ជំងឺ
មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
98 views

យោងតាមការបកស្រាយរបស់វេជ្ជបណ្ឌិត Surachet Srikaew ឯកទេសខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ប្រចាំការនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានលើកឡើងឱ្យដឹងថា ចំពោះបញ្ហាកៀបសរសៃឆ្អឹងខ្នង ខាងក្រុមគ្រូពេទ្យឯកទេសមានវិធីសាស្ត្រច្រើនសម្រាប់ព្យាបាលអ្នកជំងឺដោយពឹងផ្អែកទៅតាមដំណាក់ និងទៅតាមបញ្ហារបស់អ្នកជំងឺផ្ទាល់បន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច។ និងគិតមកទល់នាពេលបច្ចុប្បន្ននេះ ការព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង កាន់តែមានបច្ចេកវិទ្យាទំនើបៗទាន់សម័យខ្លាំង ដែលអាចជួយឱ្យអ្នកទទួលបានការព្យាបាលងាយស្រួលជាងមុន សុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។

ជាក់ស្តែងនោះ ដូចនៅក្នុងម​ន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានជ្រើសប្រើប្រាស់នូវឧបករណ៍មីក្រូទស្សន៍ Microscopic ដែលជាបច្ចេកវិទ្យាទំនើបជំនាន់ចុងក្រោយបំផុតដើម្បីវះកាត់បើកមុខរបួសតូច មានអត្ថប្រយោជន៍ច្រើនខុសពីវិធីសាស្ត្រវះកាត់កាលពីសម័យមុនដែលមិនទាន់មានឧបករណ៍ទំនើបបែបនេះប្រើប្រាស់នោះទេ ដោយតម្រូវឱ្យមានការវះកាត់កាលពីជំនាន់មុនត្រូវប្រើនូវវិធីវះកាត់បើកមុខរបួសធំ។

ការប្រើប្រាស់នូវឧបករណ៍មីក្រូទស្សន៍វះកាត់ដោយបើកមុខរបួសតូចបានចូលខ្លួនមកជំនួសនូវវិធីសាស្ត្រសម័យមុន វះកាត់បើកមុខរបួសប្រហែលប្រមាណ ១អ៊ីញ-១.៥អ៊ីញ តែប៉ុណ្ណោះ។ ចំណុចកាន់តែពិសេសនៅក្នុងការវះកាត់ដោយការប្រើប្រាស់ឧបករណ៍មីក្រូទស្សន៍នេះ អាចឆ្លុះបញ្ចាំងមើលឃើញភាពលម្អិតនៃសរសៃប្រាសាទជួយសម្រួលដល់ដំណើរការវះកាត់អោយមានភាពច្បាស់លាស់ត្រឹមត្រូវ ចំទីតាំងល្អ មានការហូរឈាមបន្តិចបន្តួច ចំណែកឯជាលិកាដែលស្ថិតនៅក្នុងបរិវេណដែលវះកាត់នោះក៏រងផលប៉ះពាល់តិចតួចបំផុត។

ទន្ទឹមនឹងនេះ ការព្យាបាលដោយការវះកាត់នាំយកទ្រនាប់ឆ្អឹងដែលកៀបសរសៃចេញនេះដែរ មានភាគរយជោគជ័យខ្ពស់ចន្លោះពី៨៥%ទៅ៩៥% វាលទ្ធផលដែលមានកម្រិតខ្ពស់ខ្លាំង។ ក្រោយពេលវះកាត់រួច អ្នកជំងឺអាចត្រលប់ទៅផ្ទះវិញបានលឿន ការគេងនៅមន្ទីរពេទ្យប្រើពេលប្រហែលជា១ថ្ងៃទៅ២ថ្ងៃតែប៉ុណ្ណោះមិនលើសពី៣ថ្ងៃនោះទេ តែក៏អាស្រ័យទៅលើស្ថានភាពសុខភាពអ្នកជំងឺផងដែរថា តើមានជំងឺផ្សេងៗទៀតគួបផ្សំបន្ថែមដែរឬអត់? ប៉ុន្តែតាមបទពិសោធន៍ផ្ទាល់ភាគច្រើនយើងអាចអនុញ្ញាតឱ្យអ្នកជំងឺត្រលប់ទៅផ្ទះវិញបាន បន្ទាប់ពីបានវះកាត់រួចរយៈពេល២៤ម៉ោង។ បន្ទាប់ពីនេះ វាជាដំណាក់កាលនៃការស្តារឡើងវិញរបស់រាងកាយ អ្នកជំងឺអាចនឹងមានអាការឈឺចាប់បន្តិចបន្តួច ហើយអាការឈឺនេះនឹងបាត់ទៅវិញភ្លាមៗក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពេលវះកាត់រួច​ ហើយវាក៏ចាប់ផ្តើមត្រលប់មកដូចដើមវិញបាន ឬស្ទើរតែអាចធ្វើការបានធម្មតាក្នុងរយៈពេល១ខែ និងប្រហែលជាប្រើពេលប្រហែល២ខែ ដែលអាចជំងឺអាចនឹងធ្វើអ្វីគ្រប់យ៉ាងបានដូចមនុស្សធម្មតា។

ទាំងនេះ ជាអត្ថប្រយោជន៍សំខាន់ដែលបច្ចេកវិទ្យាវះកាត់ដោយបើកមុខរបួសតូច កំពុងតែចូលខ្លួនមកជំនួសបច្ចេកវិទ្យាដទៃទៀត ដើម្បីជួយដោះស្រាយវិបត្តិអ្នកមានបញ្ហាកៀបសរសៃឆ្អឹងខ្នងមិនបាត់ទទួលបានការព្យាបាលដែលមានភាពងាយស្រួលជាងមុន វះកាត់ប្រកបដោយសុវត្ថិភាពខ្ពស់ ចំណាយពេលវេលាមិនយូរ និងទទួលបានប្រសិទ្ធិភាពខ្ពស់បន្ទាប់ពវះកាត់រួច៕

Photo 2024 10 16 15 52 43

<<<ណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត Surachet Srikaew ឯកទេសខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល តាមរយៈផេក Royal Phnom Penh Hospital ឬទំនាក់ទំនងតាមលេខ 023 991 000/ 012 991 000>>>

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia