ជំងឺ
ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
119 views

ជំងឺបែកសរសៃឈាមខួរក្បាល (Hemorrhagic stroke) ដែលជាទូទៅយើងរមែងដឹងថា វាបង្កឡើងដោយសារជំងឺលើសឈាមដែលមិនបានព្យាបាលត្រឹមត្រូវល្អ និងនៅពេលណាមួយដែលសម្ពាធឈាមឡើងខ្ពស់ខ្លាំង អាចធ្វើឱ្យបែកសរសៃឈាម នាំឱ្យមានការហូរឈាមនៅក្នុងខួរក្បាល។ បញ្ហានេះគ្រោះថ្នាក់ណាស់ វាអាចធ្វើឱ្យអ្នកជំងឺប្រឈមនឹងការបាត់បង់ជីវិតខ្ពស់ ឬអាចមានឱកាសពិការភាពខ្ពស់ ប្រសិនណាបើមិនបានបញ្ជូនមកកាន់មន្ទីរពេទ្យទាន់ពេលវេលា។

ជាក់ស្តែងនោះ បើផ្អែកទៅតាមការចែករំលែករបស់វេជ្ជបណ្ឌិត Surachet Srikaew ឯកទេសខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ប្រចាំការនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានប្រាប់ឱ្យដឹងដែរថា ចំពោះអ្នកជំងឺកើតបញ្ហាបែកសរសៃឈាមខួរក្បាល យើងត្រូវនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យក្នុងកំឡុងពេលមិនលើស៤ម៉ោងកន្លះទេ បើលើសនេះការព្យាបាលទទួលបានលទ្ធផលមិនសូវជាល្អប៉ុន្មានទេ ឬអ្នកជំងឺអាចប្រឈមមុខនឹងការបាត់បង់អាយុជីវិត ឬយើងអាចនិយាយបានថា បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន ដើម្បីទទួលបានលទ្ធផលព្យាបាលល្អប្រសើរ។

ដោយហេតុថា ក្នុងលក្ខខណ្ឌអ្នកជំងឺដែលបានបញ្ជូលមកកាន់មន្ទីរពេទ្យទាន់ពេលវេលា ការព្យាបាលដំណាក់ដំបូងគ្រូពេទ្យនឹងសួរពីប្រវត្តិជំងឺ ពិនិត្យហើយនឹងពិចារណាចំពោះអ្នកជំងឺ ថាតើមានភាពបន្ទាន់ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធប្រសាទតិចច្រើនប៉ុណ្ណា? តើបញ្ហាសុខភាពរបស់អ្នកជំងឺមានពាក់ព័ន្ធជាមួយនឹងសម្ពាធឈាម ឬមានអាការដែលមិនបានកំណត់សម្គាល់មួយចំនួនទៀតដែរទេ?

បន្ថែមជាមួយគ្នានេះ គ្រូពេទ្យជំនាញនឹងមានវិធីជួយសង្គ្រោះជីវិតបន្ទាន់ក្នុងករណីដែលអ្នកជំងឺមិនដឹងខ្លួនដូចជា ចាំបាច់ដាក់ខ្យល់អុកស៊ីសែនក្នុងដំណាក់ដំបូងសិន និងដំណាក់កាលបន្ទាប់យើងនឹងបញ្ជូនទៅពិនិត្យ CT Scan ដើម្បីពិនិត្យរកថា តើអ្នកជំងឺមានហូរឈាមនៅក្នុងខួរក្បាលដែរឬអត់?

ការព្យាបាលជំងឺបែកសរសៃឈាមខួរក្បាលមាន ២យ៉ាងបន្ថែមទៀត អាស្រ័យលើភាពចាំបាច់វះកាត់ដែរទេ ឧទាហរណ៍ថា អ្នកជំងឺមានឈាមហូរនៅក្នុងខួរក្បាលខ្នាតធំ ហើយដុំឈាមដែលត្បៀតជាមួយនឹងសាច់ខួរក្បាលច្រើន គឺចាំបាច់នៅក្នុងការវះកាត់ ក៏ប៉ុន្តែប្រសិនបើអ្នកជំងឺដែលមានបញ្ហាហូរឈាមមិនច្រើន អាចព្យាបាលបែបទ្រទ្រង់ជំងឺដូចជា ការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ដើម្បីការពារកុំឱ្យមានឈាមហូរច្រើនជាងមុន...ជាដើម។

ជាលទ្ធផលក្នុងការព្យាបាលចំពោះអ្នកជំងឺបែកសរសៃឈាមខួរក្បាលដែលមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ពួកគាត់អាចនឹងមានសង្ឃឹមច្រើនក្នុងការជួយសង្គ្រោះបានទាន់ពេលវេលា បញ្ជៀសមហានិភ័យប្រឈមនឹងការបាត់បង់អាយុជីវិត និងបញ្ហាពិការភាព សុខភាពរបស់ពួកគាត់អាចនឹងវិលត្រលប់មកសភាពប្រក្រតីវិញបន្ទាប់ពីទទួលការព្យាបាលរួច៕

Photo 2024 10 16 15 52 43

<<<ណាត់ជួបជាមួយនឹងវេជ្ជបណ្ឌិត Surachet Srikaew ឯកទេសខាងផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល តាមរយៈផេក Royal Phnom Penh Hospital ឬទំនាក់ទំនងតាមលេខ 023 991 000/ 012 991 000>>>

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#ជំងឺFebruary 4 2026
តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
#ចិត្តសាស្ត្រFebruary 4 2026
គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
#អាហារFebruary 1 2026
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
#ចិត្តសាស្ត្រJanuary 30 2026
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
#ចិត្តសាស្ត្រJanuary 30 2026
គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
#អត្ថបទ PRJanuary 30 2026
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia