ចិត្តសាស្ត្រ
មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
Tror Sopheap
October 16 2024
24 views

ពេលខ្លះស្រមៃរបស់អ្នក គ្មានមនុស្សជឿជាក់នោះទេ វាមិនសំខាន់ទេ តែអ្វីដែលសំខាន់បំផុតគឺខ្លួនអ្នកត្រូវតែជឿជាក់លើក្តីស្រមៃខ្លួនឯងជាងអ្នកណាៗ ទាំងអស់។ នៅក្នុងជីវិតកម្រមានអ្នកជឿលើខ្លួនណាស់ មានតែការមើលងាយ និងសើចចំអកតែប៉ុណ្ណោះ។

តាមលោក Arnold Schwarzenegger បាននិយាយថា បើអ្នកមិនជឿជាក់លើខ្លួនឯងទេ គឺគ្មានអ្នកណាម្នាក់មកជឿលើរូបអ្នកនោះទេ។ បើខ្លួនអ្នកមិនជឿជាក់លើក្តីស្រមៃនេះ អ្នកនឹងគ្មានវិធីធ្វើវាឲ្យសម្រេចបានឡើយ។ អ្នកដទៃមិនជឿ វាមិនមែនជាក្តីសុបិនរបស់គេ តែវាជាក្តីសុបិនអ្នក អ្នកត្រូវតែជឿឲ្យខ្លាំងបំផុតដើម្បីធ្វើវាឲ្យចេញជាលទ្ធផល។

ពេលលោក Arnold រកឃើញក្តីសុបិនរបស់ខ្លួនចង់ក្លាយជាកីឡាកាយសម្ពន្ធលំដាប់ពិភពលោក គ្មានអ្នកណាម្នាក់ជឿលើគាត់នោះទេ មានតែខ្លួនគាត់តែម្នាក់គត់ ដែលជឿថា ខ្ញុំនឹងធ្វើឲ្យចក្ខុវិស័យរបស់ខ្លួនក្លាយជាការពិតបាន។ មនុស្សយើងចង់បានបំផុត គឺកម្លាំងចិត្តពីមនុស្សជុំវិញមកគាំទ្រ មកលើកម្លាំងចិត្តដើម្បីជំរុញខ្លួនឲ្យកាន់តែខ្លាំងឡើង ...។ សូម្បីឪពុកម្តាយរបស់គាត់ ក៏មិនគាំទ្រាំរូបគាត់ដែរ។ គ្មានអ្នកណាជឿលើគាត់ទេ មានការមើលងាយ សើចចំអកឲ្យគាត់ផងទៀត តែគាត់មិនដែលខ្វល់ពីរឿងទាំងអស់នេះ បើគាត់ព្រមចាញ់ពេលនោះ គាត់មិនអាចក្លាយជាកីឡាករលំដាប់ពិភពលោក តារាសម្ដែង ធ្វើអភិបាលក្រុងរបស់សហរដ្ឋអាមេរិច និងជាមហាសេដ្ឋីនោះទេ។

គាត់បាននិយាយថា ខ្ញុំអាចគិតឃើញពីវា ខ្ញុំជឿលើវា ហើយខ្ញុំនឹងធ្វើវាឲ្យសម្រេច។ ពេលអ្នកគ្មានមនុស្សណាជឿលើអ្នកទេ អ្នកកុំឲ្យវាមកបំផ្លាញ់ក្តីសុបិនរបស់អ្នក គឺអ្នកត្រូវតែជឿលើខ្លួនឯង អ្នកត្រូវកំណត់វា ហើយអ្នកត្រូវតែធ្វើវាឲ្យមានភាពអស្ចារ្យដោយដៃរបស់អ្នក។ អ្នកកើតមកមានសិទ្ធក្នុងការជ្រើសរើសក្តីស្រមៃរបស់ខ្លួន ជាអ្នកកំណត់ជីវិតដោយខ្លួនឯង ជាអ្នកទទួលខុសត្រូវក្នុងជីវិតនេះតែម្នាក់គត់។ អ្នកមិនអាចសម្រេចក្តីស្រមៃបានទេ បើអ្នកគ្មានអារម្មណ៍ជាម្ចាស់លើក្តីស្រមៃខ្លួនឯង។ អ្នកចង់សម្រេចក្តីស្រមៃ អ្នកត្រូវតែស្គាល់ពីតម្លៃពេលវេលាដើម្បីប្រើប្រាស់វា។ ក្តីស្រមៃឱ្យធំ ជីវិតអ្នកនឹងរីកធំតាមនោះដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2207

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
Tror Sopheap
October 16 2024
24 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្ត Matthews ថា បើអ្នកមិនចោលផ្នត់គំនិត ១នេះ ជីវិតអ្នកក្លាយជាបញ្ហាគ្មានបញ្ចប់
Tror Sopheap
October 14 2024
125 views

#ចិត្តសាស្ត្រ

ឈប់ពិបាកចិត្ត! ៤ទម្លាប់ធ្វើឱ្យអ្នករស់នៅមានអាយុវែងហើយជីវិតរីករាយ
Tror Sopheap
October 14 2024
105 views

#ចិត្តសាស្ត្រ

ទិចនិកទាំង ៧នេះ ឱ្យអ្នកចេះស្រឡាញ់ខ្លួន និងមានសុភមង្គល
Tror Sopheap
October 13 2024
165 views

#ចិត្តសាស្ត្រ

អតីតប្រ.ធិបតីអាមេរិកអាយុ ១០០ឆ្នាំ ផ្តល់ដំបូន្មានឱ្យអ្នករស់នៅរីករាយ និងសុភមង្គលក្នុងគ្រួសារ
Tror Sopheap
October 13 2024
110 views

#ចិត្តសាស្ត្រ

ប្រើគោលការណ៍ ២នេះ រំដោះបញ្ហាសម្ពាធចេញពីចិត្តឱ្យអ្នកធ្វើការរីករាយ
Tror Sopheap
October 11 2024
121 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
971 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
298 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
254 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
219 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
218 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
197 views
អត្ថបទថ្មីៗ
#កីឡាOctober 16 2024
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
#ជំងឺOctober 16 2024
មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
#ចិត្តសាស្ត្រOctober 16 2024
មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
#ព័ត៌មានOctober 16 2024
ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
#ជំងឺOctober 16 2024
កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
#ព័ត៌មានOctober 16 2024
ចូររួមអបអរសាទររាជរដ្ឋាភិបាលសម្រេចឱ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី ២សែនរៀលជាផ្លូវការហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia