ជំងឺ
តិចមានជំងឺកាច! នេះជាសញ្ញាទាំង ៣នេះអ្នកកើតមានជំងឺមហារីកឆ្អឹងទាំងវ័យក្មេង
Tror Sopheap
December 2 2025
2 K views

នៅក្នុងជីវិតមនុស្សយើងមានជំងឺមួយកាចជាងគេគឺជំងឺមហារីកនេះឯង។ ជាពិសេសមហារីកឆ្អឹងតែម្តង។ មហារីកអាចរាលដាលដល់ឆ្អឹងទៅផ្នែកផ្សេងទៀតនៃរាងកាយ។ មានករណីខ្លះ ពេលអ្នកកើតជំងឺមហារីកចាប់ផ្តើមនៅក្នុងសួត ឬសុដន់ វាក៏រាលដាលដល់ឆ្អឹងដែរ។ យោងតាមមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងថា ជំងឺមហារីកឆ្អឹង(Ostéosarcome) ជាជំងឺសាច់កាចដែលកើតនៅលើឆ្អឹង ភាគច្រើនកើតលើក្មេងជំទង់អាយុចន្លោះពី១៣ ទៅ១៦ឆ្នាំ តែករណីខ្លះក៏អាចកើតមានលើមនុស្សពេញវ័យផងដែរ។

ហើយសម្រាប់ជំងឺមហារីកឆ្អឹង ច្រើនកើតនៅលើឆ្អឹងវែងដូចជា ឆ្អឹងដើមដៃ ឆ្អឹងភ្លៅ និងឆ្អឹងស្មងជើងជាដើម។ ជាទូទៅជំងឺមហារីកឆ្អឹងមានរោគសញ្ញាដូចជា៖

១. ឈឺចាប់នៅកន្លែងដុំមហារីក
២. ហើម រឺឡើងដុំពកឆ្អឹងបន្តិចម្ដងៗ
៣. ពិបាកធ្វើចលនា
៤. ងាយបាក់ឆ្អឹង (បាក់ដោយឯកឯង រឺនៅពេលប៉ះទង្គិចតិចតួច)

ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកឆ្អឹង យើងត្រូវច្រឹបយកជាលិកាដែលសង្ស័យយកទៅវិភាគ។ ក្រៅពីនេះយើងត្រូវធ្វើការវិភាគអមវេជ្ជសាស្រ្តមួយចំនួន ដើម្បីកំណត់ទីតាំង ទំហំ និងការរីករាលដាលនៃជំងឺដូចជា ការថតវិទ្យុសាស្រ្ត ស្កែននែរ (Scanner) និង អ៊ីអែអិម (IRM)ជាដើម។

ជំងឺមហារីកឆ្អឹង ត្រូវព្យាបាលដោយចាក់ថ្នាំគីមី និងធ្វើការវះកាត់ដោយវេជ្ជបណ្ឌិតជំនាញ។ ការព្យាបាលមានប្រសិទ្ធិភាពខ្ពស់បំផុតនៅពេលជំងឺស្ថិតក្នុងដំណាក់កាលដំបូង មិនទាន់មានការរីករាលដាលទៅសរីរាង្គដ៏ទៃ និងទទួលបានការវះកាត់ត្រឹមត្រូវ។

បើសិនលោកអ្នកមានបុត្រធីតា មានរោគសញ្ញាសង្ស័យ ដូចរៀបរាប់ខាងលើ សូមនាំបុត្រធីតា លោកអ្នកមកពិគ្រោះប្រឹក្សាយោបល់ ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ ផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលអោយទាន់ពេលវេលា៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia