ពេលអ្នកស្រ្តេស តើអ្នកចូលចិត្តញ៉ាំអាហារបែបណា? សម្រាប់ខ្ញុំមុនញ៉ាំខ្ញុំគិតពីសុខភាពជាមុនសិន ព្រោះអាហារមានអំណាចលើរាងកាយយើងណាស់ ដូចជាពាក្យមួយគេនិយាយថា “មនុស្សឈឺព្រោះតែអាហារហូបតាមម៉ាត់នេះឯង”។ ថ្ងៃនេះ ក្រុមការងារចាបបៃតង សុំណែនាំភេសជ្ជៈចំនួន ៤ជួយអ្នកបាត់ស្រ្តេស៖
១.កាហ្វេ៖ កាហ្វេជាភេសជ្ជៈមានផ្ទុកជាតិ Caffein ជាសារធាតុការពារផ្នែកអារម្មណ៍ ខួរក្បាលគិតបានលឿន និងជម្រុញរាងកាយឱ្យរហ័សផងដែរ។ មានការស្រាវជ្រាវរកឃើញថា កាហ្វេអាចជួយការពារជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាស្រ្តេសបានល្អណាស់។ រាងកាយមិនគួរទទួលជាតិកាហ្វេអ៊ីនច្រើនពេកទេ។ ជាពិសេសនៅពេលល្ងាច វាអាចបណ្ដាលឲ្យអ្នកកើតបញ្ហាគេងអត់លក់។ អ្នកគួរតែផឹកកាហ្វេពេលព្រឹក និងពេលថ្ងៃត្រង់ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណេក។
២. តែទឹកឃ្មុំក្រូចឆ្មា៖ យោងតាមប្រភពLifehack បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុល,ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។ លើសពីនេះ តែទឹកឃ្មុំក្រូចឆ្មា បានដើរតួនាទីក្នុងការទប់ស្កាត់ភាពឃ្លាន ជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ធ្វើឱ្យអ្នកមានរាងស្លីមស្អាត។
៣. តែខ្មៅ៖ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងបឹងជំងឺអារម្មណ៍ កុំឱ្យស្រ្តេស កុំតានតឹង និងបាក់ទឹកចិត្តផងដែរ។ តែខ្មៅនេះមានឥទ្ធិពលលើផ្លូវចិត្តនិងរាងកាយដោយអ្នកទទួលទានតែខ្មៅជាប្រចាំអាចផ្ដល់នូវសុខភាពល្អនិងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ពិសេសនោះតែខ្មៅមានរសជាតិល្វីងនិងពណ៌ដិតខ្លាំងស្រដៀងកាហ្វេជួយឱ្យស្រស់ថ្លា និងរីករាយយ៉ាងល្អ។
៤. តែបៃតង៖ យោងតាមគេហទំព័រchevmen បានឱ្យដឹងថា តៃបៃតងជាភេសជ្ជៈដ៏អស្ចារ្យនេះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្កើនការសំរាកលំហែខួរក្បាលបានល្អ។ អ្នកអាចទទួលទានតែបៃតងរាល់ថ្ងៃ ព្រោះអាច ជួយកាត់បន្ថយស្ត្រេសដ៏សំខាន់និងធ្វើឱ្យអ្នកមានថាមពលនិងរីករាយពេញមួយថ្ងៃ។មានការស្រាវជ្រាវផ្សេងក៏បានបញ្ជាក់ដែរថាតែបៃតងអាចជួយសម្រស់ មួយផ្នែកផងដែរ ជាក់ស្ដែងជនជាតិជប៉ុនក៏និយមទទួលទានតែបៃតងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព