ជំងឺ
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
Tror Sopheap
June 26 2025
2.4 K views

ភេសជ្ជៈជាអាវុធមុខពីរ។ វាអាចជួយសុខភាព និងបំផ្លាញ់សុខភាពឱ្យខូចតម្រងនោមផងដែរ។ យោងតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង ៤២២លាននាក់កំពុងរស់នៅជាមួយទម្រង់ជំងឺទឹកនោមផ្អែម។ មុននឹងកើតជំងឺទឹកនោមផ្អែម អ្នកអាចខូចតម្រងនោមដែលតួនាទីចម្រាញ់ជាតិស្ករចេញសរសៃឈាម។ ចូរអ្នកប្រយ័ត្នបន្តិចផង! ជាពិសេសអ្នកចូលចិត្តផឹកកាហ្វេ និងភេសជ្ជៈលើសជាតិស្ករ។ មានអ្នកខ្លះផឹកកាហ្វេដាក់ស្ករ ១០០% សុទ្ធតែមានបញ្ហាសុខភាពតម្រងនោមមិនខានទេ វាគ្រាន់តែប្រើរយៈពេលយូរបន្តិចតែប៉ុណ្ណោះ។ ជាតិកាហ្វេមិនមែនជាបញ្ហាទេ ជាបញ្ហាធំដល់តម្រងនោគឺជាតិស្ករលើសកម្រិតនេះឯង។

សូមវេជ្ជបណ្ឌិត Dr. Shri Ram Kabra ឯកទេសផ្នែកប្តូរតម្រងនោមបានណែនាំថាអាហារកែច្នៃលើសជាតិស្ករនិងប្រៃដូចជា មីកញ្ចប់ មីកំប៉ុង សាច់កែច្នៃ សាច់ក្រក អាហារស្រាប់ៗ... វាមានផ្ទុកទៅដោយសូដ្យូម និងផូស្វ័ ការទទួលទានអាហារដែលមានជាតិផូស្វ័រខ្ពស់នៅក្នុងអាហារកែច្នៃនាំគ្រោះថ្នាក់ធំដល់តម្រងនោមខ្លាំង”។ យើងឃើញហើយថា អ្នកផុសតាមបណ្តាញសង្គមភាគច្រើនមកបញ្ហាតម្រងនោមក៏ព្រោះតែអាហារបែបខាងលើដែរ។

តាមលោកវេជ្ជបណ្ឌិតលឹម តាំង​ឡូន ជាវេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម ក្រពេញនិងអ័រម៉ូន បានលើកឡើងថា ការខ្សោយតម្រងនោមអាចបណ្ដាលមកពីការកើនឡើងជាតិស្ករនៅក្នុងចរន្តឈាម រ៉ាំរ៉ៃយូរអង្វែង ដែលអាចបណ្ដាលឱ្យប្រព័ន្ធច្រោះទឹកនោមនៅក្នុងតម្រងនោមមានការធ្លុះធ្លាយបណ្ដើរៗ អាចឈានទៅដល់ការខ្សោយតម្រងនោមកម្រិតធ្ងន់ធ្ងរ អាចលាងឈាមឬប្តូរក្រលៀនជាដើម។ ផ្អែកតាមការឱ្យដឹងពីMayoclinic បានឱ្យដឹងថា រោគសញ្ញានៃជំងឺតម្រងនោមរ៉ាំរ៉ៃ វាអាចវិវត្តម្ដងបន្តិចៗរហូត ក្លាយជាជំងឺខូចតម្រងនោម។ ការបាត់បង់មុខងារតម្រងនោមអាចបណ្តាលឱ្យមានការប្រមូលផ្តុំសារធាតុរាវ ឬកាកសំណល់ឬជាតិពុលរាងកាយលើសកម្រិតពេក។

ដើម្បីការពារតម្រងនោមលាងជាតិស្ករចេញនោះ អ្នកគួរផឹកកាហ្វេដាក់ស្ករ២០% ឬអត់ដាក់ស្ករ និងកុំជៀសវាងភេសជ្ជៈផ្អែមៗ តាមទីផ្សារ ហើយអ្នកគួរមានលំហាត់ប្រាណ​ជា​ប្រចាំថ្ងៃ ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី២។ ព្រោះការធ្វើលំហាត់ប្រាណជាសមត្ថភាពរបស់សាច់ដុំក្នុងការប្រើអាំងស៊ុយលីន និងស្រូបយកជាតិស្ករ ហើយជួយបំបាត់ភាពតានតឹងខ្លះពីកោសិកាបង្កើតអាំងស៊ុយលីនរបស់អ្នក។ គ្រាន់តែហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃអស់ជាតិខ្លាញ់ អស់ជាតិស្ករកែច្នៃ កុំឱ្យអ្នកខូចតម្រងនោម រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែមយ៉ាងល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2657

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia