ជំងឺ
អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន

អាហារចំនួន៣មុខ ដែលស្រ្តីមានផ្ទៃពោះភាគច្រើនតែងតែចូលចិត្តនិយមញ៉ាំតៗគ្នា ថាជួយធ្វើឱ្យសាច់ស្អាត កូនសុខភាពល្អ ម៉ាក់ៗសុខភាពរឹងមាំ ប៉ុន្តែបើតាមក្បួនវេជ្ជសាស្រ្តអាហារចំនួន៣នេះគឺគេហាមមិនឱ្យស្រ្តីមានផ្ទៃពោះញ៉ាំតែម្តង។

យោងតាមការសម្ភាសន៍ផ្ទាល់ជាមួយ វេជ្ជបណ្ឌិត ហួត អាលីស ជាវេជ្ជបណ្ឌិតឯកទេសសម្ពពនិងរោគស្ត្រី ប្រចាំការនៅមន្ទីរពហុព្យាបាល និងសម្ភពសោភា បានបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះគ្រប់រូបត្រូវប្រុងប្រយ័ត្ន ចំពោះរបបអាហារឱ្យបានខ្ពស់។ ពីព្រោះប្រសិនជាអ្នកព្យាយាមញ៉ាំនេះញ៉ាំនោះតាមតែចិត្ត ញ៉ាំតាមជំនឿដែលណែនាំមកតាមៗគ្នាដោយគ្មានការណែនាំពីវេជ្ជបណ្ឌិតជំនាញឱ្យបានច្បាស់លាស់ អ្នកងាយនឹងប្រឈមបំផុតជាមួយការទាស់ធ្លាក់ឈាមគ្រោះថ្នាក់នៅក្រោយសម្រាល។ ជាមួយគ្នានេះដែរមានអាហារ៣ដែលស្រ្តីមានផ្ទៃពោះគ្រប់រូបត្រូវចៀសវាងឱ្យបានក្នុងអំឡុងពេលមានផ្ទៃ ដើម្បីការពារការទាល់ធ្លាក់ឈាមនៅក្រោយសម្រាកគ្រោះថ្នាក់មានដូចជា៖

១. ថ្នាំខ្មែរនិងចិនសែរ៖ មកទល់បច្ចុប្បន្នជឿថានៅមានស្រ្តីមានផ្ទៃពោះមួយចំនួនគាត់នៅប្រកាន់ខ្ជាប់ជាមួយនិងទម្លាបញ៉ាំថ្នាំខ្មែរឬថ្នាំចិនសែរក្នុងអំឡុងពេលពពោះ។ គាត់ជឿថាការញ៉ាំបែបនេះគឺជួយជំនួយទៅដល់ការសម្រាលកូនរបស់គាត់ស្រួល មិនឈឺពោះខ្លាំង កូនកើតមកជ្រះខ្លួនល្អ។ ប៉ុន្តែពួកគាត់ភ្លេចគិតថា ពពួកថ្នាំខ្មែរឬថ្នាំចិនសែរដែលផ្សំមកពីធម្មជាតិវាមានផ្ទុកជាមួយជាតិជ័រ កម្ទេចកម្ទីតូចៗនៃសាច់ថ្នាំ វាបង្កនៅក្នុងពោះ ហើយអាចបណ្តាលឱ្យស្រ្តីមានការធ្លាក់ឈាមក្រោយសម្រាល។ ដូច្នេះជម្រើសល្អបំផុត អ្នកគួរផឹកតែទឹកធម្មតា១ថ្ងៃឱ្យបាន៣លីត្របានហើយ។

២. គ្រាប់ជី៖ គ្រាប់ជីលាយជាមួយទឹកដោះគោស្រស់ ជាប្រភេទអាហារសម្រន់ដែលស្រ្តីភាគច្រើនគាត់ចូលចិត្តញ៉ាំ ដោយគាត់បានដឹងតៗគ្នាថា ការញ៉ាំគ្រាប់ជី១កែវក្នុងមួយថ្ងៃ គឺជួយសម្រួលទៅដល់ប្រព័ន្ធរំលាយអាហារ ជួយឱ្យត្រជាក់ក្នុងពោះ។ បើចំពោះអ្នកគ្មានផ្ទៃពោះគឺគ្មានបញ្ហាអ្វីនោះទេបើញ៉ាំគ្រាប់ជី១ថ្ងៃ១កែវ ប៉ុន្តែសម្រាប់ស្រ្តីមានផ្ទៃពោះគឺមានបញ្ហា នឹងធ្វើឱ្យគាត់ធ្លាក់ឈាមក្រោយសម្រាល ស្អិតសុកកូនជាប់ក្នុងពោះមិនធ្លាក់។

៣. ទឹកដូងទុំ៖ ជឿថានៅតាមតំបន់មួយចំនួន ជាពិសេសនៅតាមបណ្តាខេត្ត ចាស់ៗជំនាន់ដើមគាត់តែងមានជំនឿថាស្រ្តីមានផ្ទៃពោះគេឱ្យផឹកទឹកដូងទុំឱ្យបានច្រើនដើម្បីជំនួយសុខភាព​ សម្រាលកូនស្រួល មិនឈឺពោះខ្លាំង។ តាមពិតទៅទឹកដូងទុំខុសពីដូងខ្ចី ពេលមានផ្ទៃពោះបើផឹកទឹកដូងខ្ចីមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែបើផឹកទឹកដូងទុំ ១០០% នៅពេលស្រ្តីសម្រាលកូនរួចនឹងធ្លាក់ឈាម ខ្សោះខ្លួន ខ្សោយអស់ពីខ្លួន កូនអាចសម្រាលលើសថ្ងៃមិនងាយឈឺពោះ៕

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
285 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
1.3 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
29 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1 K views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
395 views

#ជំងឺ

6យ៉ាង ជួយឱ្យឆាប់គេងលក់ គេងលក់ស្រួលបានស្ងប់ស្កល់ មិនរវើរវាយភ្ញាក់កណ្តាលយប់
Pheakdey Pao
July 2 2024
240 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺJuly 4 2024
ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
#សម្រស់July 4 2024
នៅខ្មែរ គួរប្រើផលិតផលថែសម្រស់របស់ប្រភេទណាទើបល្អនិងធ្វើឱ្យស្បែកស្អាត?
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia