ជំងឺ
ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views

ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាភាពគ្រោះថ្នាក់ដែលកើតចេញពីការខ្សោយ និងការស្ទះសរសៃឈាមដែលមាននៅក្នុងរាងកាយ។ យោងតាមគេហទំព័រ phunutoday.vn អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ ទម្លាប់មួយចំនួនដែលយើងធ្វើប្រចាំថ្ងៃដូចជា ការញ៉ាំអាហារមិនល្អអង្គុយយូរ និងស្ត្រេសរ៉ាំរ៉ៃ  កំពុងបំផ្លាញ់សរសៃឈាមយើងយ៉ាងស្ងៀមស្ងាត់។ ជំងឺនេះសូម្បីតែក្មេងៗយុវវ័យក៏ជួបប្រទះដែរ មិនមែនតែមនុស្សចាស់ទេ។ ហើយទម្លាប់ទាំងនោះរួមមាន៖ 

១. របបអាហារគ្មានតុល្យភាព៖ ការញ៉ាំអាហារកែច្នៃ ឬម្ហូបដែលមានជាតិខ្លាញ់ អំបិល និងស្ករច្រើន អាចធ្វើឱ្យសរសៃឈាមឆាប់ខូច។ ជាតិខ្លាញ់ឆ្អែត ដែលភាគច្រើនមាននៅក្នុងអាហារចៀន សាច់អាំង បើអ្នកញុំាអាហារប្រភេទនេះច្រើនយូរទៅធ្វើឱ្យកើនជាតិខ្លាញ់នៅក្នុងឈាម និងបង្កើនបន្ទះកកលើជញ្ជាំងសរសៃឈាម ។ ប្រសិនបើមិនបានត្រួតពិនិត្យទេ សរសៃឈាមដែលអាចបត់បែនបានជាធម្មតានឹងក្លាយទៅជាតូចចង្អៀត និងរឹង ដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។

២. អង្គុយយូរ៖ ការអង្គុយយូរច្រើនម៉ោងក្នុងមួយរថ្ងៃ អាចធ្វើឱ្យដំណើរការសំខាន់ៗក្នុងរាងកាយដូចជា ការំលាយអាហារ ការប្រើប្រាស់ថាមពល ការគ្រប់គ្រងជាតិស្ករ និងជាតិខ្លាញ់ ត្រូវបានកាត់បន្ថយ ដោយសាររាងកាយយើងគ្មានចលនា ហើយជាតិខ្លាញ់ក្នុងឈាមងាយនឹងកកកុញ។ លើសពីនេះ ការអង្គុយយូរអាចបង្កការធន់នឹងអាំងស៊ុយលីន ដែលមានន័យថា រាងកាយមិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ។ ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា មនុស្សដែលអង្គុយលើសពី ៨ម៉ោងក្នុងមួយថ្ងៃ ហើយមិនបានធ្វើលំហាត់ប្រាណទៀងទាត់ មានហានិភ័យខ្លាំងកើតជំងឺស្ទះសរសៃឈាម។
 
៣. ភាពតានតឹងរ៉ាំរ៉ៃ៖ ភាពស្ត្រេសជាមូលហេតុចម្បងដែលមើលមិនឃើញ វាអាចរំខានដល់ប្រព័ន្ធសរសៃឈាម នៅពេលរាងកាយស្ថិតក្រោមភាពស្ត្រេសយូរ អ័រម៉ូនស្ត្រេសនឹងកើនឡើង បង្កឱ្យសម្ពាធឈាមកើន និងកម្រិតស្ករក្នុងឈាមឡើងខ្ពស់ហើយ អាស៊ីតខ្លាញ់សេរីក្នុងឈាមក៏កើនឡើងដែរ ជាហេតុធ្វើឱ្យងាយស្អិតជាប់ជញ្ជាំងសរសៃឈាម បង្កើតបន្ទះកក និងធ្វើឱ្យសរសៃឈាមរឹង។ អ្នកខ្លះចូលចិត្តផឹកគ្រឿងស្រវឹង និងបារីដើម្បីកាត់បន្ថយអារម្មណ៍តានតឹង តែទម្លាប់ទាំងនេះកាន់តែបំផ្លាញសរសៃឈាម មានហានិភ័យខ្លាំងដល់បេះដូង។ 

សរសៃឈាមគឺជាអង្គធាតុដ៏សំខាន់បំផុតមួយក្នុងរាងកាយ ដែលធានាឱ្យសរីរាង្គទាំងអស់ទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹម។ ទម្លាប់មិនល្អមួយចំនួនដូចជា របបអាហារមិនល្អ ការអង្គុយយូរ និងភាពតានតឹង អាចបំផ្លាញសរសៃឈាមយ៉ាងស្ងៀមស្ងាត់ ហើយធ្វើឱ្យហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ទាំងអស់នេះសុទ្ធតែជាអ្វីដែលយើងអាចកែលម្អបានឱ្យតែមានការតាំងចិត្ត ដោយចាប់់ផ្ដើមពីការញុំាអាហារណាដែលល្អសម្រាប់សុខភាព ហាត់ប្រាណឱ្យបានច្រើន និងពិនិត្យសុខភាពឱ្យបានទៀងទាត់ ទាំងនេះអាចជួយរក្សាសរសៃឈាមឱ្យមានភាពបត់បែន សុខភាពល្អ និងបន្ថយហានិភ័យជំងឺធ្ងន់ធ្ងរ៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#ជំងឺ

សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
Pov Saru
December 7 2025
101 views

#ជំងឺ

ស្រីៗកុំប្រហែស! ទម្លាប់ប្រចាំថ្ងៃទាំងនេះ អាចបង្កើនហានិភ័យកើតជំងឺគីសដៃស្បូន
Pov Saru
December 5 2025
507 views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#ជំងឺ

ក្រសួងសុខាភិបាលប្រកាសអាសន្ន៖ ៤០នាទីមានមនុស្សស្លាប់ម្នាក់ដោយសារមហារីក មកពីកត្តាធំ ១នេះ
Tror Sopheap
December 2 2025
460 views

#ជំងឺ

តិចមានជំងឺកាច! នេះជាសញ្ញាទាំង ៣នេះអ្នកកើតមានជំងឺមហារីកឆ្អឹងទាំងវ័យក្មេង
Tror Sopheap
December 2 2025
196 views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia