ចិត្តសាស្ត្រ
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
277 views

មនុស្សយើងមានបញ្ហាច្រើនណាស់នៅក្នុងជីវិត គេមើលងាយ គេមិនឱ្យតម្លៃ និងដួលច្រើនម្តងតាមផ្លូវជីវិត បើអ្នកជួបបញ្ហាទាំងអស់នេះហើយបាក់ទឹកចិត្តនោះ ជីវិតរបស់អ្នកនឹងជាប់គាំងមួយកន្លែងមិនខានទេ។ ជីវិតលែងដំណើរការជាជីវិតរស់នៅគ្មានន័យនោះទេ។ ដូច្នេះ កុំឱ្យអ្នកបាក់ទឹកចិត្តតាមការប្រើជីវិតនោះ សូមអ្នកត្រូវដឹងពីគំនិតទាំង ១០នេះ ដើម្បីដឹងពីរសជាតិជីវិត ឱ្យអ្នកមានកម្លាំងចិត្តធ្វើដំណើរទៅកាន់ក្តីស្រមៃយ៉ាងរឹងមាំ។

១. ជីវិតរបស់អ្នកមិនរង់ចាំអ្នកទេ រាល់ថ្ងៃនីមួយៗ ជាថ្ងៃបាត់បង់ជីវិតរបស់អ្នកមួយថ្ងៃដែរ។ ចូរអ្នកក្រោកឡើងជាក្តីសង្ឃឹមជារៀងរាល់ថ្ងៃ ហើយបន្តទៅមុខទៀតចុះ។

២. កុំបង្ខំនរណាម្នាក់ឱ្យជ្រើសរើសអ្នក ឬផ្តល់តម្លៃឱ្យខ្លួនអ្នក។ អ្នកត្រូវរៀនពីសិល្បៈជីវិតដើម្បីចំណាយពេលវេលាតែម្នាក់ឯងយ៉ាងរឹងមាំបានហើយ។

៣. ពេលអ្នកគ្រប់គ្រងលើអារម្មណ៍បានដោយចិត្តស្ងប់ ទោះបីស្ថានការលំបាក ក៏អ្នកអាចយកឈ្នះបានដែរ។

៤. គ្រប់​គ្នា​នឹង​បង្ហាញ​ឱ្យអ្នកស្គាល់ខ្លួនគេជានរណា ពេលអ្នកផ្តល់ពេលវេលាឱ្យពួកគេបង្ហាញធាតុពិតចេញមក។

៥. អ្នក​មាន​សន្តិភាព​ជាមួយ​ខ្លួនឯង ព្រោះតែគេផ្តោតអារម្មណ៍លើខ្លួនឯងហើយបណ្តុះសមត្ថភាពខ្លួនឱ្យខ្លាំង។  

៦. គ្មានអ្នកណាខ្វល់ពីអ្នកទេ រឿងមួយដែលអ្នកខំប្រឹងធ្វើរាល់ថ្ងៃគឺទៅមុខ។

៧. បើអ្នកមិនធ្វើការដើម្បីកសាងក្តីស្រមៃរបស់អ្នកទេ នឹងមានគេមកទិញក្តីស្រមៃរបស់អ្នកឱ្យបម្រើគេមិនខានទេ។

៨. ដោះលែងខ្លួនអ្នកចេញពីដំបូន្មានរបស់សង្គម ព្រោះតែពួកគេភាគច្រើនមិនដឹងថាពួកគេកំពុងធ្វើអ្វីដែរទេ?

៩. ជីវិតអ្នកនឹងល្អប្រសើរជាងមុន ១០០% ពេលអ្នករៀនធ្វើល្ងង់ខ្លះ ដើម្បីកុំឱ្យគេដឹងពីចំណុចខ្សោយរបស់ខ្លួន។

១០. អ្នកត្រូវតែឆ្លាតដើម្បីបង្កើតឱកាសឱ្យខ្លួនឯង កុំរង់ចាំឱ្យគេមកបង្កើតឱកាសឱ្យអ្នក៕ អត្ថបទដោយ៖ ​ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
271 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
929 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
613 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
186 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia