អាហារ
អត្ថប្រយោជន៍ខ្លឹមៗដែលយើងនឹងទទួលបាន បន្ទាប់ពីញុំាផ្លែល្ហុងទុំ ក្រោយអាហាររយៈពេល២ម៉ោង

ផ្លែល្ហុងទុំ បងប្អូនច្បាស់ជាដឹងច្រើនរួចមកហើយថា វាមានប្រយោជន៍ខ្លាំងជំនួយដល់ប្រព័ន្ធរំលាយអាហារ ជួយដល់ដំណើរការពោះវៀនឱ្យមានមុខងារល្អ សម្រួលដល់ការបន្ទោរបង់ជាប្រចាំ និងទប់ស្កាត់ការកើតបញ្ហាទល់លាមករុំារ៉ៃ។ ដោយឡែកសម្រាប់ប្រធានបទ១នេះ ចង់បង្ហាញពីប្រយោជន៍របស់ល្ហុងទុំបន្ថែម ដោយនៅពេលណាយើងញុំាវាជាប្រចាំថ្ងៃ និងនៅក្រោយអាហាររយៈពេល២ម៉ោង តើវានឹងជួយអ្វីបានខ្លះទៅដល់សុខភាពរាងកាយយើងទាំងមូល។

ផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ hindustantimes បានលើកឡើងនូវសារជាតិចិញ្ចឹមមួយចំនួនដែលល្ហុងមានសមត្ថភាពសម្រួលដល់រាងកាយរបស់អ្នកទទួលទាន៖

១. ធ្វើឱ្យដំណើរការរំលាយអាហារកាន់តែប្រសើរ

អង់ស៊ីមល្អៗដែលមាននៅក្នុងផ្លែល្ហុងដូចជា papain មានមុខងារខ្លាំងក្នុងការជួយដល់ដំណើរការរំលាយអាហារដែលបានញុំាចូលទៅ បង្កើនការរំលាយអាហារប្រូតេអ៊ីន និងកាត់បន្ថយហានិភ័យនៃការមិនរំលាយអាហារ។

២.​ បង្កើនការស្រូបយកសារធាតុចិញ្ចឹម

ការទទួលទានផ្លែល្ហុងពីរម៉ោងក្រោយអាហារត្រូវបានគេរកឃើញថា សារធាតុចិញ្ចឹមនៅក្នុងផ្លែឈើ១ប្រភេទនេះ អាចជួយស្រូប និងផ្តល់នូវសារជាតិចិញ្ចឹមផ្សេងៗផ្តល់ឱ្យរាងកាយ ដោយមិនមានប្រជែងជាមួយនឹងរបបអាហារផ្សេងទៀតដែលកំពុងដំណើរការនៅក្នុងប្រព័ន្ធរំលាយអាហារឡើយ។

. បន្សាបជាតិពុលធម្មជាតិ

បន្ទាប់ពីទទួលល្ហុងនៅក្រោយអាហាររយៈពេលពីរម៉ោង ប្រព័ន្ធអាហារមានបន្ទុកផ្ទុកបរិមាណអាហារតិច ដូច្នេះនៅពេលញុំារបបផ្លែល្ហុងចូលទៅសារជាតិសរសៃមានក្នុងផ្លែឈើនេះ នឹងជួយបន្សាបជាតិពុលតាមធម្មជាតិយ៉ាងមានប្រសិទ្ធភាព និងការលុបបំបាត់កាកសំណល់តោងជាប់នឹងពោះវៀនបានល្អបំផុត។

. កម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព

ការរង់ចាំរយៈពេល ២ម៉ោងបន្ទាប់ពីអាហារ ទើបញុំាផ្លែល្ហុង វាអាចបញ្ជៀសបញ្ហា១ទៀតទាក់ទិនទៅនឹងការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាម ដោយជួយជំរុញការគ្រប់គ្រងជាតិស្ករបានល្អប្រសើរផងដែរ។

ទាំងនេះជាផ្នែកសំខាន់ៗបន្ថែមដែលរាងកាយយើងនឹងទទួលបានបន្ទាប់ពីញុំាផ្លែល្ហុងទុំក្រោយអាហាររយៈពេល២ម៉ោង។ ដោយឡែក បើយើងនិយាយអំពីពេលវេលា និងបរិមាណដែលគួរតែញុំាផ្លែឈើ១មុខនេះ ក្នុង១ថ្ងៃវិញ ជាទូទៅផ្លែល្ហុងត្រូវបានគេណែនាំឱ្យញុំានាក្នុងអំឡុងព្រឹក និងញុំាត្រឹម៣ចំណិចតូចល្មមក៏គ្រប់គ្រាន់ផងដែរសម្រាប់រាងកាយយើងទាំងមូល៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
195 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
698 views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia