អាហារ
ពេលវេលា និងបរិមាណដ៏ល្អបំផុត ដើម្បីញុំាទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ ជំនួយដល់រាងកាយ

ទឹកដោះគោស្រស់ ទឹកDetox និងទឹកក្រូចច្របាច់ គឺជាក្រុមភេសជ្ជៈជំនួយសុខភាពតាមបែបធម្មជាតិ ដែលត្រូវបានគេឱ្យតម្លៃទៅលើអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់វាចំពោះសុខភាពរាងកាយ។ ដោយឡែក បើទោះបីជាភេសជ្ជៈទាំង៣មុខនេះ ត្រូវបានគេទទួលស្គាល់ពីគុណសម្បត្តិរបស់វាយ៉ាងណាក្តី​ក៏នៅតែមានបងប្អូនភាគច្រើនឆ្ងល់ថា តើគួរតែញុំាវាក្នុងបរិមាណណា និងក្នុងអំឡុងពេលណាទើបទទួលបាប្រសិទ្ធិខ្លាំងបំប៉នទៅដល់សុខភាពរាងកាយ។

កត្តានេះហើយ ក្នុងអត្ថបទ១នេះ​នឹងបង្ហាញបងប្អូនឱ្យកាន់តែច្បាស់ពីពេលវេលា និងបរិមាណដែលសមស្របបំផុតសម្រាប់រាងកាយ ទៅតាមប្រភេទភេសជ្ជៈនីមួយៗ៖

១. ទឹកដោះគោស្រស់៖ ជាទូទៅសម្រាប់ទឹកដោះគោ ត្រូវបានគេណែនាំឱ្យញុំាវាចំនួន២ពេល ព្រឹក-យប់ ប៉ុន្តែពេលវេលាដែលសមស្របបំផុតដែលទឹកដោះគោបញ្ចេញប្រសិទ្ធិភាពជំនួយដល់រាងកាយ គឺក្នុងពេលយប់មុនចូលគេង ញុំា១កែវមុនចូលគេង វាត្រូវបានគេរកឃើញមុខងារពិសេស ជួយដល់មុខងារខួរក្បាល ផ្លូវចិត្ត អនុញ្ញាតឱ្យរាងកាយឆាប់បានសម្រាក ដោយទាំងនេះ គឺជាកត្តាជំរុញមួយជួយឱ្យឆាប់គេងលក់ និងគេងលក់បានស្កប់ស្កល់។ ទន្ទឹមនឹងនេះ សារជាតិចិញ្ចឹមសំខាន់ៗមាននៅក្នុងទឹកដោះគោក៏ជះផលល្អបន្ថែមទៀតជួយពង្រឹងប្រព័ន្ធភាពសុំារាងកាយ ជំនួយស្បែក ឆ្អឹង និងប្រព័ន្ធរំលាយអាហារផងដែរ។

២. ទឹក Detox៖ ការញុំាទឹកDetoxមិនថាជាប្រភេទទឹក Detox បន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិនោះទេ ភាគច្រើនត្រូវបានគេណែនាំឱ្យញុំានាក្នុងអំឡុងពេលព្រឹក បន្ទាប់ពីអាហារពេលព្រឹក ១ម៉ោងទៅ២ម៉ោង ឬអាចញុំាក្នុងចន្លោះម៉ោង ៩ទៅ១០ព្រឹក។ ចំពោះបរិមាណនៅក្នុងការញុំាវិញប្រភេទទឹកDetox គេណែនាំឱ្យញុំាទៅតាមរបៀបធ្វើផងដែរ ប្រសិនជាធ្វើក្នុងទម្រង់ទឹកDetox សុទ្ធមិនមានបន្ថែមទឹក ញុំាត្រឹម១shot ឬ១កូនកែវគឺសមល្មមសម្រាប់បំពេញសារជាតិចិញ្ចឹមឱ្យរាងកាយ។ ក៏ប៉ុន្តែប្រសិនជាធ្វើបន្ថែមទឹក អាចញុំាបានចន្លោះពី 250ml ទៅ 350ml បាន។

៣. ទឹកក្រូចច្របាច់៖ ទឹកក្រូចច្របាច់ជាប្រភពដ៏ល្អឥតខ្ចោះនៃសារជាតិវីតាមីន C ហើយចំពោះសារជាតិចិញ្ចឹម១នេះ វានឹងផ្តល់ឱ្យសារពាង្គរបស់យើងបានល្អបំផុត នៅក្នុងអំឡុងពេលព្រឹក។ ស្រដៀងគ្នាទៅនឹងទឹកDetoxផងដែរ ទឹកក្រូចច្របាច់ ត្រូវបានគេណែនាំឱ្យញុំាក្រោយអាហារពេលព្រឹកចន្លោះពី ១ម៉ោងទៅ២ម៉ោង ឬអាចញុំានៅចន្លោះម៉ោង ៩ទៅ១០ព្រឹក និងអាចញុំានាក្នុងអំឡុងពេលថ្ងៃ​ បន្ទាប់ពីអាហារថ្ងៃត្រង់១ម៉ោងទៅ២ម៉ោងបានដូចគ្នា។ ចំណែកឯបរិមាណដែលត្រូវបានគេណែនាំថាល្អបំផុតសម្រាប់ញុំាជាប្រចាំថ្ងៃវិញ គឺញុំាត្រឹម 240ml 8អោន ក្នុង១ថ្ងៃ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.5 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.3 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
616 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
344 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
#កុមារApril 2 2026
៣វិធីឪពុកម្តាយបង្រៀនកូន ធ្វើឱ្យកូនមានទំនុកចិត្ត ចិត្តរឹងមាំ និងអារម្មណ៍សុវត្ថិភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia