អាហារ
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
424 views

មនុស្សភាគច្រើនមានរូបរាងលើសគីឡូមកពីរបបអាហារ ចូលចិត្តញ៉ាំអាហារខ្លាញ់ ជាតិផ្អែម និងស្រាជាដើម។ ជាពិសេសអ្ននកបណ្តោយខ្លួនហូបអាហារតាមអារម្មណ៍នោះឯង។ បើអ្នកធាត់ហើយមានបំណងចង់សម្រកគីឡូនោះ អ្នកគួរតែប្តូររបបអាហារចេញ ទើបអ្នកអាចស្រកគីឡូមានសុខភាពល្អ និងមានរាងតាមកក្តីប្រាថ្នារបស់ខ្លួន។ នៅខាងក្រោមនេះ គឺមានអាហារចំនួន ៤ជួយឱ្យអ្នកស្រកគីឡូ។

១. សម្រាប់អាហារមួយនេះគឺសារាយសមុទ្រដែលសម្បូរទៅដោយសារធាតុរ៉ែ ដែលមានជីវជាតិដូចជា ជាតិដែក ហ្វូឡាត ម៉ាញេស្យូម កាល់ស្យូម និង​អ៊ីយ៉ូត។ ហើយ​សារ៉ាយ​សមុទ្រនេះបាន​ក្លាយ​ជា​និមិត្តរូប​ជនជាតិ​កូរ៉េ​រហូត​មក​ដល់​បច្ចុប្បន្ននេះដើម្បីសម្រកគីឡូហើយរក្សាការឆ្អែតបានយូរថែមទៀត។

២. ការហូបត្រីមានអត្ថប្រយោជន៍ដល់កាត់ជាតិខ្លាញ់ ហើយជួយសម្រួលអារម្មណ៍រីករាយថែមទៀត។ តាមលោកគ្រូ សំបូរ សោភ័ណ្ឌ ជាអ្នកជំនាញផ្នែកហាត់ប្រាណជាច្រើនឆ្នាំ បានមានប្រសាសន៍ថា ហូបសាច់ត្រីមិនត្រឹមតែជួយសាច់ដុំ និងសម្រកគីឡូទេ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារក្នុងការគេងឱ្យលក់ស្រួល និងឱ្យភ្ញាក់ពីគេងមានអារម្មណ៍ល្អផងដែរ។ ការគេងលក់ស្រួលនេះក៏ជួយឱ្យឆាប់ស្រកគីឡូបានលឿនផងដែរ។

៣. ការញ៉ាំពោតជួយកាត់គីឡូឆាប់គីឡី។ សមាសភាគសំខាន់នៃពោត គឺកាបូអ៊ីដ្រាត ស្រដៀងទៅនឹងស្រូវដែរ។ ទោះយ៉ាងណា ពោតមានជាតិសរសៃច្រើនមានជាតិខ្លាញ់ទាប ជាពិសេសខ្លាញ់ក្នុងពោតមានខ្លាញ់ល្អដូចជាអូមេហ្គា ៣ អូមេហ្គា ៦ ដើម្បីកាត់ជាតិខ្លាញ់ឱ្យស្រកគីឡូបានលឿន។

៤. គ្រាប់ជីត្រាំរួចលាយជាមួយនឹងទឹកដោះគោស្រស់មួយកែវផឹកជារៀងរាល់ព្រឹក និងយប់ មានអត្ថប្រយោជន៍ខ្ពស់ក្នុងការជួយសម្រួលដល់សុខភាពក្រពះពោះវៀនឱ្យមានដំណើរការល្អ បាត់បន្ថយការឃ្លាន និងជួយសម្រួលដល់ការបន្ទោរបង់ឱ្យបានទៀតទាត់។ ទន្ទឹមនឹងនេះទៀតសោត ទឹកដោះគោជាមួយគ្រាប់ជី ក៏មានប្រយោជន៍ក្នុងការជួយជំរុញកោសិកាស្បែកឱ្យមានសុខភាពល្អ ពន្យាភាពចាស់ កាត់បន្ថយស្នាមជ្រីញជ្រួញ ហើយអ្ន​កនឹងមានអារម្មណ៍ថាសូម្បីតែគីឡូរបស់អ្នកក៏ស្រកដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3224

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! តម្លៃប្រេងសាំងចុះបន្តិច ឱ្យលក់ចាប់ពីថ្ងៃទី១២ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
4.9 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ព័ត៌មាន

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ នេះជារបៀបឆ្លងវីរុសហាន់តា និងរោគសញ្ញាគួរប្រុងប្រយ័ត្ន
Tror Sopheap
May 9 2026
2.9 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2 K views
អត្ថបទថ្មីៗ
#ជំងឺMay 12 2026
លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
#ចិត្តសាស្ត្រMay 12 2026
មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីមានបញ្ហាការបន្តពូ/>ជ
#ព័ត៌មានMay 11 2026
ក្តៅៗ! តម្លៃប្រេងសាំងចុះបន្តិច ឱ្យលក់ចាប់ពីថ្ងៃទី១២ ពីក្រសួងពាណិជ្ជកម្ម
#កីឡាMay 11 2026
អ្នកគ្មានហាត់ប្រាណ ជាតិស្ករកើន ត្រៀមខ្លួនកើតជំងឺកាច ៤នេះ
#អត្ថបទ PRMay 11 2026
Procold Flu បង្ហាញរូបរាងថ្មី ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការផ្តល់ការថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅកម្ពុជា
#ព័ត៌មានMay 9 2026
ក្រសួងសុខាភិបាល​កម្ពុជាប្រាប់ពី​របៀបចម្លង និង​ការពារ​ខ្លួន​ពី​វីរុស​ហាន់​តាទាំង ៩ចំណុច

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia