម។

Sreymom Cha
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 31

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
Sreymom Cha
April 21 2026
272 views

#អត្ថបទ PR

Herbalife ពង្រីកវិសាលភាពអាហារូបត្ថម្ភផ្ទាល់ខ្លួន តាមរយៈការទិញយកក្រុមហ៊ុន Bioniq
Sreymom Cha
April 2 2026
187 views

#អត្ថបទ PR

នៅពេលដែលអ្នកជំនាញអាហារូបត្ថម្ភ ចុងភៅអាជីព និងគ្រួសារសម័យថ្មី មានជម្រើសដូចគ្នា ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ
Daneth Mech
March 25 2026
272 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីវិធីសាស្រ្តដែលទឹកជួយទ្រទ្រង់ប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ
Sreymom Cha
March 20 2026
121 views

#អត្ថបទ PR

តារាសម្តែង សិទ្ធី នីកា បង្ហាញអាថ៌កំបាំងក្នុងការបំពេញការងារផង និងថែរក្សាគ្រួសារផង
Daneth Mech
March 10 2026
254 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ #GivetoGain៖ ហេតុអ្វីបានជាការថែទាំសុខភាពខ្លួនឯង គឺជាកាតព្វកិច្ចដែលអ្នកមិនគួរមើលរំលង?
Sreymom Cha
March 8 2026
40 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia