កីឡា
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
270 views

មនុស្សភាគច្រើនគិតថា សម្រកគីឡូជារឿងពិបាកណាស់ ប៉ុន្តែបើអ្នកសាងទម្លាប់ល្អហើយឧស្សាហ៍ព្យាយាមនោះ អ្វីៗ ក៏អ្នកអាចធ្វើបានដែរ។ រឿងក្នុងលោកនេះ គ្មានអ្វីងាយស្រួលទេ ដូចជារឿងសម្រកគីឡូដូចគ្នាដែរ។ វាត្រូវការភាពអត់ធ្មត់ដើម្បីសម្រចគោលដៅ ដែលអ្នកចង់ស្រកគីឡូ។ នេះជាវិធីល្អបំផុតឱ្យអ្នកស្រកគីឡូបានលឿន៖

សម្រាប់វិធីទីមួយនេះគឺការធ្វើលំហាត់ប្រាណ អ្នកមិនអាចខ្វះបានទេ។ ពេលអ្នកចង់សម្រកគីឡូ គ្រាន់តែពឹងលើការញ៉ាំអាហារតែមួយមុខ អ្នកអាចស្រកគីឡូមែន តែសាច់អ្នកមិនស្អាតទេ វាធ្លាក់យារ។ អ្នកគួរឆ្លៀតពេលហាត់ប្រាណត្រឹម ៣០នាទីទៅ ១ម៉ោង អ្នកនឹងស្រកគីឡូមានរាងស្អាតមិនខានទេ។ តាមលោកគ្រូ សែត លីម បាននិយាយថា ការហាត់ប្រាណជួយដល់ប្រព័ន្ធរាងកាយ ដុតជាតិខ្លាញ់ឱ្យសម្រកគីឡូ និងកម្ចាត់ជាតិខ្លាញ់ក្នុងសរសៃឈាមយ៉ាងមានប្រសិទ្ធភាពបំផុតផងដែរ

ចំណែកវិធីទី២ ហាមភេសជ្ជៈលើសគីឡូ។ តាមលោកគ្រូសែត លីម ជាគ្រូបង្វឹកផ្នែកហាត់ប្រាណ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ បាននិយាយថា "អ្នកគួរជៀសវាងអាហារសម្បូរជាតិខ្លាញ់ និងជាតិស្ករ គ្រឿងកំប៉ុង ដែលហូបតាមអារម្មណ៍អ្នក។ ពីព្រោះអាហារប្រភេទនេះ វាបំលែងសាច់ទៅជាជាតិខ្លាញ់កាន់តែច្រើនក្នុងស្រទាប់ក្រោមស្បែក។ ហើយការសម្រកគីឡូតាមធម្មជាតិ មិនថាប្រុស ឬស្រីទេ នៅក្នុងរបបអាហារ អ្នកគួរញុំាបន្លែ ផ្លែឈើឲ្យច្រើនជាងសាច់ ព្រោះវាផ្តល់វីតាមីន ជាតិរ៉ែ សារធាតុបំប៉ន ជាតិសរសៃជំនួសកាឡូរី ដើម្បីដុតជាតិខ្លាញ់ឱ្យស្រកគីឡូ។

វិធីចុងក្រោយនោះគឺ អ្នកត្រូវតែព្យាយាមគ្រប់គ្រងបរិយាកាសជុំវិញខ្លួនអ្នកឱ្យបាន។ បើអ្នកមានកម្មវិធីជប់លៀងច្រើន អ្នកគួរតែកំណត់ការហូបអាហាររបស់អ្នកតាមចំនួនកាឡូរី ហើយព្យាយាមហាត់ប្រាណដើម្បីដុតជាតិខ្លាញ់ឡើងវិញ។ អ្នកគួរហូបអាហារសម្រន់ដែលជួយឲ្យមានសុខភាពល្អឱ្យស្រកគីឡូនៅក្នុងកម្មវិធី មានអាហារបន្លែ សាច់គ្មានជាតិខ្លាញ់ និងញ៉ាំទឹកឱ្យច្រើន។ អ្នកអាចផឹកទឹកមួយកែវធំជាមុនសិន ហើយចាំញុំាអាហារតាមក្រោយក៏បានដែរ។ ការធ្វើបែបនេះ ដើម្បីជួយការពារអ្នកឡើងគីឡូយ៉ាងមានប្រសិទ្ធភាព៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia