ជំងឺ
ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
1 K views

 

ចង់បាត់ឈឺចុកពេលមករដូវ!​ ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ

ជារឿងធម្មតាទេ ដែលស្រីយើងមានបញ្ហាពិបាកក្នុងខ្លួន ចុកចង្កេះ ចុកខ្នង ឈឺក្បាល អស់កម្លាំងឡើងមក។​ អាការចុកនេះវិញ វាជារឿងធម្មតា តែអាចមិនធម្មតាទេ ព្រោះមានបងប្អូនស្រីៗខ្លះចុកធ្វើអ្វីមិនកើតតែម្ដង ហើយពិសេសឈាមរដូវមកច្រើន ឬក៏មកកកដុំទៀតកាន់តែល្ហើយក្នុងខ្លួនកាន់តែខ្លាំង។

ដូច្នេះហើយ យើងមកប្រាប់ទម្លាបើ៣យ៉ាងដែលស្រីៗគួរតែធ្វើនៅមុនថ្ងៃមករដូវ ដើម្បីជួយឱ្យការរដូវមិនសូវឈឺចុកចាប់ មិនសូវពិបាកក្នុងខ្លួនខ្លាំង។

ទម្លាប់ទី១ ញុំាអាហារ ប្រភេទអាហារណាល្អ អាហារណាមិនល្អ បងប្អូនស្រីៗយើងច្បាស់ជាបានដឹងច្រើនមកហើយ។ ការញុំាអាហារបែបសុខភាពច្រើន ញុំាអាហារគ្រប់គ្រាន់​។ ចេះកាត់បន្ថយរបបអាហារប់ះពាល់សុខភាពនោះ រដូវប្រចាំខែរបស់បងប្អូនស្រីៗក៏ល្អដូចគ្នា អាចមកទៀងទាត់ មកមិនសូវជាពិបាកក្នុងខ្លួនប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញបើខែណាមួយបងប្អូនញុំាមិនគិត ញុំាតែអាហារមិនល្អ បងប្អូនសាកសង្កេតមើលវដ្ដរដូវខ្លួនឯងផងថា បែបណា។

ទម្លាប់ទី២ហាមស្រ្តេសច្រើន៖ ការសិក្សាជាច្រើនគេបានបញ្ជាក់ថា ស្រ្តេសច្រើន ធ្វើឱ្យមនុស្សប្រឈមអាយុខ្លីខ្លាំង ព្រោះគាត់ងាយមានជំងឺច្រើន ដូចជា ក្រពះ លើសឈាម ជំងឺបេះដូង ទឹកនោមផ្អែមប្រភេទទី២ជាដើម។ ហើយស្រ្តេសនេះក៏ជាបញ្ហាធំមួយប៉ះពាល់ដល់វដ្ដរដូវរបស់បងប្អូនស្រីៗយើងដូចគ្នា អាចមករដូវមិនទៀង មកតិចពេក ឬក៏មកច្រើនជ្រុល ឬក៏មកមានអាការឈឺចុកចាប់ខ្លាំង ខុសពីខែធម្មតា។ ដូច្នេះបងប្អូនសាកសង្កេតខ្លួនឯងមើល បើខែណាស្រ្តេស វដ្ដរដូវរបស់បងប្អូនមិនល្អទេ។

ទម្លាប់ទី៣គេងឱ្យបានគ្រប់ និងហាត់ប្រាណ បងប្អូនគួរតែគេងឱ្យបានគ្រប់ ឬក៏គេងឱ្យទៀងម៉ោង មានន័យថាបើម៉ោង១០គេង ដល់ម៉ោងត្រូវតែគេង។ ទម្លាប់បែបនេះគឺជួយរាងកាយរបស់បងប្អូនបានច្រើនណាស់ គេងគ្រប់គ្រាន់ រាងកាយរឹងមាំ មិនងាយឈឺមិនងាយមានជំងឺ សម្រស់ក៏ស្អាតចំណែកផ្លូវចិត្តល៏ល្អ ចំណែកឯវដ្ដរដូវក៏មិនសូវមានបញ្ហាដែរ។ចំណែកការហាត់ប្រាណទៀងទាត់ទៀតកាន់តែជំនួយសុខភាពខ្លាំងបំផុត។

ជាចុងក្រោយ បើសិនបងប្អូនមានបញ្ហារដូវមកមិនទៀងរុំារ៉ៃ មកហើយឈឺចុកចាប់រាប់ខែ ឆ្នាំមើលទៅមិនដែលស្រួលខ្លួនសោះអាចថាមិនមែនជារឿងធម្មតាទេ វាអាចបញ្ជាក់ពីបញ្ហាសុខភាពរបស់បងប្អូនដូចគ្នា ដូច្នេះបើមានការសង្ស័យណាមួយគួរប្រញាប់ទៅជួបពេទ្យឯកទេសឱ្យបានលឿន ការពារទុកមុន៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

អត្ថបទថ្មីៗ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia