អត្ថបទ PR
DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
1 K views

កិច្ចពិភាក្សាតុមូល និងវគ្គសំណួរចម្លើយពីអ្នកចូលរួម នឹងការដាក់ឱ្យប្រើប្រាស់វិធីពន្យាកំណើត សិទ្ធិ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ក្លាយទៅជាចំណុចផ្ដោតសំខាន់នៅក្នុងកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ”

DKT Mekong មានកិត្តិយសសូមគោរពអញ្ជើញសហគមន៍មូលដ្ឋានសុខាភិបាល និងអ្នកជំនាញផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា មកកាន់កម្មវិធីបើកចំហស្ដីពីសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា!

កម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ”នឹងមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗមកពីមូលដ្ឋានសុខាភិបាល និងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារ កំណើតមកកាន់កម្មវិធីកិច្ចពិភាក្សាក្រុមធំដែលមានលក្ខណៈបំផុសគំនិត និងវគ្គសំណួរចម្លើយពីអ្នកចូលរួមនៅថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងកណ្ដាលរាជធានីភ្នំពេញនៅសណ្ឋាគារ Oakwood។ ព្រឹត្តិការណ៍នេះតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យ SRHR ដែលបានពង្រីកយ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកឧបត្ថម្ភចម្បងនៃកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ព្រឹត្តិការណ៍នេះក៏ជាការចូលជា ផ្លូវការនៃអង្គការមិនរកប្រាក់ចំណេញ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ DKT Mekong មកកាន់ទីផ្សារកម្ពុជា ព្រមទាំងលើកឡើងអំពីគំរូដែល​មានភាពយូរអង្វែង និងពិសេសប្លែកទាំងផលិតផលពន្យារកំណើត ផែនការពន្យារកំណើត និងផលិតផលសុខភាពបន្តពូជ និងផ្លូវភេទ។ សំខាន់ជាងនេះទៅទៀតនោះ សមាជិកវិស័យថែទាំសុខភាពនឹងទទួលបានឱកាសក្នុងការស្ដាប់ ទទួលបានចម្លើយ និងចែករំលែកចំណេះដឹងជាមួយនឹងវាគ្មិនជំនាញល្បីៗក្នុងប្រទេសកម្ពុជា និងការតស៊ូមតិផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើត។

តាងនាមជាអ្នករៀបចំកម្មវិធី និងជាម្ចាស់តំណាងក្រុមហ៊ុន DKT Mekong នឹងចាប់ផ្តើមព្រឹត្តិការណ៍ ព្រមទាំងណែនាំក្រុមដល់សហគមន៍កម្ពុជា។ ដោយទទួលបានឈ្មោះជាស្ថាប័នឈានមុខគេក្នុងការផ្គត់ផ្គង់ផលិតផលសុខភាពផ្លូវភេទ និងបន្តពូជនៅប្រទេសវៀតណាមអស់រយៈពេល30 ឆ្នាំ កន្លងមកហើយពោលគឺចាប់តាំងពីឆ្នាំ 1993 មក DKT Mekong បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងអប់រំផ្នែកសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតនៅក្នុងសហគមន៍ងាយរងគ្រោះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ ថ្ងៃនេះក្រុមការងារបានសហការជាមួយនឹងក្រុមហ៊ុនចែកចាយ DKSH និងMeet Heng ដើម្បីផ្គត់ផ្គង់ផលិតផលសុខភាពបន្តពូជមានគុណភាពខ្ពស់ និងតម្លៃសមរម្យក្នុងព្រះរាជាណាចក្រកម្ពុជា។ តំណាងមកពីដៃគូសំខាន់ៗនីមួយៗ នឹងធ្វើការចែករំលែកមតិយោបល់របស់ពួកគេអំពីថា តើទំនាក់ទំនងការងារនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នបែបណាខ្លះក្នុងការកែលម្អស្ថានភាពសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និងពន្យារកំណើតក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ មានវត្តមានឯកឧត្តមសាស្ត្រាចារ្យ កន អូន ប្រធាន CAGE និងជាប្រធាននាយកដ្ឋាន រោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយនឹងវាគ្មិនបន្ថែម និងគណៈកម្មាការតំណាងឱ្យគ្រូពេទ្យជំ នាញដែលកំពុងធ្វើការនៅជួរមុខ ដើម្បីពង្រីក SRHR និងលើកកម្ពស់លទ្ធភាពទទួលបានថ្នាំពន្យារ កំណើត និងការថែទាំសុខភាពស្ត្រីនៅទូទាំងប្រទេស។

ដោយពិចារណាអំពីសារៈសំខាន់នៃក្រុមទាំងបីក្នុងវិស័យសុខភាព និងសិទ្ធិស្ដីពីការបន្តពូជ និង ពន្យារកំណើត ដូច្នេះតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការ លើកកម្ពស់ការយល់ដឹង និងផ្ដល់សេវាថែទាំសុខភាពបន្តពូជ ក៏ជាប្រធានបទមួយសម្រាប់កិច្ច ពិភាក្សាតុមូលនេះផងដែរ។ របៀបវារៈ​របស់យើង ក៏មានបញ្ចូលនូវវគ្គពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសជាក់លាក់ក្នុងការ លើកកម្ពស់ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើត និងផែនការពន្យារកំណើតក្នុងប្រទេសកម្ពុជា។ បទដ្ឋានវប្បធម៌ និងការយល់ខុស (Stigma) អំពីបញ្ហាភេទផ្លូវភេទ និងសមភាពយេនឌ័រ គឺជាឧបសគ្គដ៏ធំដែលត្រូវដោះស្រាយ ដូចមានបង្ហាញជូននៅក្នុងតារាងស្ថិតិនាពេលថ្មីៗនេះ។

របាយការណ៍ស្ទង់មតិប្រជាសាស្ត្រ និងសុខភាពថ្មីៗ (ឆ្នាំ2021-2022) បានបង្ហាញថា ស្ត្រីកម្ពុជា 9% ដែលមានអាយុពី 15-19 ឆ្នាំ មានផ្ទៃពោះ ក្នុងនោះ 7% បានសម្រាលកូនរួចរាល់ ហើយ 3% កំពុងពរពោះ និង 2% មានបញ្ហាបាត់បង់គភ៌។ អត្រានៃការរំលូតកូនដោយប្រើថ្នាំ មានការកើនឡើងស្របទៅតាមចំនួននៃការមានផ្ទៃពោះ ហើយកើនឡើងច្រើននៅក្នុងតំបន់ទីក្រុង (11%) បើធៀប ទៅនឹងតំបន់ជនបទ (7%)។ 

របាយការណ៍ទីភ្នាក់ងារ UNAIDS ឆ្នាំ2024 ប៉ាន់ស្មានថាមានការឆ្លងមេរោគអេដស៍ថ្មីចំនួន 1​,400 ករណីនៅក្នុងឆ្នាំ 2022 ដែលក្នុងនោះមានអ្នកឆ្លងមេរោគជាបុរសចំនួន 79%។ ទោះបីជាមានការ ធ្លាក់ចុះគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មី ចាប់តាំងពីពេលផ្ទុះជំងឺនេះយ៉ាងណាក្ដី ប៉ុន្តែការធ្លាក់ចុះ មាន​ភាពយឺត ជាពិសេសក្នុងចំណោមប្រជាជនសំខាន់ ដូចជាស្ត្រីបម្រើការងារក្នុងវិស័យកម្សាន្ត ក្រុម បុរស​រួមជាមួយបុរស ស្ត្រីកែភេទ និងអ្នកចាក់គ្រឿងញៀន។

ការប្រាស្រ័យទាក់ទងច្បាស់លាស់ និងដោយបើកចំហ គឺជាចំណុចដ៏សំខាន់ ប្រសិនបើការថែទាំ សុខភាព និងដំណោះស្រាយនៃការរៀបចំផែនការពន្យារកំណើត ត្រូវបានអនុវត្តទ្រង់ទ្រាយធំ និងអាចសម្រេចបាននូវលទ្ធផលវិជ្ជមាននៅទូទាំងប្រទេស។ បរិបទសង្គមនេះ បានធ្វើឱ្យកម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” កាន់តែមានសារៈសំខាន់ក្នុងការលើកឡើងអំពី ប្រធានបទដ៏រសើបមួយនេះយកមកពិភាក្សាក្នុងលក្ខណៈបើកចំហ ដែលប្រធានបទទាំងនេះ នឹង ត្រូវលើកយកមកពិភាក្សាដោយអ្នកជំនាញ និងផ្សព្វផ្សាយទៅកាន់អ្នកជំនាញផ្នែកថែទាំសុខភាព ដែលបម្រើការងារក្នុងវិស័យ​សាធារណៈ។

តំណាងថ្នាក់ដឹកនាំរបស់ DKT Mekong លោក Rodrigo Portugues បានចែករំលែកមតិយោបល់របស់លោកថា “[នៅ DKT Mekong] យើងជឿថាការសន្ទនាបែបបើកចំហ និង ប្រកបដោយព័ត៌មានគ្រប់ជ្រុងជ្រោយអំពីសុខភាពផ្លូវភេទ និងបន្តពូជ គឺជាគន្លឹះក្នុងការពង្រឹងការទទួលបានសេវា ព្រមទាំងបញ្ឈប់ការយល់ខុស (Stigma)។ កម្មវិធី “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” ផ្ដល់ជាវេទិកាដ៏សំខាន់សម្រាប់អ្នកជំនាញ និងស្ថាប័នថែទាំសុខភាពមក ជួបជុំគ្នា ចែករំលែកចំណេះដឹង និងរួមចំណែករួមគ្នាទៅក្នុងវិស័យថែទាំសុខភាពបន្តពូជក្នុងប្រទេសកម្ពុជា។”

សូមកត់ចំណាំកាលបរិច្ឆេទ និងត្រៀមខ្លួនចូលរួម “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ” នឹងផ្ដល់ចម្លើយជូនអ្នកនូវគ្រប់ចម្លើយទាំងអស់ ដែលអ្នកចង់បានពាក់ព័ន្ធនឹងការពន្យារកំណើត ការរៀបចំផែនការពន្យារកំណើត និងសុខភាពផ្លូវភេទ។

**********

ដើម្បីចុះឈ្មោះចូលរួមកម្មវិធី​ “តោះ និយាយអំពីសុខភាពផ្លូវភេទ និងបន្តពូជ”ស្នើសុំការសន្ទនា ឬ សំណួរបន្ថែម សូមទាក់ទងមកកាន់៖

Brains Communication

Daniel Marchette

daniel@brains-comm.com

+855 093 999 012

**********

Photo 2024 10 08 14 19 32

DKT International ជាស្ថាប័នមេរបស់DKT Mekong ត្រូវបានរៀបចំបង្កើតឡើងនៅក្នុងឆ្នាំ1989 ជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលផ្ដោតលើការងារដោះស្រាយតម្រូវការសុខភាពសកល សំខាន់ៗតាមរយៈការធ្វើទីផ្សារតាមបណ្ដាញសង្គម។ ស្ថាប័ននេះផ្ដោតទៅលើការរៀបចំផែនការពន្យារកំណើត ការបង្ការជំងឺអេដស៍/មេរោគអេដស៍ និង ការរំលូតកូនដោយសុវត្ថិភាព។
ស្ថាប័ន
DKT International នេះសម្រេចបាននូវឥទ្ធិពលសុខភាពសំខាន់ តាមរយៈប្រតិបត្តិការ របស់ខ្លួនក្នុងវិស័យឯកជន ព្រមទាំងគាំទ្រដល់គំនិតផ្ដួចផ្ដើមសុខភាពសាធារណៈ។ ស្ថាប័ននេះ ធ្វើការសហការជាញឹកញាប់ជាមួយនឹងមូលដ្ឋានសុខាភិបាលរបស់រដ្ឋ ដើម្បីធានានូវវិសាលភាពទីផ្សារទូលំទូលាយ។

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អត្ថបទ PR

ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
Kaochou Ly
January 30 2026
28 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
Sreymom Cha
January 27 2026
218 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី ការស្ទង់មតិរបស់ក្រុមហ៊ុន Herbalife បានរកឃើញថា សហគ្រិន ៣ ក្នុងចំណោម ៤ នាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងទុកថានឹងមានការកើនឡើងនូវសេដ្ឋកិច្ចក្នុងឆ្នាំ 2026
Sreymom Cha
January 21 2026
92 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife កម្ពុជា រៀបចំកម្មវិធីអាហារូបត្ថម្ភលើកទី៣ នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ
Sreymom Cha
December 11 2025
170 views

#អត្ថបទ PR

មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា
Sreymom Cha
December 5 2025
319 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី វិធីសាស្រ្តក្នុងការកសាងសាច់ដុំប្រកបដោយប្រសិទ្ធភាព
Sreymom Cha
November 25 2025
68 views
អត្ថបទថ្មីៗ
#ជំងឺFebruary 4 2026
តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
#ចិត្តសាស្ត្រFebruary 4 2026
គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
#អាហារFebruary 1 2026
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
#ចិត្តសាស្ត្រJanuary 30 2026
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
#ចិត្តសាស្ត្រJanuary 30 2026
គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
#អត្ថបទ PRJanuary 30 2026
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia