ចិត្តសាស្ត្រ
កុំរស់ក្នុងសម្ពាធជីវិត! អ្នកមាន ៣ទម្លាប់ខ្លាំងនេះ អ្នកលែងខ្លាចបាក់ទឹកចិត្តហើយ
Tror Sopheap
October 22 2024
250 views

ខួរក្បាលរបស់ខ្ញុំចេះស្រ្តេស អារម្មណ៍ចេះតែតានតឹង ខ្ញុំអស់ទឹកចិត្តលែងធ្វើការបន្តទៀតហើយ...នេះជាមេរោគសញ្ញាដុតកម្ចាត់ផ្លូវចិត្តរបស់អ្នកឱ្យបាក់។ ពេលអ្នកបាក់ទឹកចិត្ត វាបញ្ជាលើគំនិតរបស់អ្នកឱ្យគិតអវិជ្ជមានច្រើន។ យើងអាចនិយាយថា ចិត្តបាក់ ខូចសុខភាព។ អ្នកសាកគិតបន្តិចមើលថា អ្នកបាក់ទឹកចិត្ត មានសភាពបែបណា? នៅក្នុងអត្ថបទនេះ មានចម្លើយចំនួន៣ ដាស់ចិត្តរបស់អ្នកឱ្យខ្លាំង ឱ្យមានក្តីស្រឡាញ់រស់ឡើងវិញ។

សម្រាប់ទម្លាប់ទីមួយ អាហារល្អជាជំនួយការមតិឱ្យសុខភាពរបស់អ្នកចេះកែប្រែល្អឡើងវិញ។ បើអ្នកមានទម្លាប់ផឹកស្រា ញ៉ាំអាហារមានជាតិខ្លាញ់ ជាតិផ្អែម និងជាតិប្រៃនោះ វាជួយផ្លូវចិត្តមួយពេលខ្លីទេ តែរយៈពេលវែង អ្នកអាចខូចសុខភាពធ្ងន់មានបញ្ហា លើសឈាម និងទឹកនោមផ្អែមជាដើម។ អ្នកត្រូវចាំថា អ្នកមិនមែនរស់នៅមួយឆ្នាំស្លាប់ទេ អ្នកអាចរស់នៅ ៤០ទៅ៥០ឆ្នាំទៅមុខទៀត។ ដូច្នេះ ការញ៉ាំអាហារល្អ ចិត្តក៏ស្រស់ដែរ។  

ខ្ញុំចង់ឱ្យអ្នកសាកញ៉ាំអាហារល្អៗ ដោយខ្លួនឯង ទើបអ្នកមានទំនុកចិត្តជាងខ្ញុំគ្រាន់តែជាអ្នកសរសេរ។ បទពិសោធជាការពិតមិនអាចប្រកែកបាន ធ្វើឱ្យអ្នកទទួលបានអារម្មណ៍ពិត អារម្មណ៍ឆ្ងាញ់ជាងគ្រាន់តែអាន មានសុខភាពមាំជាងគ្រាន់តែអាន មានអាយុវែងជាងគ្រាន់តែអាន។

តាមលោក Valter Longo និងលោក Dan Buettner អ្នកជំនាញអាយុវែងដែលបានចុះជួបផ្ទាល់ក្នុងការសម្ភាសជាមួយមនុស្សអាយុវែងរាប់រយនាក់ជុំវិញពិភពលោកគឺថា អារម្មណ៍រីករាយក៏អាស្រ័យលើអាហារដែលអ្នកញ៉ាំមួយផ្នែកធំដែរ។ អ្នកអាយុវែងមានរបរអាហារហូបតាមបែបធម្មជាតិបែបស្រស់ៗ វានាំអារម្មណ៍ស្រស់ថ្លា។ នេះជាអាហារពួកគេញ៉ាំជាប្រចាំ៖ មានសណ្តែក មានតែបៃតង មានផ្លែប៉ោម មានផ្លែចេក មានបន្លែមម្ទេស មានស្ពៃ មានការរ៉ុត មានសាច់មានខ្លាញ់តិចៗ ហូបត្រីច្រើនជាងសាច់...នេះជាអាហារប៉ូវអាយុឱ្យវែង ឱ្យផ្លូវចិត្តអ្នករីករាយជាងមុន។

សម្រាប់ទម្លាប់ទីពីរ មនុស្សភាគច្រើនពិបាកធ្វើ ហើយគ្មានពេលវេលានោះ ប៉ុន្តែពេលគេធ្លាក់ខ្លួនឈឺឬមានជំងឺចូលពេទ្យ ទើបគេមានពេល។ អាចនិយាយថា មានជំងឺចូលខ្លួន ទើបគេមានពេល គឺការធ្វើលំហាត់ប្រាណ។ បើអ្នកសួរគេ តើអ្នកមានពេលហាត់ប្រាណ ១០នាទីទេ? ចម្លើយគឺខ្ញុំរវល់ណាស់។ តែគេមានពេលវេលាលេងទូរស័ព្ទ ១ម៉ោង និងអង្គុយផឹកស្រា ២ទៅ៣ម៉ោង សួរថា បានអ្វី? បានជំងឺចូលខ្លួនហើយដាំបញ្ហាផ្លូវចិត្តមួយកម្រិតទៀត។

សុខភាពរបស់អ្នកជាការសម្រេចចិត្តរបស់អ្នក មានសុខភាពល្អឬគ្មាន។ អ្នកគួរប្រើរាងកាយដេញជំងឺតាមរយៈការធ្វើលំហាត់ប្រាណ។ គ្រាន់តែអ្នកចុះដើមទុនពេលវេលាហាត់ប្រាណ ១០ទៅ២០នាទី ១០ឆ្នាំក្រោយ អ្នករស់នៅគ្មានជំងឺនោះទេ សូម្បីតែចិត្តរបស់អ្នកក៏មាំជាងមុនដែរ។ បើអ្នកចំណាយពេលផឹកស្រាមួយថ្ងៃ ៥ទៅ១០កំប៉ុង ១០ឆ្នាំក្រោយ ខ្ញុំជឿថា ស្រានឹងផ្តល់កាដូរឱ្យអ្នកគឺជំងឺ។ ខ្ញុំឃើញមនុស្សចូលមន្ទីពេទ្យមួយចំនួនមានអ្នកលាងឈាម មានកត្តាធំមួយចូលរួមនាំឱ្យកើតជំងឺគឺស្រា។ ពេលរាងកាយមានជំងឺ ចិត្តរបស់អ្នកក៏ឈឺ រស់បែបនេះវេទនាណាស់។

តាមការសិក្សា New England Centenarian Study មានចុះផ្សាយថា គ្រាន់តែអ្នកចំណាយពេលហាត់ប្រាណពីរដងក្នុងមួយសប្តាហ៍យ៉ាងតិច ហើយហាត់បែប aerobic ប្រើពេល ១០នាទីក្នុងមួយថ្ងៃ ក៏បង្កើនអាយុមនុស្សឱ្យរស់នៅ ៩០ឆ្នាំ បើសិនអ្នកតាំងចិត្តហាត់ប្រាណបន្ថែមជាប្រចាំថ្ងៃនោះ បើអាច។ តាមលោក Buettner បាននិយាយនៅក្នុងខ្សែភាពយន្តជាឯកសាររបស់ Netflix បានលើកឡើងថា ការរស់នៅឱ្យអាយុ ១០០ឆ្នាំ អ្នកនៅតំបន់ខៀវជាមនុស្សរវល់ណាស់ តែពួកគាត់មិនដែលចោលទម្លាប់ធ្វើលំហាត់ប្រាណនោះទេ។ ភាគច្រើនពួកគាត់មានទម្លាប់ហាត់ប្រាណបែបដើរ និងរត់តិចៗ ដើម្បីពង្រឹងរាងកាយឱ្យមាំ កុំឱ្យចុះខ្សោយតាមវ័យ។ អ្នកព្យាយាមហាត់ប្រាណកម្រមានបញ្ហាផ្លូវចិត្ត បើអ្នកមិនជឿទេ អ្នកអាចហាត់ប្រាណ ២០នាទី អ្នកនឹងអស់ស្រ្តេសជាមិនខានឡើយ។

សម្រាប់ទម្លាប់ទីបីនោះ ជឿលើអ្វីមួយដោយខ្លួនគោរពបំផុត ដើម្បីទាញចិត្តឱ្យស្ងប់ក្នុងគ្រាលំបាក។ សព្វថ្ងៃនេះ មនុស្សរវល់បំផុត តែរវល់ភាគច្រើនមិនសូវជាចំគោលដៅប៉ុន្មានទេ។ វាធ្វើឱ្យពួកគេឆាប់បាក់ទឹកចិត្ត។ ចំពោះគ្រាលំបាកបើអ្នករវល់បែបនេះ តើចិត្តរបស់អ្នកអាចទ្រាន់ទ្រនឹងសម្ពាធខ្លាំងបានទេ? បើអ្នកចង់ដឹងចម្លើយពិត សួរខ្លួនឯងដឹងហើយ។ សម្រាប់ដំណោះស្រាយវិញ អ្នកគួរគោរពអ្វីមួយដើម្បីឱ្យមានអារម្មណ៍ស្ងប់។ សម្រាប់ប្រជាជនខ្មែរ មានជំនឿគោរពព្រះពុទ្ធសាសនា គ្រាន់តែអ្នកចំណាយពេលស្តាប់ធម៌ ធ្វើសមាធិ និងសូត្រធម៌ចិត្តអ្នកនឹងស្ងប់។

នៅចុងឆ្នាំ ២០២៣ លោក Buettner បានសម្ភាសមនុស្សចំនួន ២៦៣នាក់ មានរឿងមួយធ្វើឱ្យចិត្តពួកគាត់រឹងមាំនោះគឺថា ព្រះវិហាររបស់អ៊ីស្លាម សាសនាគ្រិស្ត សាសនាព្រះពុទ្ធ ព្រោះតែពួកគាត់មានជំនឿរៀងខ្លួនៗ ធ្វើឱ្យចិត្តមានសេចក្តីជ្រះថ្លាមានក្តីស្ងប់។ យោងតាមលោក Arthur C. Brooks អ្នកជំនាញសុភមង្គលឈានមុខគេ ដែលបង្រៀនសាកលវិទ្យាល័យ Harvard បង្ហាញថា អ្នកមានជំនឿ ឬមានទស្សនវិជ្ជាក្នុងជីវិត នាំឱ្យគេសប្បាយចិត្តជាងអ្នកដែលគ្មាន។ ពេលអ្នកធ្វើតាមសាសនា ឬអនុវត្តខាងចិត្តវិញ្ញាណដោយបញ្ញានោះ វាធ្វើឱ្យអ្នកស្គាល់ពីអត្ថន័យក្នុងជីវិត។ ហើយក៏ពេលនាំអ្នករស់នៅមានតម្លៃ មានចិត្តរឹងមាំបំផុតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
196 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia