ចិត្តសាស្ត្រ
ទិចនិកទាំង ៧នេះ ឱ្យអ្នកចេះស្រឡាញ់ខ្លួន និងមានសុភមង្គល
Tror Sopheap
October 13 2024
165 views

សុភមង្គលរបស់មនុស្សកើតមានក្នុងទម្រង់ផ្សេងៗគ្នា។ បើ​អ្នកចង់ឱ្យខ្លួន​សប្បាយ​ចិត្ត អ្នកត្រូវមានទម្លាប់ល្អៗ ទាំងការងារ និងការប្រើជីវិត។ តាមវេជ្ជបណ្ឌិតលោក Travis Bradberry ជាសហនិពន្ធឈ្នះពានរង្វាន់លក់សៀវភៅលក់ដាច់បំផុតលេខ១ គឺ Emotional Intelligence ២.០ ប្រាប់ថា ចំណុចទាំង ៧ ឱ្យចេះស្រឡាញ់ខ្លួន។

១. កុំព្យាយាមអង្គុយកើតទុក្ខ៖ ពេលខ្លះ ប្រទេសជាតិមានបញ្ហា ក្រុមហ៊ុនមានបញ្ហា និងទីផ្សារកើតមានវិបត្តិ... បើយើងអង្គុយកើតទុក្ខ និងស្អប់ខ្លួនឯងលើរឿងដែលហួសពីដៃរបស់យើងមិនអាចដោះស្រាយបានទេ អត់ប្រយោជន៍ទេ។ ចូលអ្នកព្យាយាមផ្តោតអារម្មណ៍ក្នុងពេលបច្ចុប្បន្ននេះលើការងារ និងចេះស្រឡាញ់ខ្លួនឯង ជីវិតនឹងសុខ។

២. ចេះប្រើបញ្ញា៖ មនុស្ស​ឆ្លាត​ខាង​ផ្លូវ​អារម្មណ៍តែង​ដឹង​ថា បញ្ហាមួយណា គួរដោះស្រាយ ឬមិនគួរធ្វើ។ វាធ្វើឱ្យអារម្មណ៍ពួកគេមិនតានតឹង និងដោះស្រាយបញ្ហាបានលឿន។ អ្នកប្រយុទ្ធគេចេះប្រើបញ្ញា គិតឱ្យចំបញ្ហាណាស់ បានធ្វើឱ្យគេជំនឿលើខ្លួនឯងនឹងកើនទ្វេដង។ ជំនឿដឹកនាំជីវិតមនុស្សអ្វីក៏សម្រេចមានលទ្ធផលដែរ។

៣. គេងបានគ្រប់គ្រាន់៖ មនុស្សគេងអត់គ្រប់ទេ ឧស្សហ៍ឈឺក្បាល ស្មារតីតែងវិល និងអារម្មណ៍អត់ស្ងប់ទេ។ ការគេងឱ្យស្ងប់ លក់ឱ្យលឿន ចូរដកចេញពីទូរស័ព្ទ ហើយអានសៀវភៅកើនគំនិត ហើយអាចសមាធិ បើធ្វើរឿងទាំងអស់នេះ លទ្ធផលតាមក្រោមនៃអារម្មណ៍របស់អ្នក ចេះគ្រប់គ្រងលើខ្លួន និងស្រឡាញ់ទាំងខ្លួនឯង និងអ្នកដទៃ។ ៤. គ្រប់គ្រងលើខ្លួនឯង៖ លោកវេជ្ជបណ្ឌិត Mahathir មានប្រសាសន៍ថា ការលត់ដំខ្លួនឯង ឬមានសមត្ថភាពគ្រប់គ្រងអ្វីដែលយើងអាចធ្វើបានក្នុងជីវិតនេះ វាជួយសង្រ្គោះជីវិតឱ្យរស់បានយូរ និងសប្បាយចិត្តជាមួយខ្លួនឯង។ មនុស្សដែលមានបំណងប្រាថ្នា ដើម្បីសម្រេចវាបាន អ្នកត្រូវចេះគ្រប់គ្រងលើខ្លួនឯងដោយមានភាពអត់ធ្មត់បំផុត។

៥. សើចឱ្យខ្លាំង៖ ការសើចឱ្យខ្លាំងៗ ធ្វើឱ្យប្រសើទាំងសុខភាពរាងកាយ បន្ធួរទាំងអារម្មណ៍តានតឹង និងផ្លូវចិត្តអត់ស្រ្តេសទេ។ ការព្យាយាមនិយាយលេងនឹងមិត្តភក្តិ គ្រួសារ និងក្រុមការងារ វានឹងជំនួយបំប៉នអារម្មណ៍រីករាយ។

៦. ហាត់ប្រាណ៖ ខ្ញុំទទួលស្គាល់ថា ការហាត់ប្រាណជាវិធីកំពូលឱ្យមនុស្សចេះស្រឡាញ់ខ្លួនឯងខ្លាំងបំផុត។ អ្នកអាចសាកល្បងមួយថ្ងៃ ១០នាទី រយៈពេលមួយសប្តាហ៍ អ្នកនឹងជឿដូចជាខ្ញុំដែរ។ តាមការសិក្សាពីសាកលវិទ្យាល័យ Bristol បង្ហាញថា អ្នកធ្វើលំហាត់ប្រាណតែងមានលទ្ធផលល្អប្រសើរឡើងក្នុងការគ្រប់គ្រងពេលវេលា លើអារម្មណ៍ និងការអនុវត្តលើការងារឱ្យមានស្នាដៃ។

៧. អំពើល្អ៖ ការធ្វើអំពើល្អមិនមែនការសម្លែងយកល្អមើលទេ។ គោលបំណងរបស់អំពើល្អ ជួយឱ្យអារម្មណ៍យើងសម្អាតអំពើអាក្រក់ចេញ ក្តីស្អប់ក៏ចេញជាមួយដែរ។ ពេលអារម្មណ៍សម្បូររឿងល្អៗ តើអ្នកស្រឡាញ់ខ្លួនឯងកម្រិតណា? អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2207

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
Tror Sopheap
October 16 2024
28 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្ត Matthews ថា បើអ្នកមិនចោលផ្នត់គំនិត ១នេះ ជីវិតអ្នកក្លាយជាបញ្ហាគ្មានបញ្ចប់
Tror Sopheap
October 14 2024
125 views

#ចិត្តសាស្ត្រ

ឈប់ពិបាកចិត្ត! ៤ទម្លាប់ធ្វើឱ្យអ្នករស់នៅមានអាយុវែងហើយជីវិតរីករាយ
Tror Sopheap
October 14 2024
105 views

#ចិត្តសាស្ត្រ

ទិចនិកទាំង ៧នេះ ឱ្យអ្នកចេះស្រឡាញ់ខ្លួន និងមានសុភមង្គល
Tror Sopheap
October 13 2024
165 views

#ចិត្តសាស្ត្រ

អតីតប្រ.ធិបតីអាមេរិកអាយុ ១០០ឆ្នាំ ផ្តល់ដំបូន្មានឱ្យអ្នករស់នៅរីករាយ និងសុភមង្គលក្នុងគ្រួសារ
Tror Sopheap
October 13 2024
110 views

#ចិត្តសាស្ត្រ

ប្រើគោលការណ៍ ២នេះ រំដោះបញ្ហាសម្ពាធចេញពីចិត្តឱ្យអ្នកធ្វើការរីករាយ
Tror Sopheap
October 11 2024
121 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
971 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
300 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
254 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
222 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
218 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
197 views
អត្ថបទថ្មីៗ
#កីឡាOctober 16 2024
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
#ជំងឺOctober 16 2024
មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
#ចិត្តសាស្ត្រOctober 16 2024
មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
#ព័ត៌មានOctober 16 2024
ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
#ជំងឺOctober 16 2024
កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
#ព័ត៌មានOctober 16 2024
ចូររួមអបអរសាទររាជរដ្ឋាភិបាលសម្រេចឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលជាផ្លូវការហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia