អាហារ
ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
216 views

បើអ្នកដែលមានបញ្ហាផ្លូវចិត្ត ស្រ្តេសច្រើន ភ្លេចភ្លាំង ស្ពឹកខួរក្បាល គឺត្រូវងាកមកផ្តោត និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ទៅលើរបបអាហារប្រចាំថ្ងៃ។ ការញ៉ាំអាហារបានត្រឹមត្រូវជាចំណែកធំមួយដែលជួយសម្រួលទៅដល់រាងកាយ ផ្លូវចិត្ត និងអារម្មណ៍របស់អ្នក។ អាស្រ័យហេតុនេះ ដើម្បីជួយស្តារសុខភាពផ្លូវចិត្តឱ្យល្អប្រសើរឡើងវិញ របបអាហារល្អៗទាំង ៣នេះ អាចជួយបងប្អូនបាន៖

១. អាហារជួយប៉ូវការ​ផ្តោតអារម្មណ៍​៖ ការ​ផ្តោតអារម្មណ៍បានល្អ ឬធ្វើការបានមុតស្រួល វា​ទាក់ទង​ទៅនឹង​ការដកចេញ​នៃ​ភាព​រំខាន​ពីអារម្មណ៍ដែរ។ ​នេះជាការរក្សា​នូវ​សុខ​ភាព​របស់ថាមពល​ខួរក្បាល​។ ចូលអ្នកញ៉ាំអាហារណាមានវីតាមីន​B, C, E និង​ម៉ាញេស្យូមដើម្បី​​បង្កើន​ការប្រមូល​អារម្មណ៍​របស់អ្នក​ឱ្យមូល។ សម្រាប់ទាំងអស់នេះមាន​ត្រីធូ​ណា​ ចេក​ អង្ករ​សម្រូប​, ស្រូវ​សាឡី​, គ្រាប់​អាល់​ម៉ុន​, គ្រាប់ស្វាយចន្ទី​, ពពួក​សណ្តែក​និង​ដំឡូងបារាំង​សុទ្ធតែ​សម្បូរ​ទៅដោយ​ម៉ាញេស្យូម​ដើម្បីបង្កើតការផ្តោតអារម្មណ៍បានល្អ។

២. វីតាមីន C ឱ្យអារម្មណ៍រីករាយ៖  នៅក្នុងចំណោមផ្លែឈើទាំងអស់ផ្លែក្រូចគឺជាផ្លែឈើដែលមានសម្បូរទៅដោយវីតាមីន C ជួយឱ្យអ្នករីករាយឬផ្លូវចិត្តអ្នករំសាយទុក្ខកង្វាល់។ វីតាមីន C ក្នុងផ្លែក្រូចមានធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់បំផុត ហើយវាដើរតួយ៉ាងសំខាន់ក្នុងការរក្សាសុខភាពប្រចាំថ្ងៃរបស់យើង។ ជាសមាសធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន C ជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ដែលអាចបណ្តាលឱ្យខួរក្បាលរបស់អ្នកចាស់មុនអាយុ ឬកោសិកាខួរក្បាលរបស់យើងខូច។ ជាមួយគ្នានេះផងដែរយើងអាចរកវីតាមីននៅក្នុងផ្លែឈើផ្សេងទៀតថែមទៀត។

៣. ក្រុមអាហារសម្បូរវីតាមីនB តាមអ្នកជំនាញចំណីអាហារ Dietitian Courtney Barth បានធ្វើការណែនាំឱ្យប្រភេទចំណីអាហារមួយចំនួន ដែលអាចជួយកាត់បន្ថយអ័រម៉ូនស្ត្រេស កាត់បន្ថយភាពតានតឹងមានដូចជា គ្រាប់ធញ្ញជាតិ និងសាច់សត្វមួយចំនួនមានវីតាមីនB ពិសេសវីតាមីនB12 ដែលអាចជួយរំលាយអ័រម៉ូនស្ត្រេសបានដូចជា សាច់គោ សាច់មាន់ ថ្លើមសត្វ ស៊ុត ជាដើម។អាហារដែលអ្នកគួរចៀសវាងប្រសិនបើអ្នកកំពុងតែមានបញ្ហាសុខភាពផ្លូវចិត្តមិនល្អមានដូចជាគ្រឿងស្រវឹង ភេសជ្ជៈ វាជាមេរោគនាំផ្លូវចិត្តរបស់អ្នកចុះខ្សោយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2651

អត្ថបទថ្មីៗ
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia