ជំងឺ
កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
89 views

គិតមកទល់នាពេលបច្ចុប្បន្ននេះ ជំងឺក្រពេញប្រូស្តាតរីកធំដែលកើតមានទៅលើបុរស ខាងក្រុមគ្រូពេទ្យឯកទេស មានវិធីសាស្ត្រព្យាបាលច្រើន ទៅតាមដំណាក់កាលនីមួយៗនៃជំងឺ ដោយក្នុងនោះរួមមានទាំងការព្យាបាលដោយប្រើប្រាស់ថ្នាំ ប្រើប្រាស់នូវឧករណ៍វេជ្ជសាស្ត្រ ឬអាចនឹងវះកាត់។

តួយ៉ាងនោះ បើផ្អែកទៅតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Danaiphand Akarasakul ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកនោម ប្រចាំការនៅមន្ទីរពេទ្យ Vimut នៅប្រទេសថៃបានលើកឡើងឱ្យដឹងថា ការព្យាបាលជំងឺក្រពេញប្រូស្តាតរីកធំ ក្រុមគ្រូពេទ្យឯកទេសនឹងព្យាបាលទៅតាមស្ថានភាពជំងឺ បន្ទាប់ពីអ្នកជំងឺធ្វើរោគវិនិច្ឆ័យរួច ថាតើជំងឺក្រពេញប្រូស្តាតរីកធំរបស់គាត់ស្ថិតក្នុងកម្រិតណា? ទើបអាចផ្តល់នូវមធ្យោបាយព្យាបាល ជួយឱ្យប្រព័ន្ធបង្ហួរនោមរបស់ពួកគាត់ដំណើរការបានល្អប្រក្រតីមកវិញ។ ការព្យាបាលទាំងនោះមានដូចជា៖

១. ការផ្លាស់ប្តូររបៀបរស់នៅ៖ ការកាត់បន្ថយការទទួលទានសារធាតុរាវ (ការមិនទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន) ការហ្វឹកហាត់ប្លោកនោម (កម្មវិធីបត់ជើងតូចតាមកាលវិភាគ និងការធ្វើលំហាត់ប្រាណសាច់ដុំអាងត្រគាកជាប្រចាំ)។

២. ប្រើប្រាស់ថ្នាំ៖ ជំងឺក្រពេញប្រូស្តាតរីកធំអាចនឹងប្រើថ្នាំពីរប្រភេទបញ្ចូលគ្នា៖ ទី១ គឺជាថ្នាំមួយប្រភេទដែលប្រើ ដើម្បីបន្ធូរសរសៃសាច់ដុំនៅក្នុងក្រពេញប្រូស្តាត និងប្លោកនោម អនុញ្ញាតឱ្យបង្កើនលំហូរទឹកនោម និងកាត់បន្ថយតម្រូវការសម្រាប់ការនោមញឹកញាប់។ ទី២ គឺជាថ្នាំទប់ស្កាត់អ័រម៉ូនដែលបណ្តាលឱ្យក្រពេញប្រូស្តាតហើម។

៣. ការព្យាបាលដោយប្រើវិធីបាញ់ Laser Greenlight  ដើម្បី​បង្រួម​ជាលិកា​ក្រពេញ​ប្រូស្តាតដែលរឹតតឹង ឱ្យបើកផ្លូវ​ទឹកនោមឡើងវីញ។

៤. ការវះកាត់ក្រពេញប្រូស្តាត Transurethral resection (TURP)

៥. វិធីសាស្ត្រប្រើនូវឧបករណ៍ UroLift ៖ វិធីសាស្ត្របើកផ្លូវទឹកនោមដោយប្រើឧបករណ៍ UroLift ដោយបច្ចុប្បន្ន នៅមន្ទីរពេទ្យ Vimut បានដាក់ដំណើរការនូវវិធីសាស្ត្រថ្មីមួយនេះ ដើម្បីជួយដោះស្រាយអ្នកជំងឺដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ។ ហើយវាក៏ជាវិធីមួយដែលល្អ សុវត្ថិភាព មិនមានការវះកាត់ មិនមានផលប៉ះពាល់ផ្លូវភេទ (ដូចជាការងាប់លិង្គ ឬបាត់បង់ចំណង់ផ្លូវភេទ) ជួយកាត់បន្ថយការហើមក្រពេញប្រូស្តាតដែលរារាំងលំហូរទឹកនោមចេញពីបង្ហួរនោម បើកផ្លូវទឹកនោមឱ្យអ្នកជំងឺបត់ជើងតូចបានធម្មតាឡើងវិញ។

ទាំងនេះ គឺជាវិធីសាស្ត្រសំខាន់ៗក្នុងការព្យាបាល និងដោះស្រាយនូវបញ្ហាក្រពេញប្រូស្តាតរីកធំ ប៉ុន្តែសូមបញ្ជាក់វិធីសាស្ត្រខាងលើ អ្នកជំងឺអាចទទួលបាន គឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យ ស្ថានភាពជំងឺ និងក្នុងលក្ខខណ្ឌសុខភាពរបស់អ្នកជំងឺ។ ទន្ទឹមនឹងនេះ ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់អ្នកជំងឺក៏ត្រូវតែគោរពតាមបទបញ្ជារបស់ក្រុមគ្រូពេទ្យជំនាញ និងប្រកាន់ភ្ជាប់នូវទម្លាប់ល្អៗដែលបានណែនាំចេញពីក្រុមគ្រូពេទ្យបន្ថែមផងដែរ៕

Untitled 1

Photo 2024 10 16 10 35 29

មានគោលបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែចង់ប្រឹក្សាជាមួយនឹងអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន អាចទំនាក់ទំនងណាត់ប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជនជាតិថៃពីចម្ងាយបានតាមរយៈទីស្នាក់ការមន្ទីរពេទ្យ វិមុត ដែលមានទីតាំងនៅ TK ទួលគោល រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចសួរនាំបានរយៈផេក Vimut Hospital-Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +66 9 8439 3866/ 016 427 789៕ 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia