ជំងឺ
ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង

ទ្វារមាសរបស់មនុស្សស្រី ជាតំបន់ដែលងាយក្នុងការមានបញ្ហា ឆ្លងមេរោគ បាក់តេរី ប្រសិនបើយើងមានទ​ម្លាប់ប្រចាំថ្ងៃអត់ល្អ ហើយមិនចេះរក្សាអនាម័យ។

ក្នុងនោះដែរ គឺមានទម្លាប់អាក្រក់ចំនួន៣ ដែលមនុស្សគួរតែចៀសវាងកុំធ្វើ ប្រសិនបើមិនចង់ឱ្យតំបន់ទ្វារមាសមានការឆ្លេងមេរោគ៖

ទម្លាប់ទី១ ការស្លៀកខោក្នុងតឹងរឹបខ្លាំងហើយលើសម៉ោងកំណត់ ជាទូទៅខោក្នុងមួយគឺគេតម្រូវឱ្យស្លៀកត្រឹមតែរយៈពេល១២ម៉ោងប៉ុណ្ណោះ ហើយចំពោះខោក្នុងនេះដែរគឺគេមិនណែនាំឱ្យស្លៀកខោក្នុងដែលមានសាច់ក្រាស់ តឹង ហើយរឹងខ្លាំងនោះទេ ពីព្រោះវាធ្វើឱ្យគ្មានខ្យល់ចេញចូលនៅតំបន់ទ្វារមាសបានល្អ ជាហេតុនាំឱ្យមានការឆ្លងមេរោគ។

ទម្លាប់ទី២ ការដុះសាប៊ូដែលមានក្លិនក្រអូបនៅតំបន់ទ្វារមាស បងប្អូនស្រ្តីមួយចំនួនគាត់នៅមានទម្លាប់តែងតែដុសស្អាតទ្វារមាសជាមួយសាប៊ូដុសខ្លួនរាល់ពេលដែលគាត់ងូតទឹកដោយគាត់យល់ថាការធ្វើបែបនេះគឺជួយឱ្យទ្វារមាសរបស់គាត់ស្អាត គ្មានមេរោគគ្មានក្លិន។ ប៉ុន្តែការធ្វើបែបនេះគឺគ្រោះថ្នាក់ខ្លាំងមែនទែន ព្រោះថានៅតំបន់ទ្វារមាសគឺមានរបាំងការពារធម្មជាតិ បើដុះសាប៊ូដែលមានក្លិនក្រអូប គឺវាធ្វើឱ្យងាប់របាំងការពារ ជាហេតនាំឱ្យមេរោគខាងក្រៅងាយឆ្លងចូលបំផុត ដូច្នេះរាល់ពេលងូតទឹកបងប្ងូនគ្រាន់តែដុសលាងទ្វារមាសជាមួយទឹកស្អាតធម្មតាបានហើយហាមប្រើសាប៊ូ។

ទម្លាប់ទី៣ ដែលបងប្ងូនស្រ្តីតែងនិយមចូលចិត្តធ្វើនោះគឺ ការញ៉ាំអាហារហឹរ អាហារលើសជាតិផ្អែម គ្រឿងកំប៉ុង អាហារបំពង អាហារកែច្នៃ មីអីជាដើម ស្រ្តីដែលចូលចិត្តញ៉ាំពពួកអាហារគឺវាធ្វើឱ្យទ្វារមាសមានសភាពស្ងួត ក្តៅក្នុងជាហេតុនាំឱ្យបងប្អូនងាយនឹងធ្លាក់សបំផុត។ លើសពីទៀតហាសបងប្ងូនស្រ្តីដែលគាត់ចូលចិត្តញ៉ាំខ្ទឹមបារាំងក៏អត់ល្អដែរ ពីព្រោះនៅពេលយើងញ៉ាំខ្ទឹមបារាំងគឺវានឹងបញ្ចេញក្លិនមិនល្អមកក្រៅតាមរយៈការបត់ជើងតូច ហើយក្លិនទាំងនោះវានឹងនៅជាប់នឹងទ្វារមាស ជាហេតុនាំឱ្យទ្វារមាសនឹងគឺមានក្លិនអាក្រក់។

សរុបមកវិញវិញ ប្រសិនបើបងប្ងូនស្រ្តីដែលបានស្តាប់វីដេអូនេះហើយ ហើយទម្លាប់ទាំង៣ខាងលើជាទម្លាប់ដែលបងប្អូនតែងធ្វើជាប្រចាំនោះ គឺត្រូវប្រញាប់បញ្ឈប់ និងងាកមកថែសុខភាពទ្វារមាសឱ្យបានល្អ ញ៉ាំអាហារល្អ រក្សាអនាម័យ កាលណាទ្វារមាសសុខភាពល្អ បងប្អូននឹងចេះធ្លាក់ស ហើយស្បូនក៏គ្មានជំងឺដែរ។

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 893

អត្ថបទទាក់ទង

#ជំងឺ

រោគសញ្ញាបង្ហាញថាអ្នក អាចប្រឈមកើតជំងឺ​ឫសដូងបាត មិនដឹងខ្លួនទាំងវ័យក្មេង
Thida Pet
July 5 2024
151 views

#ជំងឺ

ក្បួនរស់បែបជប៉ុន ធ្វើឱ្យអ្នកសុខភាពល្អ មិនងាយឈឺ និងមានអាយុវែងជាង៩០ឆ្នាំ កម្លាំងនៅតែខ្លាំង
Tror Sopheap
July 4 2024
564 views

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
2.2 K views

#ជំងឺ

របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
Mourn Kunthea
July 4 2024
568 views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
1.1 K views

#ជំងឺ

ចៀសវាងឈឺចុកខ្លាំងពេលមករដូវ! ស្រីៗគួរមានទម្លាប់៣នេះ តាំងពីមុនថ្ងៃត្រូវមករដូវ
Thida Pet
July 3 2024
591 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានJuly 5 2024
មន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ប្រកាសដាក់សម្ពោធឳ្យប្រើប្រាស់ម៉ាស៊ីនស្កែន​ដ៏ទំនើប MRI 3 Tesla និងកាតសមាជិក​ថ្មី(Prime&Prime+)
#អាហារJuly 5 2024
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត
#ចិត្តសាស្ត្រJuly 5 2024
ផលអវិជ្ជមាន ៣យ៉ាងធ្វើឱ្យបាត់ខ្លួនឯង ព្រោះតែរងឥទ្ធិពលពីសម្តីអ្នកជិតខាងនេះឯង
#អាហារJuly 5 2024
ញុំាល្មមៗបានហើយ! ញុំាសាច់ច្រើនងាយប្រឈមជំងឺ២នេះខ្លាំងបំផុត គ្រោះថ្នាក់ដល់ជីវិត
#អាហារJuly 5 2024
មិនហាត់ប្រាណក៏ជួយឱ្យអ្នកសម្រកគីឡូបានដែរ ពេលអ្នកញ៉ាំអាហារតាមរបៀបនេះ
#ចិត្តសាស្ត្រJuly 5 2024
របៀបបង្កើនអ័រម៉ូនស្នេហាក្នុងខ្លួនឱ្យច្រើន បង្កើនក្ដីសុខឱ្យផ្លូវចិត្ត កាត់ទុក្ខ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia