ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
Tror Sopheap
October 17 2024
54 views

អ្នកធ្វើការអ្វីក៏ដោយ ត្រូវការគំនិតច្នៃប្រឌិតខ្ពស់ វាជាសមត្ថភាពមួយ កុំឱ្យអ្នករស់ធ្វើការដដែលងាយកើតស្រ្តេសនឹងការងារលឿន។ បើអ្នកចង់មានសមត្ថភាពច្នៃប្រឌិត អ្នកត្រូវតែមានការគិត និងទម្លាប់ល្អតាមជាប់ខ្លួន។ តាមលោក Anthony Fredericks ជាអ្នកចិត្តសាស្រ្តហើយបាននិពន្ធសៀវភៅ១០០ក្បាល ព្រោះតែលោកមានទម្លាប់ល្អទាំង ៤ខាងក្រោមនេះ ធ្វើឱ្យនិពន្ធសៀវភៅបានច្រើនបំផុត។

១. ស្វែងរកលទ្ធផល៖ អ្នកដែលមាន​គំនិត​ច្នៃ​ប្រឌិតខ្ពស់ ពួកគេមានទម្លាប់មួយចាកចេញពីស្ថានភាពងាយស្រួល មកបំពេញជីវិតជាមួយស្ថានភាពលំបាលដោយជម្រើស ឱកាស និងការខំប្រឹងបង្កើតផលទ្ធផល។ អ្វី​ដែល​សំខាន់​បំផុត​គឺពួក​គេ​មិន​ខ្លាចការ​បរាជ័យ​ទេ គេយល់ឃើញថា ការបរាជ័យ​ជា​ឱកាស​ក្នុងការសិក្សាឱ្យគេយមានគំនិតច្នៃប្រឌិតល្អៗ។ តាមទស្សនវិទូ Ralph Waldo Emerson បានលើកឡើងថា ភាពជោគជ័យជាដំណើរច្នៃការបរាជ័យឱ្យក្លាយជាលទ្ធផល

២. ចំណាយពេលច្រើននៅខាងក្រៅ៖ មនុស្សមានគំនិតច្នៃប្រឌិតខ្ពស់គេចូលចិត្តដើរច្រើន ដើម្បីមើលនេះមើលនោះ ដើម្បីបែកគំនិត។ តាមចិត្តវិទូ Ruth Ann Achley គូសបញ្ជាក់ថា បរិយាកាសធម្មជាតិខាងក្រៅ ធ្វើឱ្យចិត្តយើងអាចសម្រាក កាត់បន្ថយភាពតានតឹង ដើម្បីបង្កើតឱ្យមានការស្រមើស្រមៃ ការដោះស្រាយបញ្ហាបានលឿន។ បើអ្នកមានអារម្មណ៍តានតឹងនោះ គ្រាន់តែអ្នកដើរចេញទៅខាងក្រៅក៏មានគំនិតច្នៃប្រឌិតកើតឡើងដែរ។ នេះហើយជាអំណាចបរិយាកាសខាងក្រៅ។

៣. រំភើបនឹងការរៀនអ្វីៗ ថ្មី៖ បុគ្គលមានគំនិតច្នៃប្រឌិតខ្ពស់ព្រោះពួកគេមានទម្លាប់មួយគឺចូលចិត្តការរៀនសូត្រគ្មានឈប់ឈរនោះទេគឺរៀនពេញមួយជីវិត ធ្វើឱ្យពួកគេរស់សម្បូរគំនិតរហូត។ អ្នកមានគំនិតច្នៃប្រឌិតភាគច្រើនយល់ថា ការអប់រំផ្លូវការគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ(អប់រំក្នុងសាលា)។ ពេលអ្នកអប់រំខ្លួនឯងក្នុងបរិយាកាសជាក់ស្តែងជាអប់រំបណ្តុះគំនិតរបស់អ្នកឱ្យមានគំនិតច្នៃខ្ពស់បំផុត។   

  1. ៤. តែងតែធ្វើសមាធិ៖ អ្នកមានគំនិតច្នៃប្រឌិតល្អបំផុតជាអ្នកមានវិន័យធ្វើសមាធិដើម្បីគ្រប់គ្រងលើខ្លួនឯងជាប្រចាំថ្ងៃ ទោះបីមានបញ្ហាធំក៏ដោយ ក៏គេអាចគ្រប់គ្រងលើខ្លួនឯងបានល្អដែរ។ ការ​ធ្វើ​សមាធិត្រឹម​តែ ១០នាទី ក្នុង​មួយ​ថ្ងៃ​ក៏​បង្កើន​ថាមពល​ការច្នៃប្រឌិតរបស់អ្នកឱ្យខុសប្លែកពីគេដែរ។ តាមការស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Erasmus នៅប្រទេស​ហូឡង់​បាន​បង្ហាញថា សមាធិជាផ្នែកយ៉ាងសំខាន់បំផុតឱ្យចិត្តមនុស្សយើងមានស្ថិតស្ថេរក្នុងភាពស្ងប់ស្ងាត់។ តាមគតិបណ្ឌិតព្រះពុទ្ធពោលថា ការងារមិនច្របូកច្របល់ជាមង្គលល្អបំផុត។ មានអត្ថន័យ ចិត្តស្ងប់ជាចិត្តមានកម្លាំងក្នុងការច្នៃប្រឌិតមានប្រសិទ្ធភាពបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព
Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2209

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
Tror Sopheap
October 17 2024
19 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
Tror Sopheap
October 17 2024
54 views

#ចិត្តសាស្ត្រ

មានក្តីស្រមៃ តែគ្មានអ្នកជឿ! អ្នកត្រូវធ្វើរឿង ១នេះ ឱ្យសម្រេចក្តីស្រមៃ ឱ្យអនាគតអស្ចារ្យ
Tror Sopheap
October 16 2024
109 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្ត Matthews ថា បើអ្នកមិនចោលផ្នត់គំនិត ១នេះ ជីវិតអ្នកក្លាយជាបញ្ហាគ្មានបញ្ចប់
Tror Sopheap
October 14 2024
135 views

#ចិត្តសាស្ត្រ

ឈប់ពិបាកចិត្ត! ៤ទម្លាប់ធ្វើឱ្យអ្នករស់នៅមានអាយុវែងហើយជីវិតរីករាយ
Tror Sopheap
October 14 2024
111 views

#ចិត្តសាស្ត្រ

ទិចនិកទាំង ៧នេះ ឱ្យអ្នកចេះស្រឡាញ់ខ្លួន និងមានសុភមង្គល
Tror Sopheap
October 13 2024
167 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
317 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
259 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
223 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views

#ចិត្តសាស្ត្រ

ក្បួនបង្វឹកខួរក្បាលឱ្យចេះរីករាយក្នុងគ្រាលំបាក ឱ្យចិត្តរឹងមាំ
Tror Sopheap
October 8 2024
201 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?
#ជំងឺOctober 17 2024
ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
#កីឡាOctober 16 2024
កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
#ជំងឺOctober 16 2024
មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia