កីឡា
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
448 views

មនុស្សធាត់ព្រោះតែទម្លាប់ វាមានឥទ្ធិពលរហូតដល់ ៨០%ឯណោះ វាមានកត្តាអាហារខ្លាញ់ ការគេងមិនលក់ និងការហាត់ប្រាណ។ បើអ្នកគ្មានទម្លាប់ទាំងនេះ អ្នកងាយធាត់ណាស់។ ពេលអ្នកមានទម្លាប់ល្អជួយដុតជាតិខ្លាញ់របស់អ្នកបានលឿន។ នៅខាងក្រោមនេះ ជាទម្លាប់ចំនួន ៣ដើម្បីដុតជាតិខ្លាញ់បានលឿន។

១. អាហារពេលព្រឹក៖ បើអ្នកចង់សម្រកគីឡូ ការហូបអាហារពេលព្រឹកគឺល្អសម្រាប់សុខភាព។ អ្នកគួរជ្រើសរើសអាហារពេលព្រឹកណាដែលមានប្រូតេអ៊ីនខ្ពស់ និងជីវជាតិច្រើនដូចជាពងទា ត្រី ផ្លែប៉ោម និងទឹកដោះគោជាដើម។ ចំពោះរបបអាហារប្រូតេអ៊ីនខ្ពស់នែបនេះ វានឹងបង្កើនការរំលាយអាហារ និងជួយឱ្យរាងកាយរបស់អ្នកដុតកាឡូរីបានពេញមួយថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយបង្កើនសាច់ដុំបានល្អហើយអ្នកមានអារម្មណ៍ថា អាហារនេះហូបឆ្អែតបានយូរ និងកាត់បន្ថយការឃ្លានទៀតផង។

២. ទម្លាប់មិនធ្វើលំហាត់ប្រាណ៖ ការហូបអាហារមិនត្រឹមត្រូវហើយគ្មានលំហាត់ប្រាណទៀត វាធ្វើឱ្យអ្នកឆាប់ឡើងគីឡូលឿននិងឆាប់ចាស់មែនទែន។ ពេលអ្នកហាត់ប្រាណជាប្រចាំជួយសុខភាពអ្នកច្រើនដូចជាចង្វាក់បេះដូង និងសរសៃឈាម ហើយការពារឡើងទម្ងន់ឬជម្រះជាតិខ្លាញ់ចេញពីក្បាលរបស់អ្នកផងដែរ។ តាមលោកស្រី Ellen Marmur ជាគ្រូពេទ្យជំនាញខាងសើរស្បែកបានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយសរសៃឈាមបេះដូងប៉ុណ្ណោះទេ វាជួយលាងជាតិពុលដើម្បីជម្រុញឱ្យឈាមរត់ស្រួលក្នុងការថែរក្សាស្បែកឱ្យមើលទៅមានសភាពស្រស់ថ្លាក្មេងជាងវ័យផងដែរ។ ហើយការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃជាគន្លឹះមួយធ្វើឱ្យស្បែកមានសុខភាពល្អឱ្យអ្នកអាយុវែងថែមទៀត។

៣. គេង​ក្នុង​បរិយាកាស​ត្រជាក់​ល្មមឱ្យស្រកគីឡូ៖ តាមអ្នក​ជំនាញ​​និយាយ​ថា សីតណ្ហភាព​​ក្នុង​បន្ទប់​គេង ដែល​ត្រជាក់ល្មមជួយ​ជម្រុញ​ដល់រាង​កាយ​ដើម្បីដុតរំលាយ​ជាតិ​ខ្លាញ់បានល្អ។ គ្រាន់តែអ្នកបើក​សីតុណ្ហភាពត្រឹម ​​១៨​អង្សាសេ គឺ​ល្អ​ល្មម​សម្រាប់​​ការ​បំផ្លាញ​​​ជាតិ​​ធាត់​ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា អ្នក​នឹង​មាន​រាង​សម​សួន​ជាង​មុន នៅ​ពេល​អ្នក​​​ធ្វើ​តាម​ទម្លាប់​នេះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2651

អត្ថបទថ្មីៗ
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia