ចិត្តសាស្ត្រ
ចិត្តមាំ! ធ្វើរឿង ២នេះ ឱ្យអ្នកបន្ធូរសម្ពាធចេញពីចិត្ត ឱ្យអារម្មណ៍រីករាយ

សព្វថ្ងៃនេះ មនុស្សភាគច្រើនមានបញ្ហាផ្លូវចិត្តមានដូចជាស្រ្តេស បាក់ទឹកចិត្ត និងតានតឹងអារម្មណ៍ជាដើម។ មកពីកត្តាជាច្រើនរួមមានបញ្ហាការងារ បញ្ហាគ្រួសារ និងបញ្ហារបស់សង្គមផងដែរ។ បើអ្នកចង់រំដោះបញ្ហាចិត្តនោះ អ្នកគួរមានផ្នត់គំនិត ២នេះ ដើម្បីឱ្យស្ថានភាពផ្លូវចិត្តរបស់អ្នកល្អប្រសើរឡើងវិញ។

ពេលអ្នកមានអារម្មណ៍តានតឹងខ្លាំង ដើម្បីឱ្យស្រាលបញ្ហាចេញពីក្នុងចិត្តនោះ ចូលអ្នកប្រើខ្យល់ដង្ហើម។ ព្រោះវាជាផ្លូវដើម្បីរំដោះបញ្ហាចេញពីចិត្ត ហើយខ្យល់ដង្ហើមជាថាមពលផ្លូវចិត្តឱ្យអ្នកចេះស្រឡាញ់ខ្លួនឯង។ តាមលោកគ្រួ នឹម ឈុន្នី ជាគ្រួបណ្តុះបណ្តាលផ្លូវចិត្តបានលើកឡើងថា ការផ្តល់ថាមពលឱ្យខ្លួនឯងគ្រាន់តែអ្នកចំណាយពេលឱ្យខ្លួនត្រឹមតែ ៧នាទី ចិត្តរបស់អ្នកនឹងស្ងប់។ តាមព្រះពុទ្ធបានសម្តែងថា គំនិតល្អៗ ផុសពេលចិត្តអ្នកស្ងប់។ ព្រោះគំនិតជាផ្លូវ។ អ្នកអាចមើលឃើញអនាគត និងមើលឃើញផ្លូវដោះស្រាយបញ្ហា គេមើលនឹងគំនិត មិនមែនមើលនឹងភ្នែកនោះទេ។ ការបណ្តុះគំនិតល្អៗ ឱ្យមើលឃើញពីអនាគត អ្នកត្រូវប្រមូលគំនិតចេញពីការស្តាប់ ពីការអានសៀវភៅ និងទៅនិយាយជាបុគ្គលដែលមានបទពិសោធន៍ មានចំណេះច្រើន ទើបអ្នកដុះគំនិតល្អៗ ទៅដោះបំណុលនិងបញ្ហាផ្សេងៗដែរ។ ប្រើចិត្តស្ងប់ក្នុងបញ្ហាដើរទៅមុន ដើរទៅរកគោលដៅ

ផ្នត់គំនិតទីពីរ គេផ្តោតទៅលើសុខភាពរាងកាយគឺធ្វើហាត់ប្រាណ។ កុំភ្លេចរាងកាយ ការពិតរាងកាយនឹងចិត្តតែមួយទេ ខ្វះគ្នាមិនបានទេ។ បើកាយឈឺ អ្នកកាន់តែចំណាយលុយច្រើនឡើងដើម្បីព្យាបាល។ បើអ្នកមានបញ្ហាសុខភាព អ្នកធ្វើការនិងរកស៊ីគ្មានលំហូរចិត្តដែរ។ មានតែហូរបំណុលកើនឡើងថែមទៀត។ កុំមើលរំលងសុខភាពកាយ ការថែកាយដូចជាថែចិត្តរបស់អ្នកដែរ។ ពេលចិត្តរបស់អ្នករឹងមាំ អ្នកនឹងធ្វើការនិងរកស៊ីក៏មានចំណូលកើនដែរ។ ទោះបីអ្នកដើរដល់គោលដៅក៏ដោយ ប្រសិនបើអ្នកបាត់បង់ក្តីសុខនិងសុខភាពក្នុងការធ្វើដំណើរតាមផ្លូវ តើជីវិតរបស់អ្នករស់នៅមានន័យទេ? ការរស់នៅបែបនេះខុសពីលំហូរចិត្តហើយ អ្នកត្រូវតែរស់នៅត្រូវចេះថែទាំសុខភាពរាងកាយនិងផ្លូវចិត្ត ទើបអ្នករស់នៅស្របតាមលំហូរចិត្តនិងធ្វើកិច្ចការក៏មានលទ្ធផលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia