សម្រស់
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
388 views

វេជ្ជបណ្ឌិត Nazanin Saedi បានពន្យល់ថា មុនក្បាលខ្មៅកើតឡើងដោយសារតែការប្រមូលផ្ដុំនៃសេប៉ូម ខ្លាញ់ កោសិកាងាប់ៗ ពពួកធូលី និងសារធាតុខាប់ៗពីផលិតផលដែលយើងប្រើជារៀងរាល់ថ្ងៃ ផ្ដុំគ្នាជាប់នៅរន្ធរោមបង្កជាមុន ហើយនៅពេលវារងជាមួយអុកស៊ីតកម្មខាងក្រៅវានឹងប្រែពណ៍ទៅជាពណ៍ខ្មៅ ហើយក្លាយទៅជាមុនក្បាលខ្មៅ។ 

បញ្ហាមួយទៀតដែលធ្វើឱ្យមុនកាន់តែធ្ងន់គឺ “ការញិចមុន”។ នៅពេលមុខកើតមុនមនុស្សយើងចូលចិត្តណាស់ញិចមុនខ្លួនឯងដោយដៃទទេ ឬប្រើដែកញិច។ តែការធ្វើបែបនេះមិនបានធ្វើឱ្យមុនអន់ឡើងជាងមុនទេ គឺមានតែធ្វើឱ្យវាឡើងខ្លាំងលើសដើម ថែមទាំងអាចបន្សល់នូវស្នាមខ្មៅៗនៅលើមុខពិបាកក្នុងព្យាបាលថែមទៀត។ 

វិធីក្នុងការកម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម មិនអាស្រ័យតែការលាងមុខឱ្យបានស្អាតជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងចង់កម្ចាត់វាជារៀងរហូតត្រូវចាប់ផ្ដើមពីការប្រើប្រាស់សារធាតុសកម្មមួយចំនួនដែលចូលទៅសម្អាតបានជ្រៅនៅក្នុងស្បែក និងជួយកាត់បន្ថយការកកស្ទះ។ ហើយសារធាតុដែលគួរតេប្រើដូចជា BHA និង AHA គឺជាអ្វីដែលវេជ្ជបណ្ឌិតណែនាំច្រើនជាងគេ។ ដូច្នេះអ្វីដែលត្រូវធ្វើ៖ 

១. ប្រើប្រាស់ហ្វូមលាងមុខ ឬទឹកជូតមុខដែលមានសារធាតុផ្សំពី BHA ឬសាលីស៊ីឡិចអាស៊ីត (salicylic) ។ វេជ្ជបណ្ឌិត Nazanin Saedi បានឱ្យដឹងថាសារធាតុនេះនឹងជួយទៅសម្អាតរន្ធរោម កម្ចាត់ខ្លាញ់បានល្អ ហើយវាក៏បង្កើនការផ្លាស់ប្តូរកោសិកា និងបង្រួមរន្ធញើសផងដែរ។ តាមការសិក្សាគេបានរកឃើញថា សាលីស៊ីឡិចអាស៊ីត(salicylic) ក៏បានជួយព្យាបាលមុន ហើយការប្រើសាលីស៊ីឡិចអាស៊ីតក្នុងកម្រិត ២%ក្នុងរយៈពេល ២សប្ដាហ៍ ធ្វើឱ្យថយចុះស្នាមមុនបានលឿនផងដែរ។

ជាទូទៅសារធាតុនេះវាមានកំហាប់ចាប់ពី ០.៥ ទៅ ២% មាននៅក្នុងហ្វូមលាងមុខ ឬទឹកសម្អាតកោសិកាចាស់ ប្រសិនបើយើងប្រើកំហាប់ទាបល្អមុខរបស់អ្នកទាំងអស់គ្នាមានសុខភាពល្អ អាចប្រើរាល់ថ្ងៃបាន។ ប៉ុន្តែជាទូទៅប្រើដំបូងៗ សូមណែនាំឱ្យប្រើ ២ទៅ ៣ដងក្នុង ១សប្ដាហ៍ ចាំមើលថាមានលទ្ធផលមិនមានប្រក្រតិកម្មអ្វី ស្បែកចាប់ផ្ដើមស៊ាំហើយ ចាំបង្កើនការប្រើប្រាស់តាមក្រោយ។

២. ប្រើសំឡីជូតមុខដែលមាន Glycolic Acid (AHA) វាមានមុខងារជម្រះកោសិកាចាស់លើផ្ទៃស្បែក បង្ការការកកស្ទះ បន្ថយកន្ទួលរលាក និងធ្វើឱ្យស្បែកភ្លឺថ្លា។ បើប្រើសំឡីជូតមុខដែលមាន glycolic acid កំហាប់ ១ ឬ ២% អាចប្រើរាល់ថ្ងៃបាន។ ប៉ុន្តែបើកំហាប់ខ្ពស់ជាងនេះ គួរតែប្រើត្រឹម ២ ដងក្នុងមួយសប្ដាហ៍ ដើម្បីបង្ការការរលាកខ្លាំង។ 

ដើម្បីឱ្យសារធាតុទាំងនេះមានប្រសិទ្ធភាព ថែទាំជាប្រព័ន្ធ និងជាប់លាប់។ ជាដំបូងចាប់ផ្ដើមពីការលាងមុខ ពេលព្រឹក និងល្ងាច នេះគឺជាទម្លាប់ធម្មតាទៅហើយតែចំពោះពេលថ្ងៃបើអ្នកមិនចេញក្រៅទេក៏អាចលាងមុខបានធម្មតា។ សម្រាប់អ្នកប្រើ AHA/BHA ច្រើន សូមកុំភ្លេចឡេការពារកម្ដៅថ្ងៃ ព្រោះស្បែកងាយប្រតិកម្មនឹងពន្លឺថ្ងៃ។ ក្រៅពីនេះ ការប្រើផលិតផលបន្ថែមដូចជា BB, CC ឬម្សៅក្រាស់ៗអាចធ្វើឱ្យរន្ធញើសស្ទះ ហើយធ្វើឱ្យកើតមុនកាន់តែច្រើន ដូច្នេះបើចង់បានមុខស្អាត គួរកាត់បន្ថយផលិតខាប់ៗ និងជ្រើសរើសឡេការពារកម្ដៅថ្ងៃណាដែលមានសាច់ស្រាលៗគ្មានជាតិម្សៅ ដែលអាចធ្វើឱ្យស្ទះរន្ធរោម។ 

ហើយចុងក្រោយ ការផ្តល់សំណើមឱ្យស្បែកគ្រប់គ្រាន់ គឺជាវិធីធានាថាស្បែកមិនខះទឹក បង្ការមុន និងធ្វើឱ្យស្បែកមានសភាពគ្រប់គ្រាន់ក្នុងការជួសជុលខ្លួនឯង។ សរុបមក ការប្រើ Salicylic Acid និង Glycolic Acid គឺជាវិធីដែលមានវិទ្យាសាស្ត្រគាំទ្រយ៉ាងច្បាស់ សម្រាប់បំបាត់មុនក្បាលខ្មៅ មុនអង្អាម និងកាត់បន្ថយរន្ធរោមធំៗ។ ប្រសិនបើប្រើត្រឹមត្រូវ ស្បែកនឹងស្អាត  ទន់ល្មើយ និងភ្លឺថ្លាឡើងវិញ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
329 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
494 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
416 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
388 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia