កុមារ
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី

កុមារមានបញ្ហាអូទីស្សឹមមានពិការភាពនៃការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទក្នុងខួរក្បាល និងមានបញ្ហាផ្នែកទំនាក់ទំនងជាមួយសង្គម មានបញ្ហាទំនាក់ទំនងជាមួយគ្រួសារ និងអាកប្បកិរិយារាងខុសពីមនុស្សធម្មតា។ តាមអ្នកគ្រូ មៀច សុជា(Miech Sokchea)ជាអ្នកសិក្សាផ្នែកចិត្តវិទ្យាកុមារ និងអភិវឌ្ឍកុមារ (Unique child development clinic) ដែលធ្វើការផ្នែកព្យាបាលនិងអប់រំកុមារដែលមានបញ្ហាផ្សេងៗ គ្នាបានលើកឡើងថាកុមារមានបញ្ហាអូទីស្សឹមមិនមែនជាជំងឺនោះទេ គឺកុមារដែលមានបញ្ហាអូទីស្សឹមមិនមានលក្ខណៈមើលទៅខុសគ្នាពីអ្នកដទៃនោះទេ គ្រាន់តែពួកគេមានភាពខ្សោយផ្នែកភាសា មិនចូលចិត្តនិយាយា ឬមិននិយាយច្រើន...។ មានអាកប្បកិរិយាជាកុមារចូលចិត្តនៅម្នាក់ឯង មានអារម្មណ៍ឆាប់ខឹងលឿន។

អ្នកគ្រូបន្តថា កុមារអូទីស្សឹមវិញចំពោះការរៀនសូត្រ ឬមានទេពកោសល្យជំនាញអ្វីមួយពូកែ គឺពួកគេពូកែអស្ចារ្យណាស់ នេះជាសង្ឃឹមដល់ពួកគេជាថ្មី។ មានអ្នកមួយចំនួនតូច​ខ្វះការយល់ដឹងពីបញ្ហាអូទីស្សឹមនេះ មានការរើសអើង មានក្រខ្សែភ្នែកចំឡែកៗ បន្ទោសផ្នែកអាកប្បកិរិយា នេះជាការដាក់សម្ពាធបញ្ហាផ្លូវអារម្មណ៍ទៅលើកុមារអូទីស្សឹម។ ការពិតទៅ! យើងគួរនាំគ្នាលើកទឹកចិត្ត និងគួរចាត់កុមារអូទីស្សឹមជាកុមារម្នាក់ នេះជាការផ្តល់តម្លៃឱ្យគេ រស់នៅដោយមានតម្លៃ មានក្តីភាពកក់ក្តៅផងដែរ។

ពេលខ្លះកុមារអូទីស្សឹមគ្នាមានតែការលាក់អារម្មណ៍ ព្រោះគ្នាមានបញ្ហាផ្នែកទំនាក់ទំនង និងកង្វះផ្នែកភាសានិយាយស្តីមិនអាចបញ្ចេញពីអារម្មណ៍របស់ខ្លួនបានទៅកាន់អ្នកដទៃនោះទេ។ តាមអ្នកគ្រូ ប៊ុត សុខហេង ជាគ្រូបង្រៀនកុមារអូទីហ្សឹមជាច្រើនឆ្នាំបានលើកឡើងថា “កុមារមានបញ្ហាអូទីស្សឹមគួរទទួលបានក្តីអាណិតនិងក្តីស្រឡាញ់ឱ្យច្រើនពីឪពុកម្តាយ ពីមនុស្សជុំវិញខ្លួន និងសង្គមជាតិផងដែរ”។ ព្រោះក្តីស្រឡាញ់ធ្វើឱ្យកុមារអូទីស្សឹមគ្នាមានកម្លាំងចិត្ត និងមានស្នាមញញឹម មានអនាគតល្អ។

តាមអ្នកគ្រូ សុជា បាននិយាយថា តាមការសិក្សាកុមារអូទីស្សឹមកម្ពុជាបានឱ្យដឹងថា កុមារមានបញ្ហាអូទីស្សឹមនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ៣ម៉ឺននាក់ជាង។ ហើយកុមារទាំងនោះ ត្រូវការការអប់រំឥរិយាបថក្នុងការរស់នៅឱ្យមានទំនាក់ទំនងនឹងសង្គម និងអប់រំបំណិនជីវិតម្តងបន្តិចៗ ព្រោះការកែប្រែអត្តចរិតកុមារមានបញ្ហានេះ មិនងាយនោះទេ វាត្រូវការពេលវេលាបង្រៀនគេឱ្យចេះទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឡើង។ ហើយកុមារអូទីស្សឹមត្រូវការយកចិត្តទុកដាក់ និង​ការ​គាំទ្រពី​​សំណាក់​ឪពុកម្ដាយ ​និង​មនុស្សជុំវិញខ្លួនខ្លាំង ព្រោះការផ្តល់ក្តីអាណិតស្រឡាញ់ជាថ្នាំពូកែបំផុត ឱ្យពួកគេចេះតស៊ូ បង្កើតក្តីសង្ឃឹមថ្មីដល់អនាគត់។

តាមអ្នកគ្រូ សុជា បានបន្តថា អ្វីដែលយើងអាចជួយកុមារអូទីស្សឹមឱ្យមានភាពល្អប្រសើរបាននោះ យើងត្រូវបញ្ជូនកុមារអូទីស្សឹមឱ្យមានការរៀនសូត្រពីអ្នកជំនាញអប់រំ ដើម្បីធ្វើការបង្រៀនកុមារអូទីស្សឹមឱ្យកាន់តែប្រសើរឡើងម្តងបន្តិចៗ ជាប្រចាំថ្ងៃ ដែលត្រូវសហការឪពុកម្តាយជាមួយផង។ ហើយពេលកុមារអូទីស្សឹមនៅជាមួយឪពុកម្តាយអាចជួយពួកគេបានល្អ ជាការជួយក្នុងការផ្លាស់ប្តូរអាកប្បកិរិយារបស់កុមារតាមវិធីសាស្ត្រវិជ្ជមាន ការលើកទឹកចិត្ត ការប្រើសម្តីល្អៗ និងសង្គេតពីអារម្មណ៍របស់ពួកគេ ហើយឪពុកម្តាយត្រូវតែជៀសវាងការប្រើទណ្ឌកម្មឫ ស្តីបន្ទោសជាដើម។ ការធ្វើទាំងអស់នេះឪពុកម្តាយត្រូវការភាពអត់ធ្មត់ខ្ពស់ ដើម្បីជួយកូនឱ្យប្រសើរឡើង។ កុមារអូទីស្សឹម ពិតជាត្រូវការក្តីស្រឡាញ់ខ្លាំងណាស់ទាំងឪពុកម្តាយ និងអ្នកជុំវិញខ្លួនរបស់ពួកគេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2653

អត្ថបទថ្មីៗ
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia