ចិត្តសាស្ត្រ
ខឹងខាត ខឹងខូច! តាមព្រះអង្គ គូ សុភាព សម្តែងថា រៀនគិតបែបនេះ កំហឹងក៏ស្ងប់ ចិត្តក៏មានក្តីស្រឡាញ់
Tror Sopheap
October 21 2024
107 views

កំហឹងមួយពេលរបស់អ្នកនាំរឿងធំ នាំឱ្យខាតពេលវេលា ខាតចំណូល និងប៉ះពាល់ផ្លូវចិត្តមួយកម្រិត។ បើអ្នកមានគ្រួសារ ហើយក៏ជះកំហឹងទៅលើប្រពន្ធកូននោះ តើគ្រួសាររបស់អ្នករស់នៅមានក្តីសុខទេ? បើអ្នកឈ្លោះជាមួយអ្នកដទៃហើយប្រើកំហឹង វានឹងកើតអំពើហិង្សាធ្វើឱ្យឈឺចាប់ផ្នែករាងកាយនិងចិត្ត។ តាមព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ខឹងច្រើន ទើសច្រើន ចិត្តមិនស្ងប់ទេ។ បើអ្នករៀនគិតតាមនេះ ចិត្តរបស់អ្នកនឹងស្ងប់មិនខានទេ។

តាមសៀវភៅ លំហូរចិត្ត ជាសៀវភៅមួយក្បាលជួយផ្លូវចិត្តមនុស្សច្រើនណាស់ឱ្យប្រសើរឡើងទាំងអារម្មណ៍ខឹង ការបាក់ទឹកចិត្ត និងរស់នៅគ្មានតម្លៃក៏សៀវភៅ ១ក្បាលនោះ មានក្បួនជួយដោះស្រាយបានល្អដែរ។ សូម្បីអ្នកខឹងឬមានកំហឹងក៏ដោយ អ្នកត្រូវចេះគ្រប់គ្រងលើវា តាមសៀវភៅ លំហូរចិត្ត បញ្ជាក់ថា បើអ្នកមិនបានអប់រំចិត្តដោយសតិបញ្ញា ចិត្តរបស់អ្នកមិនស្ងប់ទេ។ ព្រះអង្គ គូ សុភាព បានសម្តែងថា អ្នកពូកែខឹងច្រើន ទើសច្រើន ច្រើនតែធ្វើឱ្យចិត្តជាប់ច្រវាក់ជាមួយក្តីមួម៉ៅ ភាពស្មុគស្មាញ និងពិបាកចិត្ត ទាំងអស់នេះជាសំរាមនាំឱ្យចិត្តមនុស្សគ្មានលំហូរចិត្តទៅរកក្តីស្ងប់សោះ។ ពាក្យខ្មែរយើងថា ខឹងខុស ខឹងខាត។ ពេលខ្លះអ្នកប្រើកំហឹងមួយឆាវទៅលើកិច្ចការនិងនរណាម្នាក់ អាចឱ្យអ្នកដេកស្តាយក្រោយអស់មួយជីវិតពីទង្វើរបស់ខ្លួនក៏មានដែរ។

ហើយក៏មានព្រះពុទ្ធបានសម្លែងបន្តដែរថា អ្នកមិនអាចដាក់ទណ្ឌកម្មលើអ្នកដទៃពេលខ្លួនកំពុងតែខឹងនោះទេ ព្រោះតែកំហឹងនេះឯងធ្វើឱ្យបេះដូងរបស់អ្នកឈឺចាប់មុនគេ។ ពេលអ្នកលះបង់កំហឹងគុំកួនចេញពីចិត្តដោយក្តីមេត្តា ចិត្តអ្នកនឹងស្ងប់។ បើអ្នកចង់បានចិត្តស្ងប់ អ្នកត្រូវគិតថា ជីវិតគេក៏មានទុក្ខលំបាកដែរ បើអញខឹងគេ ទុក្ខក្នុងចិត្តអញនឹងរីកធំឡើងដែរ... ពេលអ្នកគិតរបៀបនេះ ចិត្តមេត្តាក៏ដុះក្តីស្រឡាញ់ដើម្បីរំសាយកំហឹងហើយអារម្មណ៍ទើសទាល់ក៏គ្មានក្នុងចិត្តដែរ។ ពេលអ្នកមានចិត្តមេត្តានិងក្តីស្រឡាញ់ច្រើន ទោះបីគេខឹងអ្នក ស្អប់អ្នក និងជេរអ្នកក៏ដោយ ក៏អ្នកមានចិត្តរឹងមាំដែរ។ 

ព្រះអង្គបានបង្ហាញរបៀបគិតមួយបែបនេះទៀតដើម្បីឱ្យចិត្តរបស់អ្នកស្ងប់មិនខឹងច្រើន គឺថា គេគិតយ៉ាងណាជារឿងរបស់គេ អ្នកមិនអាចហួងហែងការគិតរបស់អ្នកដទៃបានទេ។ អាចថាអ្នកធ្លាប់មានពៀរជាមួយបុគ្គលនោះក៏ថាបានដែរ វាអាចថាអ្នកធ្វើឱ្យប៉ះពាល់ផលប្រយោជន៍គេ។ បើគេស្អប់អ្នក ចិត្តគេបានប្រលាក់បាប តែបើអ្នកខឹងស្អប់គេវិញ ចិត្តអ្នកក៏ប្រលាក់បាបដែរ។ បើតាមពិតទៅគួរអាណិតគាត់ផង ព្រោះគាត់សន្សំភ្លើង សន្សំបាប ដែលនាំឱ្យគាត់មានទុក្ខទាំងបច្ចុប្បន្ន ទាំងអនាគតច្រើនណាស់។ អត្ថបទដោយ៖ ទ្រ សុភាព

សំលៀងសមត្ថភាពឱ្យខ្លាំង ប្រើចិត្តឱ្យរីករាយក្នុងបញ្ហា រស់នៅមានគោលដៅ នេះជាការប្រើលំហូរចិត្ត។ អ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាមនេះ👉https://t.me/BusinessCambodiaBook

 400754100 3632359720339728 5761962578735283355 NbodiaBook

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2216

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំរស់ក្នុងសម្ពាធជីវិត! ទម្លាប់ ៣នេះបណ្តុះកាយមាំ សំលៀងចិត្តខ្លាំង
Tror Sopheap
October 22 2024
2 views

#ចិត្តសាស្ត្រ

ខឹងខាត ខឹងខូច! តាមព្រះអង្គ គូ សុភាព សម្តែងថា រៀនគិតបែបនេះ កំហឹងក៏ស្ងប់ ចិត្តក៏មានក្តីស្រឡាញ់
Tror Sopheap
October 21 2024
107 views

#ចិត្តសាស្ត្រ

កុំអន់ចិត្តរួមភេ.ទខ្សោយ! ៣ក្បាច់ឱ្យអ្នករួមភេ.ទបានយូរ ហើយស៊ីអារម្មណ៍ដៃគូឱ្យកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 20 2024
9.2 K views

#ចិត្តសាស្ត្រ

លោកតាអាយុ ១២០ឆ្នាំ ប្រាប់ពីក្បួនឱ្យក្មេងជំនាន់ក្រោយអាយុវែង ឆ្ងាយពីជំងឺផ្លូវចិត្ត
Tror Sopheap
October 20 2024
206 views

#ចិត្តសាស្ត្រ

ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
Tror Sopheap
October 18 2024
337 views

#ចិត្តសាស្ត្រ

បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
Tror Sopheap
October 17 2024
185 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

កុំអន់ចិត្តរួមភេ.ទខ្សោយ! ៣ក្បាច់ឱ្យអ្នករួមភេ.ទបានយូរ ហើយស៊ីអារម្មណ៍ដៃគូឱ្យកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 20 2024
9.2 K views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
1.5 K views

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
991 views

#ចិត្តសាស្ត្រ

ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
Tror Sopheap
October 18 2024
337 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
329 views

#ចិត្តសាស្ត្រ

ទិចនិកទាំង ៧នេះ ឱ្យអ្នកចេះស្រឡាញ់ខ្លួន និងមានសុភមង្គល
Tror Sopheap
October 13 2024
287 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 22 2024
កុំរស់ក្នុងសម្ពាធជីវិត! ទម្លាប់ ៣នេះបណ្តុះកាយមាំ សំលៀងចិត្តខ្លាំង
#ចិត្តសាស្ត្រOctober 21 2024
ខឹងខាត ខឹងខូច! តាមព្រះអង្គ គូ សុភាព សម្តែងថា រៀនគិតបែបនេះ កំហឹងក៏ស្ងប់ ចិត្តក៏មានក្តីស្រឡាញ់
#អត្ថបទ PROctober 21 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជាចែករំលែកអំពី មូលហេតុអ្នកត្រូវការប្រូតេអ៊ីន និងរបៀបអាស៊ីតអាមីណូដើរតួនាទីក្នុងរាងកាយរបស់អ្នក
#ចិត្តសាស្ត្រOctober 20 2024
កុំអន់ចិត្តរួមភេ.ទខ្សោយ! ៣ក្បាច់ឱ្យអ្នករួមភេ.ទបានយូរ ហើយស៊ីអារម្មណ៍ដៃគូឱ្យកក់ក្តៅ និងពេញចិត្តស្ដូក
#ចិត្តសាស្ត្រOctober 20 2024
លោកតាអាយុ ១២០ឆ្នាំ ប្រាប់ពីក្បួនឱ្យក្មេងជំនាន់ក្រោយអាយុវែង ឆ្ងាយពីជំងឺផ្លូវចិត្ត
#ចិត្តសាស្ត្រOctober 18 2024
ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia