ឪពុកម្តាយខ្លះចេះបណ្តោយតាមកូន កូនធ្វើអ្វីក៏បានតាមអំពើចិត្តដើម្បីកុំឱ្យកូនខឹង ព្រោះក្តីស្រឡាញ់ជ្រុលពេក បង្កបញ្ហាដល់កូនទៅវិញ។ ដូចជាទម្លាប់លេងទូរស័ព្ទ កុំឱ្យកូនយំ ឱ្យលេងច្រើនម៉ោង វាប៉ះពាល់ខួរក្បាល និងកែវភ្នែកកុមារក្មេងៗ លឿនណាស់។ យោងតាម vnexpress បានចុះផ្សាយថា ៨ទម្លាប់នេះបំផ្លាញខួរក្បាលកុមារខូចសតិ៖
១. កុមាររស់នៅក្នុងផ្ទះរយៈពេលយូរអាចរំខានដល់ចង្វាក់ circadian ជាអរម៉ូនការគេង នាំឱ្យមានអារម្មណ៍មួម៉ៅ ខ្សោយការយល់ដឹង និងមុខងារខួរក្បាលងាយភ្លេចច្រើនជាងមុន។ កុមារត្រូវតែចេញខាងក្រៅប៉ះពន្លឺព្រះអាទិត្យដើម្បីគ្រប់គ្រងវដ្តនៃការគេង-ភ្ញាក់របស់ពួកគេឱ្យបានល្អ ទើបមុខងារខួរក្បាលរបស់គេស្រស់ថ្លា។
២. ខួរក្បាលផ្ទុកទៅដោយព័ត៌មានអវិជ្ជមាន ក៏ប៉ះដល់សតិខួរក្បាល។ ពេលកុមារស្តាប់រឿងអវិជ្ជមាន ឃើញហេតុការណ៍អាក្រក់ និងមើលព័ត៌មានអវិជ្ជមានច្រើនពេកតាមរយៈទូរស័ព្ទដៃ ជម្រុញឱ្យខួរក្បាលកុមារកាន់តែបាត់បង់កោសិកាខួរក្បាល នាំឱ្យមានបញ្ហាថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងមុខងារការយល់ដឹងខ្សោយលឿន។
៣. បើកស្តាប់សម្លេងខ្លាំងៗ ក៏ធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមខួរក្បាលដែរ។ ការស្តាប់តន្ត្រីឮខ្លាំងៗ ពេកធ្វើឱ្យខូចរចនាសម្ព័ន្ធត្រចៀកខាងក្នុង នាំឱ្យបាត់បង់ការស្តាប់ និងពិបាកស្តាប់។ ហើយវាបន្តប៉ះពាល់ប្រាសាទខួរក្បាល។
៤. កង្វះទំនាក់ទំនង ខ្វះការយល់ដឹងពិភពខាងក្រៅ។ កង្វះទំនាក់ទំនងសង្គមនាំឱ្យខួរក្បាលកុមារស្ពឹកៗ មានអារម្មណ៍ឯកា និងធ្លាក់ទឹកចិត្ត។ការចិញ្ចឹមកូនមានទំនាក់ទំនងល្អក្នុងគ្រួសារធ្វើឱ្យកូនមានផ្លូវចិត្តល្អនិងជាកូនឆ្លាត។
៥. កុមារមើលឧបករណ៍អេឡិចត្រូនិកញឹកញាប់ ខួរក្បាលគេកាន់តែភ្លេចច្រើនឡើង។ ពេលកុមារចំណាយពេលច្រើនក្នុងការមើលទូរស័ព្ទ និងថេប្លេត វាប៉ះពាល់ដល់សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងមុខងារយល់ដឹងរបស់ខួរក្បាល។ ឪពុកម្តាយគួរតែកំណត់ពេលវេលាឱ្យកូនលេងទូរស័ព្ទក្នុងមួយថ្ងៃ ៣០នាទីបានហើយ។
៦. កុមាញ៉ាំស្ករច្រើនការគិតខ្សោយហើយនាំជំងឺដាក់ខ្លួនទៀត។ ហើយវាជះឥទ្ធិពលអវិជ្ជមានដល់ខួរក្បាល និងសមត្ថភាពការគិត។ ឪពុកម្តាយគួរកំណត់អាហារល្អដូចជាត្រី ទឹកដោះគោ ផ្លែឈើ និងបន្លែ... ទើបប៉ូវខួរក្បាល។
៧. ខ្ចិលហាត់ប្រាណធ្វើឱ្យកុមារមានសកម្មភាពយឺតៗ ខួរក្បាលគិតអ្វីក៏យឺតតាមដែរ។ ហើយខ្ចិលហាត់ប្រាណនាំឱ្យកុមារធាត់។ ឪពុកម្តាយគួរនាំកូនទៅលំហាត់ប្រាណតាមសួន និងកន្លែងលេងកីឡា...។
៨. ខួរក្បាលរបស់កុមារកំពុងអភិវឌ្ឍបានល្អនៅវ័យក្មេង ប៉ុន្តែបើកុមាគេងមិនលក់ទេខួរក្បាលកុមារក៏បាត់ការចងចាំលឿន រៀនអ្វីក៏ឆាប់ដែរ។ ដូច្នេះឪពុកម្តាយគួរតែផ្តល់អាទិភាពការគេងឱ្យកូនក្នុងមួយយប់ ៨ទៅ៩ម៉ោង ទើបកូនមានសមត្ថភាពគិតបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព