ថ្លើមមានតួនាទីច្រោះជាតិពុលចេញពីសរសៃឈាមដែលជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ គ្មានខ្លាញ់ក្នុងសរសៃឈាម។ បើថ្លើមរបស់អ្នកខូចព្រោះអាហារលើសកម្រិតរសជាតិពេកមានប្រៃផ្អែមឬខ្លាញ់ជាដើម។ បើអ្នកឈប់ធ្វើរឿង ១នេះសុខភាពរបស់អ្នកត្រឡប់មកធ្វើធម្មតាវិញ គឺឈប់ផឹកស្រានេះឯង។
ពេលអ្នកឈប់ផឹកស្រាត្រឹមតែរយៈពេល ៧ថ្ងៃ ថ្លើមរបស់អ្នកចាប់ផ្តើមច្រោះជាតិខ្លាញ់ចេញពីកោសិកា។ នៅរយៈពេល ៧ថ្ងៃហ្នឹងអង់ស៊ីមថ្លើមអាចត្រលប់មកធម្មតាវិញ ហើយស្រទាប់ខ្លាញ់នឹងចាប់ផ្តើមរលាយបាត់។ ក្នុងអំឡុងពេលមួយសប្តាហ៍អ្នកមិនផឹកស្រា ជាសញ្ញាការរលាកថយចុះកុំឱ្យហើមសាច់ និងស្បែកសម្បូលមានការភ្លឺថ្លា។
បើអ្នកឈប់ស្រាចាប់ពី ២ទៅ៤សប្តាហ៍ជួយឱ្យអង់ស៊ីម និងទឹកប្រមាត់ល្អឡើងវិញលឿន។ ការធ្វើតេស្តឈាមជួយឱ្យអង់ស៊ីមថ្លើមចំនួនពីរមានការវាយតម្លៃការខូចខាតថយចុះ។ ពេលជាតិខ្លាញ់ និងការរលាកថយចុះ ការផលិតទឹកប្រមាត់នៅតែបន្ត រួមចំណែកដល់ការកែលម្អសុខភាពការរំលាយអាហារ និងកាត់បន្ថយការហើមពោះផងដែរ។ហើយតួនាទីថ្លើមក៏ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ជួយឱ្យរាងកាយមានតុល្យភាពមានថាមពលជាងមុន។
បន្ទាប់ពីអ្នកឈប់ផឹកគ្រឿងស្រវឹងប្រហែលមួយខែ ថ្លើមរបស់អ្នកអាចត្រឡប់មកតាមទំហំធម្មតាវិញហើយដំណើរការកាន់តែមានប្រសិទ្ធភាពឡើង។ ហើយវាបន្តជួយថ្លើមមានសុខភាពល្អ ភាពតានតឹងតិច កាត់បន្ថយសម្ពាធឈាម បង្កើនភាពធន់នឹងអាំងស៊ុយលីន។ ការឈប់ផឹកស្រាជួយបញ្ឈប់បញ្ហាក្រិនថ្លើមបង្កើតជាលិកាមានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព