អាហារ
ផ្លែប៊ឺរមិនត្រឹមតែមានប្រយោជន៍ជួយសម្រកទម្ងន់ទេ ថែមទាំងពង្រឹងប្រព័ន្ធភាពសុំា និងថែស្បែកបានទៀត

ផ្លែប៊ឺរ បានក្លាយទៅជាផ្លែឈើក៏ល្អឯកមួយមុខដើរតួនាទីសំខាន់ធ្វើជារបបអាហារសម្រាប់ជួយអ្នកសម្រកទម្ងន់គ្រប់រូបឱ្យចៀសឆ្ងាយពីការឡើងទម្ងន់ និងទប់សារជាតិខ្លាញ់សម្រួលដល់ប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ។ 

ដោយឡែកទាក់ទិនជាមួយនឹងការញុំានូវប្រភេទផ្លែប៊ឺរនឹងផងដែរ វាក៏ត្រូវបានគេរកឃើញនូវអត្ថប្រយោជន៍បន្ថែមដែរថា ការទទួលទានផ្លែប៊ឺជាប្រចាំថ្ងៃ និងនៅរៀងរាល់ព្រឹក វាក៏អាចជួយផ្តល់សារចិញ្ចឹមដើម្បីបំប៉នសុខភាពរាងកាយបានជាច្រើនផ្នែកទៀតផងដែរ៖

១. បេះដូង៖ ផ្លែបឺរមានសារធាតុខ្លាញ់មិនឆ្អែតខ្ពស់ប្រមាណជាង ៦០% ដែលខ្លាញ់ប្រភេទនេះ មានប្រសិទ្ធភាពក្នុងការជួយការពារប្រឆាំងនឹងជំងឺបេះដូង និងបន្ថយសម្ពាធឈាម។ ម្យ៉ាងទៀតសោត ប្រភពដ៏ប្រសើរនៃប៉ូតាស្យូមហ្វូលេតនិងជាតិសរសៃក្នុងផ្លែប័រ ផ្តល់អត្ថប្រយោជន៍ដល់បេះដូង និងប្រព័ន្ធសរសៃឈាមបេះដូង។

២. ការពារពីជំងឺទឹកនោមផ្អែម៖ ផ្លែបឺរ គឺជាប្រភពដ៏សម្បូរបែបនៃអាស៊ីតខ្លាញ់មិនឆ្អែត mono-unsaturated fatty acids និងសម្បូរទៅដោយប៉ូតាស្យូម ជាតិសរសៃ Fiber និង folate អាចមានប្រសិទ្ធភាពក្នុងការជួយទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាម កម្រិតអាំងស៊ុយលីន ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែមប្រភេទទី 2។

៣. អាចជួយការពារជំងឺពុកឆ្អឹង៖ សារជាតិចិញ្ចឹមប្រហែល ១៨% ដែលមានក្នុងផ្លែបឺរ គឺជាសារជាតិវីតាមីន K ។ ដោយសារជាតិចិញ្ចឹមនេះ មានអត្ថប្រយោជន៍សម្រាប់​​ជួយ​ដល់​សុខភាព​ឆ្អឹង ដោយ​បង្កើន​ការ​ស្រូប​យក​ជាតិ​កាល់ស្យូម និង​កាត់​បន្ថយ​ការ​បញ្ចេញ​ជាតិ​កាល់ស្យូម​តាម​ផ្លូវ​នោម។

៤. ជួយស្បែក៖ ផ្លែបឺរមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ដូចជាវីតាមីន E ដែលជួយស្បែកជួសជុលការខូចខាតដែលបណ្តាលមកពីមុន ស្នាមមុន ឬស្នាមសង្វារ។ ផ្លែបឺរ ជំរុញការលូតលាស់ស្បែកឱ្យមានសុខភាពល្អ ពន្យាភាពចាស់ និងមានឥទ្ធិពលធ្វើឱ្យស្បែកម៉ដ្ឋរលោងផងដែរ។

៥. ពង្រឹងប្រព័ន្ធភាពសុំារាងកាយ៖ ការទទួលទានផ្លែបឺរមួយផ្លែអាចផ្តល់នូវសារជាតិចិញ្ចឹមជាច្រើនដល់រាងកាយរួមមាន ប្រូតេអ៊ីន វីតាមីន ជាតិសរសៃ សូដ្យូម ....ដើម្បីជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំប្រឆាំងនឹងមេរោគ បាក់តេរី ធ្វើឱ្យសុខភាពរាងកាយមាំមួនមិនងាយប្រឈមនឹងការកើតជំងឺបាន១ផ្នែកថែមទៀត។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1297

អត្ថបទទាក់ទង

#អាហារ

អត្ថប្រយោជន៍ខ្លឹមៗដែលយើងនឹងទទួលបាន បន្ទាប់ពីញុំាផ្លែល្ហុងទុំ ក្រោយអាហាររយៈពេល២ម៉ោង
Pheakdey Pao
July 8 2024
112 views

#អាហារ

បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះ ជួយឱ្យអ្នកអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
July 8 2024
268 views

#អាហារ

ផ្លែឈើ២ប្រភេទ ញុំារាល់ថ្ងៃ សង្រ្គោះស្រ្តីពីជំងឺមហារីក២នេះ
Thida Pet
July 8 2024
1.5 K views

#អាហារ

ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម
Thida Pet
July 8 2024
1.3 K views

#អាហារ

ភេសជ្ជៈ១មុខ ស្រីៗឧស្សាហ៍ស្លេកស្លាំង អស់កម្លាំង ព្រោះខ្វះជាតិដែកគួរផឹក១សប្ដាហ៍២ទៅ៣កែវ
Thida Pet
July 7 2024
571 views

#អាហារ

ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ
Pheakdey Pao
July 6 2024
866 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
Thida Pet
July 4 2024
5.3 K views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
3.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
3.3 K views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
3.1 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
2.3 K views

#អាហារ

វេជ្ជបណ្ដិតបញ្ជាក់ថា ចង់រក្សាខួរក្បាលកុំឱ្យកើតជំងឺវង្វេង គ្រាន់តែញ៉ាំអាហារ ៣នេះ
Tror Sopheap
July 5 2024
2.3 K views
អត្ថបទថ្មីៗ
#អាហារJuly 8 2024
អត្ថប្រយោជន៍ខ្លឹមៗដែលយើងនឹងទទួលបាន បន្ទាប់ពីញុំាផ្លែល្ហុងទុំ ក្រោយអាហាររយៈពេល២ម៉ោង
#អាហារJuly 8 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះ ជួយឱ្យអ្នកអារម្មណ៍រីករាយឡើងវិញ
#កុមារJuly 8 2024
លោក Ronaldo ចេះច្នៃខ្លួនឱ្យល្បីល្បាញ និងប្រើចំណុចសាមញ្ញទាំង៥នេះចងចិត្តបណ្ដុះកូនទាំង៤របស់ខ្លួន
#ចិត្តសាស្ត្រJuly 8 2024
ធ្វើការស្រ្តេសមែនទេ! នេះជាវិធីជួយឱ្យអ្នកបាត់ស្រ្តេសមានគំនិតថ្មីៗ
#អាហារJuly 8 2024
ផ្លែឈើ២ប្រភេទ ញុំារាល់ថ្ងៃ សង្រ្គោះស្រ្តីពីជំងឺមហារីក២នេះ
#អាហារJuly 8 2024
ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia