គំនិតរកស៊ី
លោកស្រី សម្ជស្ស ចោលប្រាក់ខែជាង២ពាន់ មកផលិតមាតិកាបង្កើនចំណូ.លបានខ្ទង់ម៉ឺនដុល្លារ

សព្វថ្ងៃនេះមានចំណូលមួយបែបទៀតគ្រាន់តែអ្នកចំណាយពេលខ្លះធ្វើវាគឺចំណូលពីការផលិតមាតិកា។ ព្រោះទីផ្សារមាតិកាជាចំណូលធំតាមរយៈគេចង់ផ្សព្វផ្សាយ និងរកចំណូលពីបណ្តាញសង្គមផ្សេងៗ ផងដែរ។ មានស្រ្តីខ្មែរម្នាក់ពិតជាមានសមត្ថភាពពូកែហើយគាត់រស់នៅប្រទេសជប៉ុន បែរជាសុខចិត្តបោះបង់ការងារក្រុមហ៊ុនប្រាក់ខែប្រមាណ ២,៦០០ដុល្លារ ងាកមកថតវីដេអូបង្ហោះទាញចំណូលបានក្បែរម៉ឺនដុល្លារឯណោះ។

ស្រ្តីឆ្នើមរូបនេះមានឈ្មោះថា គាំ សុខសម្ផស្ស ជា Youtuber និង Facebooker ហើយជាម្ចាស់ Facebook Page ឈ្មោះ Samphors From Japan ព្រមទាំង Channel YouTube មានឈ្មោះថា SAMPHORS LLC។ វីដេអូដែលអ្នកស្រីបានបង្កើតភាគច្រើនមានលក្ខណៈសាមញ្ញៗ ដែលគាត់និយាយអំពីជីវភាពក្នុងការរស់នៅរបស់អ្នកស្រី និងក្រុមគ្រួសារនៅឯប្រទេសជប៉ុន ព្រមទាំងវីដេអូធ្វើម្ហូប និងចែករំលែកចំណេះដឹងផ្សេងៗផងដែរ។

នៅត្រង់ចំណុចនេះ មិនមែនឱ្យអ្នកឈប់ពីការងារភ្លាម មកផលិតមាតិកានោះទេ លោកស្រីសម្ផស្ស ផលិតមាតិកានៅពេលគាត់ទំនេរពីការងារ ហើយគាត់ថតវីដេអូលេងនៅអ្វីដែលគាត់ក្តីស្រឡាញ់ចូលចិត្តតែប៉ុណ្នោះ។ អាចថា ការងារផលិតមាតិកាមួយនេះជាការកាត់ស្រ្តេស កំដរអារម្មណ៍របស់គាត់ឱ្យរីករាយជាមួយគ្រួសារ និងបងប្អូនខ្មែរផងដែរ។ អ្នកស្រីបានបញ្ជាក់ថា ដើម្បីរកលុយពី Facebook YouTube បានមិនមែនគ្រាន់តែបង្ហោះៗវីដេអូចោលនោះទេ យើងត្រូវដឹងពីគន្លឹះ និងលក្ខខណ្ឌផ្សេងៗដែលក្រុមហ៊ុន Facebook និង YouTube បានកំណត់ជាមុនសិន។

ដំបូងឡើយអ្នកស្រីសម្ផស្សបានចែករំលែកវីដេអូក្នុងគ្រួសារនិងធ្វើម្ហូបបែបជប៉ុនពីមួយថ្ងៃទៅមួយថ្ងៃមានអ្នកតាមដានគាត់កាន់ច្រើនឡើង ទើបគាត់សមត្ថភាពអាចរកចំណូលបានច្រើនពី Facebook និង YouTube ។ ទើបគាត់ក៏សម្រេចចិត្តលាឈប់ពីការងារ មកធ្វើជាអ្នកបង្កើតវីដេអូពេញម៉ោងតែម្ដង។ ក្រោយលាឈប់ពីការងារគាត់ក៏មានពេលគ្រប់គ្រាន់សម្រាប់ថតវីដេអូថ្មីៗ បង្ហោះចូលទៅក្នុង Facebook និង YouTube ជាហេតុធ្វើឱ្យទាញបានអ្នកគាំទ្រចូលមើលកាន់តែច្រើនថែមទៀតហើយចំណូលរបស់គាត់កាន់តែច្រើនឡើងដែរ។

តាមលោក Philip Kotler ជាអ្នកនិពន្ធផ្នែកឌីជីថលបានលើកឡើងថា ការផលិតមាតិកាជាទីផ្សារពេញនិយមបំផុតដែលមនុស្សអាចលុយបានដោយស្រួលជាងមុន។ ព្រោះវាមានបណ្តាញអ៊ិនធឺណែតដើម្បីទំនាក់ទំនងនឹងគ្នាតាមបណ្តាញសង្គមនានាផងដែរ។ ប៉ុន្តែមានបញ្ហាធំមួយដែរនោះគឺតើអ្នកទុនចុះពេលវេលាច្រើនកម្រិតណា? ចំណូលពីការផលិតមាតិកាជួយផ្លាស់ប្តូរជីវិតមនុស្សច្រើនមកហើយ”។ រឿងមួយដែលអ្នកត្រូវមានក្នុងបេះដូងជាអ្នកផលិតមាតិការគឺភាពស្មោះត្រង់ជាការគិតប្រយោជន៍របស់អ្នកមើលលើមាតិការបស់អ្នក។ នេះជាគុណតម្លៃអ្នកផលិតមាតិកា។ ពេលតម្លៃរបស់អ្នកកាន់តែកើន ចំណូលរបស់អ្នកកាន់តែច្រើនឡើងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព
"ពេលអ្នកផលិតមាតិកាមានតម្លៃមានប្រយោជន៍ដល់អ្នកតាមដានបានច្រើន អ្នកមិនចាំបាច់ភ័យរឿងចំណូលនោះទេ"

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
149 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
31 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
131 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
102 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
62 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
284 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia