កីឡា
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ

អ្នកខ្លះមិនទាន់ឈឺឬជំងឺទេ មិនទាន់ស្គាល់ពីតម្លៃសុខភាពប៉ុន្មានទេ។ ពេលឈឺធ្ងន់ទើបដឹងថា សុខភាពមានតម្លៃណាស់។ តាមអ្នកគ្រូ ពេជ្រ ពិដោរ មាននិយាយថា កាលពីខ្លួនគាត់ឈឺច្រើន លេបថ្នាំច្រើនគ្រាប់ក្នុងមួយថ្ងៃៗ ហើយពេទ្យស្គាល់ច្រើនណាស់។ ប៉ុន្តែការផ្លាស់ប្តូរគាត់ជារបត់មួយនៅពេលគាត់ព្យាយាមហាត់់ប្រាណនេះឯង។ គន្លឹះដែលធ្វើឱ្យអ្នកគ្រួ ពិដោរ មានសុខភាពល្អ?

 ការចាប់ផ្តើមហាត់ប្រាណជាការចាប់ផ្តើមកែប្រែវាសនាសុខភាពកាន់តែប្រសើរឡើង។ អ្នកគ្រួ ពិដោរ ជាគ្រូបង្វឹកម្នាក់ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំខាងលំហាត់ប្រាណផ្នែក Gym ។ អ្នកគ្រូធ្លាប់ជាមនុស្សម្នាក់ ដែលមានបញ្ហាសុខភាពជាខ្លាំង ពេលអ្នកគ្រូបានធ្វើការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងការរស់នៅ និងធ្វើលំហាត់ប្រាណជាប្រចាំដោយអ្នកគ្រូបាននិយាយថា “ការធ្វើលំហាត់ប្រាណបានធ្វើឱ្យសុខភាពរបស់ខ្ញុំកាន់តែរឹងមាំ”។

ពេលអ្នកគ្រូចាប់ផ្តើមចូលហាត់ប្រាណដំបូង គឺហាត់ដើម្បីសុខភាពល្អ មកពីអ្នកគ្រូមានសុខភាពទន់ខ្សោយ ពេលអ្នកគ្រូធ្វើលំហាត់ប្រាណអស់ជាច្រើនខែ បានធ្វើឱ្យសុខភាពរបស់គាត់កាន់តែរឹងមាំឡើង។ អ្នកគ្រួបាននិយាយកាលពីបទពិសោធន័ខ្លួនថា ខ្លួនជាស្រីហើយទៅហាត់ប្រាណមានបុរសជាច្រើន ខ្ញុំក៏មានអារម្មណ៍រាងខ្មាស់តិចៗ ដែរ តែដើម្បីផ្លាស់ប្តូរសុខភាពឱ្យរឹងមាំ ខ្ញុំតែត្រូវតែជម្នះលើខ្លួនឯង ដើម្បីចូលហាត់ប្រាណដែរ។ ហើយអ្នកគ្រួបានបន្តថា “សុខភាពខ្ញុំពេលនេះ បានផ្លាស់ប្តូរច្រើន សូម្បីដើរកាត់ភ្លៀងក៏មិនឈឺដូចជាពីមុនដែរ។” គ្មានអ្វីសប្បាយចិត្តជាងមានសុខភាពល្អ និងធ្វើការងារតាមជាក្តីស្រឡាញ់នោះទេ។ ការធ្វើលំហាត់ប្រាណបង្កើនតម្លៃសុខភាព។

នៅក្នុងការរស់នៅរបស់មនុស្សជាច្រើន ចំណាយលុយទៅលើជំងឺ ដើម្បីធ្វើការព្យាបាល។ អ្នកគ្រូ ពិដោរ បានលើកឡើងថា “ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយចំណាយលុយជាច្រើនទៅមន្ទីពេទ្យ។” ដោយសារអ្នកគ្រួមានពទពិសោធន៍ ពេលអ្នកគ្រូឈឺម្តងៗ ត្រូវចំណាយលុយជាច្រើនទៅព្យាបាលនៅមន្ទីពេទ្យ។ ដូច្នេះ! ការធ្វើលំហាត់ប្រាណពិតជាជួយសុខភាពរបស់អ្នករឹងមាំ ហើយបន្តរស់នៅជាមួយគ្រួសារមានសុភមង្គលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2689

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia