ព័ត៌មាន
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក

អាជីវករលក់បន្លែផ្លែឈើនៅផ្សារបន្លែ ភួ ពុយ ក្នុងក្រុងបាត់ដំបងដែលជាផ្សារដ៏ធំមួយក្នុងការចែកចាយ បោះដុំ លក់រាយបន្លែផ្លែឈើច្រើនប្រភេទ អំពាវនាវនិងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ គាំទ្រផលិតផលក្នុងស្រុក ហើយចំពោះតម្លៃធូរថ្លៃសមរម្យ មិនមានការតំឡើងតម្លៃនោះទេ។ នេះបើតាមការលើកឡើងរបស់ក្រុមអាជីវករ ។

តាមអ្នកស្រី កៅ សារ៉ាន់ អាជីវករ លក់បន្លែជាច្រើនឆ្នាំបានប្រាប់ឱ្យដឹងថា បន្លែស្ពៃតឿនេះ យកមកពីស្រុកបាណន់ នៅខាងកំពីងពួយជាផលិតផលក្នុងស្រុកដែលកសិករដាំដុះខ្លួនឯងផ្ទាល់។ ដោយក្នុងមួយថ្ងៃនាំចូលមកលក់៥០០គីឡូក្រាម ហើយលក់អស់ៗ ។ លោកស្រីបានបន្ថែមថា ស្ពៃតឿទិញចូល ១គីឡូក្រាម តម្លៃជាងពីរពាន់រៀល ខណៈលក់ចេញ បីពាន់រៀល។

ចំណែកឯ អាជីវករ ស៊ី ស្រីនាង នៅផ្សារបន្លែ ភួ ពុយដែលនោះបានលើកឡើងថា បន្លែទាំងនេះ ជាផលិតផលក្នុងស្រុក ល្ហុងយកមកពីស្អាង ត្រប់ស្រួយយកមកពីអក្សរតេ ក្រពើពីរ ។ ស្រីនាង បានបន្ថែមថា ចំពោះផ្លែល្ហុងយកមកលក់អស់ក្នុងមួយថ្ងៃជាង៣តោន ចំពោះតម្លៃលក់ចេញ ១គីឡូក្រាម ៣០០រៀល ក្នុងមួយថង់ទម្ងន់១០គីឡូក្រាម បីពាន់រៀល ។ អាជីវកររូបនេះ«សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រកសិផលខ្មែរ ដោយជួយទិញ ជួយទទួលទានផលដំណាំរបស់កសិករយើង»។

 ហើយលោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាតដំបង បានថ្លែងឱ្យដឹងថាបើយោងតាមទិន្នន័យពីម្ចាស់ផ្សារ មាន បន្លែផ្លែឈើគ្រប់មុខមានការនាំចូលមកផ្សារបន្លែ ភួ ពុយ ប្រហែលជាង១ពាន់តោនក្នុងមួយថ្ងៃ។ ក្នុងនោះលោកបានបន្ថែមថាមានបន្លែនាំចូលពីក្រៅប្រទេស ប្រហែល៦០០តោនមានពីប្រទេសចិន និងវៀតណាម ។ ហើយបន្ទាប់មក ធ្វើការរបែងចែកជុំវិញខេត្ត មាននាំទៅបណ្ដាខេត្តដូចជា ខេត្តបន្ទាមានជ័យ សៀមរាបខេត្តពោធិ៍សាត់និងខេត្តមួយចំនួនទៀត...៕ យោងតាមក្រសួងព័ត៌មាន។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#ព័ត៌មាន

ចេះអង់គ្លេសលឿន! ៤App នេះបង្រៀនភាសាអង់គ្លេស គ្មានយកលុយសូម្បី១រៀល
Tror Sopheap
January 21 2026
525 views

#ព័ត៌មាន

មន្ទីរពេទ្យធំ ១នេះ ប្រកាសចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារី អត់អស់លុយទេ
Tror Sopheap
January 21 2026
1.7 K views

#ព័ត៌មាន

ដំណឹងល្អ! ក្រុមហ៊ុន Ample និងក្រុមហ៊ុន S’trei Corporation ចុះMOUទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងតម្លៃសមរម្យ  
Vuthea Morn
January 21 2026
56 views

#ព័ត៌មាន

ចំណេះដឹងល្អ! ៨វិធីជួយសង្រ្គោះជីវិតអ្នកពេលពស់ចឹងដំបូង
Tror Sopheap
January 16 2026
82 views

#ព័ត៌មាន

ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
61 views

#ព័ត៌មាន

សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
Tror Sopheap
December 18 2025
76 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia