អាហារ
កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
475 views

អ្នកធាត់ភាគច្រើនមានអារម្មណ៍ខ្លាច ហូបអាហារនេះ ឬអាហារនោះ សុទ្ធតែឡើងគីឡូ។ ព្រោះតែគាត់អត់បានដឹងថា អាហារណាជួយដុតជាតិខ្លាញ់។ ដើម្បីងាយស្រួល គ្រាន់តែហូបគ្រាប់ធញ្ញជាតិទាំងអស់នេះ អ្នកស្រកគីឡូអត់ដឹងខ្លួននោះទេ។ តើគ្រាប់ធញ្ញជាតិ ៣មុខនេះមានអ្វីខ្លះ?

១.គ្រាប់កៅឡាក់៖ មានកាឡូរីតិចជាងគ្រាប់ធញ្ញជាតិដទៃទៀត មានផ្ទុកដោយជាតិសរសៃច្រើនជាតិនេះ ជាតិខ្លាញ់ទាប ដែលល្អសម្រាប់សុខភាពអ្នក ជួយសម្រកទម្ងន់ក្បាលពោះ មិនធ្វើឱ្យអ្នកឆាប់ឃ្លានអាហារ។ មួយវិញទៀត គ្រាប់កៅឡាក់ក៏មានប្រយោជន៍ជួយដល់សុខភាពរបស់បេះដូង រួមទាំងជួយកាត់បន្ថយជាតិស្ករក្នុងឈាមផងដែរ។

២. គ្រាប់អាល់ម៉ុន៖ អ្នកដែលចូលញ៉ាំគ្រាប់អាល់ម៉ុនភាគច្រើនជួយសម្រកគីឡូ កម្ចាត់ខ្លាញ់ក្បាលពោះបានលឿន។ ព្រោះគ្រាប់ធញ្ញជាតិនេះវាសម្បូរទៅដោយខ្លាញ់ល្អ ជាតិសរសៃ ប្រូតេអ៊ីន កាល់ស្យូម និងវីតាមីនE ដើម្បីជួយរំលាយខ្លាញ់ក្បាលពោះ។ បើយោងតាមគេហទំព័រ California Almonds បានបញ្ជាក់ថា ការញ៉ាំគ្រាប់អាល់ម៉ុនពី ២០ ទៅ ២៣​ គ្រាប់ក្នុងមួយថ្ងៃជាបរិមាណល្អសម្រាប់រាងកាយ។ ការញ៉ាំគ្រាប់អាល់ម៉ុនទាំងជួយបញ្ចុះសម្ពាធឈាម បញ្ចុះកូឡេស្ដេរ៉ូល និងកាត់បន្ថយកម្រិតជាតិស្ករក្នុងរាងកាយយ៉ាងល្អ។

៣. គ្រាប់ស្វាយចន្ទី៖ ការញ៉ាំគ្រាប់ស្វាយចន្ទីជាប្រចាំត្រូវបានគេសិក្សារកឃើញថា វាមានឥទ្ធិពលដល់ការកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាក់ទងនឹងប្រព័ន្ធរំលាយអាហារមួយចំនួនដូចជាថ្លើម ពោះវៀនធំ និងខ្លាញ់ក្បាលពោះជាដើម។ ព្រោះនៅក្នុងគ្រាប់ស្វាយចន្ទីមានសារធាតុពិសេសម៉្យាងប្រឆាំងនឹងម៉ូលេគុលសេរីទាំងនេះ អាចជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍របស់កោសិកាមហារីកទាំងឡាយ ជាពិសេសប្រព័ន្ធរំលាយអាហារ។  យោងតាមមូលដ្ឋានទិន្នន័យ FoodData Central នៃក្រសួងកសិកម្មសហរដ្ឋអាមេរិកថា គ្រាប់ស្វាចន្ទីសម្បូរដោយជាតិសរសៃ ជាតិខ្លាញ់ទាប ដែលល្អសម្រាប់អ្នកមានបំណង់ចង់សម្រកទម្ងន់ក្បាលពោះមានប្រសិទ្ធភាពបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3228

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.5 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia