ជំងឺ
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
Tror Sopheap
June 27 2025
2.6 K views

តម្រងនោម​ជា​សរីរាង្គមួយមានតួនាទី​ច្រោះ​ឈាម​យក​កាកសំណល់ ​និង​ជាតិពុល​ចេញពីរាងកាយ។ បើ​តម្រងនោមខ្សោយនាំឱ្យ​ជំងឺ​ទឹកនោម​ផ្អែម។ ​តាម​របាយការណ៍ព័ត៌មានបារាំងស្តីពីការខ្សោយតម្រងនោមរ៉ាំរ៉ៃ និងការព្យាបាល (លាងឈាម និងប្តូរសរីរាង្គ) នៅ​បារាំងកាល​ពីឆ្នាំ​២០០៩​មាន​អ្នកជំងឺ​ប្រមាណ​ ​៣៦,០០០​នាក់​បាន​ធ្វើការ​ច្រោះ​ឈាម​ដោយដាក់​ភ្នាស​ពី​ខាងក្រៅ​(dialyse) និង​៣១,០០០​នាក់​ទៀត​​ត្រូវបាន​ធ្វើ​ការវះកាត់​ប្តូរ​តម្រងនោមទៀត​។ យោងតាមគេហទំព័រតម្រងនោម Ainuindia បញ្ជាក់ថានេះជារោគសញ្ញា៥ អ្នកអាចមានបញ្ហាតម្រងនោម៖​

១. ចេះអស់កម្លាំងគ្រប់ពេលវេលា៖ រោគសញ្ញាទីមួយនេះគឺមនុស្សភាគច្រើនសង្កេតឃើញគឺចេះតែមានអារម្មណ៍ខ្សោយៗ និងអស់កម្លាំងណាស់។ វាមិនមែនអស់កម្លាំងមកពីធ្វើការទេ ទោះបីមិនធ្វើការក៏អស់កម្លាំងខុសប្លែកពីធម្មតាដែរ។ មូលហេតុមកពីតម្រងនោមមិនអាចច្រោះកាកសំណល់ចេញ វាធ្វើឱ្យមានការប្រមូលផ្តុំជាតិពុលក្នុងឈាមកាន់តែច្រើននាំឱ្យមានផលប៉ះពាល់ដល់កម្រិតថាមពលរបស់អ្នកនេះឯង។

២. ហើមកជើង ដៃ ឬមុខជាដើម៖ ពេលតម្រងនោមគ្មានសមត្ថភាព​ច្រោះ​ជាតិ​​អំបិល​ចេញពី​រាងកាយ​ទេ វានាំឱ្យហើម។ មកពីជាតិអំបិលលើសកម្រិតនៅក្នុងតម្រងនោមនេះឯង។ ជាការបង្ហាញឱ្យឃើញនៅលើជើង កជើង ដៃ និងនៅលើភ្នែករបស់អ្នករាងហើមៗ ខុសប្លែកពីធម្មតា។

៣. ប្តូរទឹកនោមមានដូចជា៖ មានការនោមញឹកញាប់នៅពេលយប់។ ទឹកនោមពពុះដែលបង្ហាញពីប្រូតេអ៊ីននៅក្នុងទឹកនោម។ ពេលទឹកនោមមានឈាម។ ទឹកនោមស្លេកៗ។ ឈឺចាប់អំឡុងពេលនោម។ មានក្លិនទឹកនោមខ្លាំង។ បើអ្នកមានបញ្ហានេះ លើសពីពីរបីថ្ងៃ អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យទើបល្អ។

៤. ពេលអ្នកមានស្បែក​ស្ងួត ហើយ​មាន​ដំបៅ​រមាស់​នោះ អាចមកពី​កង្វះ​ជាតិ​រ៉ែ​ដោយ​មាន​ការបង្ក​រោគ​ឬ​ជំងឺ​នៅ​តម្រង​នោម​។​ មានសញ្ញាមួយទៀតគឺពេលអ្នកមានអារម្មណ៍ត្រជាក់ខុសពីធម្មតាក៏អាចទាក់ទងនឹងរោគសញ្ញាខ្សោយតម្រងនោមខ្លះផងដែរ។

៥. ដង្ហើមរាងខ្លី៖ អ្នកមានបញ្ហាតម្រងនោមអាចជួបប្រទះជាមួយការដកដង្ហើមរាងខ្លីៗ មកពីខ្សោយតម្រងនោមពាក់ព័ន្ធដល់សួតទៀត។ ជាការប្រមូលផ្តុំដោយសារធាតុរាវនៅក្នុងសួតរបស់អ្នកនេះឯង។ បញ្ហាតម្រងនោមជាធម្មតាអាចបណ្តាលឱ្យមានភាពស្លេកស្លាំងមកពីសរសៃឈាមរបស់អ្នកមិនអាចដឹកជញ្ជូនអុកស៊ីហ្សែនបានពេញរាងកាយ វា​ធ្វើ​ឱ្យ​ពិបាក​ដកដង្ហើមជា​ពិសេស​ពេល​ហាត់ប្រាណ ឬ​ពេល​ដេកតែម្តង​៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2659

អត្ថបទថ្មីៗ
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទុះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia